Ep 4

503 43 16
                                    

មកហើយណាអ្នកអានសំណព្វចិត្តអេដមីនទាំងអស់🥰😙
[ហ្កាន់]
   ពន្លឺថ្ងៃបានចាំងចូលនៅក្នុងខនដូរមួយដែលពេលនេះកំពុងតែមានរាងតូចស្ដើងកំពុងតែគេងលក់យ៉ាងស្កប់ស្គល់តែហើយក៍ត្រូវបានរំខានដោយសំឡេងទូរស័ព្ទរោទ៍
  «អ្នកណាcallមកស្មាននេះទៅ» ហ្កាន់និយាយមុននិងលើកទូរស័ព្ទរបស់ខ្លួនឡើងមកដាក់និងត្រចៀក
  «ហ្កាន់ឆាប់ក្រោកឡើងជិតដល់ពេលដែលពួកយើងត្រូវទៅហើយ» អ្នកម្ខាងទៀតនិយាយទៅហ្កាន់យ៉ាងសប្បាយចិត្ត
  «ទៅណាម៉េចក៍យើងមិនដឹង» ហ្កាន់តបទៅអ្នកម្ខាងទៀតយ៉ាងងើយឆ្ងល់ព្រោះគេចាំបានថាខ្លួនគ្មានកាលវិភាគនៅថ្ងៃនេះទេ
  «អៅ ហេតុអីក៍ឯងភ្លេចទៅកើតហាស»  «ថ្ងៃនេះគឺជាថ្ងៃដែលឯងត្រូវទៅចុះឈ្មោះជាមួយយើងនោះអី» ប៉រតបទៅប្រាប់ហ្កាន់
  «តើយើងសុំមិនទៅបានទេ?» ហ្កាន់សួរទៅប៉រវិញដោយសំឡេងបែបអង្វរព្រោះគេចង់គេងបន្ត
  «មិនបានទេ» ប៉រតបដោយសំឡេងប្រាកដប្រជាមុននិងនិយាយបន្ត « ឯងសន្យាជាមួយយើងហើយឯងត្រូវតែទៅមិនចឹងទេយើងនិងមិននិយាយជាមួយឯងរហូត»
  «ok ok យើងទៅក៍បាន» ហ្កាន់តបទៅវិញយ៉ាងចុះចាញ់
  «ok អញ្ចឹងជួបគ្នាបន្តិចទៀតនេះណា» ប៉រប្រាប់ទៅហ្កាន់
  « អើរ បន្តិចទៀតជួបគ្នា» ហ្កាន់ឆ្លើយតបទៅប៉រវិញមុននិងចុចផ្ដាច់ទូរស័ព្ទហើយក៍ងើបទៅរៀបចំខ្លួនដើម្បីទៅជួបមិត្តខ្លួន។
—————————
[ ទីន ]
   នៅក្នុងបន្ទប់ធ្វើការធំទូលាយដែលនៅជាន់ខ្ពង់បង្អស់នៃអគារពេលនេះមានបុរសម្នាក់កំពុងតែសម្លឹងមើលរូបថតរបស់នរណាម្នាក់ដោយញញឹមញញែមមុននិងប្លាស់ប្ដូរទឹកមុខភ្លាមពេលគេលឺរសំឡេងគោះទ្វាពីខាងក្រៅ
  «ចូលមក» ទីនប្រាប់អោយអ្នកម្ខាងទៀតលឺរ
  «នេះជាអ្វីដែលចាហ្វាយអោយរកបាទ» ខៃហ្សូននិយាយមុននិងហុចឯកសារអ្វីមួយទៅអោយទីន
  «អគុណឯងអាចចេញទៅវិញបានហើយ» ទីនប្រាប់ទៅកូនចៅគេពេលដែលបានឯកសារហើយ
  «បាទ» ខៃហ្សូនតបហើយក៍ដើរចេញទៅបាត់ទោះបីជាឆ្ងល់ថាហេតុអីទីនអោយគេសើបប្រវត្តរូបហ្កាន់ក៍គេមិនហ៊ានសួរដែរ
  «ហ្កាន់តាភុន វង់វិធិយ៉ា អាយុ 23ឆ្នាំ ជាកូនទោល រៀននៅសាលាបុរសសុទ្ធមិនធ្លាប់មានទំនាក់ទនងស្នេហា » « គួរអោយចាប់អារម្មណ៍ដែរតើ» ទីននិយាយម្នាក់ឯងមុននិងបើកមើលប្រវត្តរូបហ្កាន់ត។ តែពេលមើលរហូតដល់ចប់គេបែរជាមិនឃើញមានលេខទូរស័ព្ទរបស់ហ្កាន់ទើបគេទាញយកទូរស័ព្ទរបស់ខ្លួនពីក្នុងហោបៅដើម្បីខលទៅនរណាម្នាក់
  «ឯងខលមកយើងនេះតើឯងចង់បានអ្វី?» គ្នានការរាក់ទាក់ព្រោះអ្នកទាំងពីរសុទ្ធតែដឹងហើយថាអ្នកម្ខាងទៀតចង់បានអ្វី
  «ឯងក៍ដឹងថាយើងចង់បានអ្វី» ទីនឆ្លើយទៅវិញដោយមិនបង្អង់យូរ
  «យើងអោយឯងមិនបានទេវាជារឿងឯកជនរបស់គេ» អ្នកម្ខាងទៀតតបទៅទីនវិញ
  «អៃសោនឯងក៍ដឹងថាយើងមានវិធីផ្សេងទៀតមែនទេ?» «តែនេះយើងខំដាក់ទុនសុំឯងណាវើយ» ទីនតបទៅសោនវិញ
  «បើយើងនិយាយថាមិនអោយឯងក៍នៅតែតាមរំខានយើងមែនទេ?» សោនសួរទាំងដែលដឹងចម្លើយច្បាស់
  «ត្រូវតែបែបនិងហើយសម្លាញ់» ទីនតបទៅវិញបែបអ្នកឈ្នះ
  «ok បន្តិចទៀតយើងនិងផ្ញើរអោយឯង» សោនតបទៅវិញទាំងគ្មានជម្រើសដោយគេដឹងថាមិត្តគេម្នាក់នេះក្បាលរឹងដល់កម្រឹតណា
  «អគុណហើយសម្លាញ់» ទីនតបទៅមិត្តគេមុននិងចុចបិទទូរស័ព្ទ
ទីង~~~~~
សម្លេងសារលោតឡើងដែលធ្វើអោយទីនញញឹមចុងមាត់ពេលដែលខ្លួនបានលេខទូរស័ព្ទរបស់ហ្កាន់មក
  «យប់នេះចាំខលទៅក៍មិនទាន់ហួសពេលដែរ» ទីននិយាយម្នាក់ឯងក្នុងចិត្តមុននិងដាក់ទូរស័ព្ទចូលហោបៅខ្លួនហើយក៍ចេញទៅក្រៅដើម្បីទៅធ្វើកិច្ចការខ្លួនបន្ត។
  «យើងចង់ទៅមើលការខុសត្រូវខាងក្រោមមួយភ្លេតហើយក៍ទៅកាសុីណូបន្តិច» ទីនប្រាប់ទៅខេវិននិងខៃហ្សូនដែលនៅឈរចាំគេមុខទ្វាស្រាប់
  «បាទចាហ្វាយ» ថាហើយពួកគេក៍ដើរទៅតាមក្រោយទីនដោយស្ងៀមស្ងាត់។
————————
[ហ្កាន់]
   ឡានពណ៍ខ្មៅមួយបានឈប់មកចតនៅមុខអគារដ៍ធំមួយមុននិងមានមនុស្សពីរអ្នកចុះមកដែលធ្វើអោយមានការចាប់អារម្មណ៍ពីអ្នកនៅបរិវេនយ៉ាងខ្លាំងព្រោះម្នាក់ក្នុងចំណោមនោះជាតារាបង្ហាញម៉ូតដ៍ល្បីហើយម្នាក់ទៀតក៍ជាអ្នកចម្រៀងដ៍ល្បីដែលធ្វើអោយគេមានការឆ្ងល់ថាតើពួកគេមកទីនេះធ្វើអី។ ហ្កាន់និងប៉រចុះពីឡាន់ហើយក៍ដើរចូលក្នុងអគារបាត់ដើម្បីកុំអោយមានមនុស្សមកច្រើនជាងមុន
  «ប៉រហេតុអីក៍ឯងប្រញាប់យ៉ាងនេះ?» ហ្កាន់សួរពេលខ្លួនត្រូវប៉រអូសដៃអោយទៅតាមគេ
  «ក៍យើងខ្លាចអស់សន្លឹកសំណាងនោះអី» ប៉រតបទៅវិញដោយនៅតែអូសហ្កាន់អោយមកតាមខ្លួន
  «បើគេអស់សន្លឹកឯងក៍អាចទិញសំបុត្របានដែរមិនចាំប៉ាច់ផ្សងសំណាងទេ» ហ្កាន់លើកហេតុផលប្រាប់ទៅមិត្តគេ
  «ហ្កាន់វាមិនដូចគ្នាទេបើយើងទិញគឺត្រូវអស់លុយច្រើនណាស់តែយើងផ្សងសំណាងនោះស្រួលមិនស្រួលយើងបានសំបុត្រហ្រ្វីហើយថែមទាំងមិនអស់លុយទៀតផងណា» ប៉រតបទៅវិញដែលចម្លើយធ្វើអោយហ្កាន់បានតែក្រវីក្បាលហហួសចិត្តនិងមិត្តគេហើយក៍មិនបានតបតអ្វីទៀតឡើយ។
  «តោះឆាប់ទៅតម្រង់ជួរទៅ» ប៉រនិយាយហើយក៍ដឹកដៃហ្កាន់ទៅតម្រង់ជួរដើម្បីយកសន្លឹកផ្សងសំណាង
  «ok ok» ហ្កាន់តបដោយគ្មានជម្រើសហើយក៍ដើរទៅឈរក្បែរមិត្តគេ
——————————
[ទីន]
  «តើងខាងនេះរៀបរយដែរទេ» ទីនសួរទៅបុគ្គលិកដែលកំពុងតែរៀបចំសន្លឹកសំណាងដើម្បីទៅចែកភ្ញៀវរបស់គេ
  «ចាស៎ រៀបរយអស់ហើយលោកចាហ្វាយ» បុគ្គលិកស្រីនោះឆ្លើយដោយមិនហ៊ានមើលមុខទីនចំ
  «ហាមមានការភ្លាំងភ្លាត់អោយសោះដឹងទេ» ទីនប្រាប់ដោយសំឡេងកាច
  «ចាស៎ លោកចាហ្វាយ» បុគ្គលិកនោះឆ្លើយម្ដងទៀតដកដង្ហើមធូរទ្រូងមុននិងទៅធ្វើការរបស់ខ្លួនវិញពេលទីនដើរទៅបាត់
  «ម្នាក់នោះដូចជាប្រហែលៗ» ទីនរៀបនិងដើរចេញពីអគារទៅហើយតែភ្នែកគេក៍ប្រទះនិងរាងរតូចស្ដើងដែលគេកំពុងតែគិតដល់
  «ខៃហ្សូនឯងទៅសើបអោយយើងថាហេតុអីហ្កាន់មកទីនេះ» ទីនប្រាប់ទៅកូនចៅគេមុននិងដើរចេញទៅដោយមិនរាក់ទាក់ហ្កាន់ព្រោះខ្លាចហ្កាន់ដឹងខ្លួនហើយគេចពីគេ
  «បាទចាហ្វាយ» ខៃហ្សូនឆ្លើយហើយក៍ដើរចេញទៅបាត់
  «យើងជិតបានជួបគ្នាទៀតហើយអៃហ្កាន់» ទីននិយាយម្នាក់ឯងក្នុងចិត្តមុននិងបញ្ជាអោយកូនចៅគេបើកឡានទៅកាសុីណូ។
__________________________________________________________________________
To be continued....
អគុណគ្រប់គ្នាណាសម្រាប់ការរង់ចាំ☺️
សូមទោសណាបើមានក្លែងណាមិនសំ🥹
ជួបគ្នាភាគក្រោយណា

សម្រស់ស្នេហ៍ពណ៍ភ្លើងWhere stories live. Discover now