02

511 48 16
                                    

ភាគមកហើយណាអគុណគ្រប់គ្នាសម្រាប់ការរង់ចាំណា☺️
_______________________
[ ទីន ណាភព ]
នៅមុខកម្មវិធីសម្ភោធគ្រឿងពេជ្យមួយកន្លែងដែលពេលនេះមើលទៅកំពុងតែមានមនុស្សអូរអរច្រើនរួមទាំងអ្នកសារព័ត៍មានជាច្រើនអ្នកទៀតដែលមកចាំថតរូបនិងយកព័ត៍មានរបស់តារាល្បីៗផ្សេងៗដែលនិងមានវត្តមានក្នុងយប់នេះដើម្បីយកទៅចុះផ្សាយនៅទំព័រមុខហើយកន្លែងដែលមានមនុស្សអូរអរច្រើនពេលនោះហាក់ដូចជាអូរអរជាងមុនព្រោះមានវត្តមាននរណាម្នាក់បានមកដល់។
«ទីន ណាភពមកដល់ហើយ! » អ្នកកាសែតម្នាក់និយាយឡើងធ្វើអោយគ្រប់គ្នាដែលនៅទីនោះប្រញាប់បែរកាមេរ៉ាទៅរកគោលដៅតែមួយភ្លាមៗ។
ឡានលីម៉ូសុីពណ៍ខ្មៅបានឈប់នៅចំផ្លូវចូលទៅកម្មវិធីបន្ទាប់មកក៍មានលិចរូបម៉ាហ្វៀរសង្ហារដែលចុះពីឡានដោយរឹកពារហឹមហួនមុននិងគេបញ្ចេញស្នាមញញឹមដ៍ស្រទន់ទៅកាន់កាមេរ៉ាដែលពេលនេះបានបាញហ្លាស់មកយ៉ាងព្រោងព្រាតមកកាន់រូបគេតែមុននិងទីនបានដើរចូលទៅក្នុងកម្មវិធីក៍មានអ្នកកាសែតមួយសួរឡើង
«តើលោកនិងមានកម្រោងបើកសម្ភោធនាវាថ្មីនៅពេលណាដែរ?»
«ចំពោះរឿងនោះខ្ញុំសុំលាក់សិនបាទព្រោះបើប្រាប់ពេលនេះវាមិនស៊ុបប្រាយទេ» ថាហើយទីនក៍ដើរចូលទៅក្នុងកម្មវិធីបាត់ដោយមិនចាំឆ្លើយសំនួរផ្សេងទៀតដែលសួរមកកាន់គេឡើយ។
នៅក្នុងកម្មវិធីពេលនេះមានការតុបតែងយ៉ាងស្អាតនិងមានអាហារជាច្រើនមុខសម្រាប់ទទួលភ្ញៀវដែលបានអញ្ជើញមកហើយនៅកណ្ដាលកម្មវិធីក៍មានរៀបចំជាឆាកធំល្មមមួយដើម្បីអោយតារាបង្ហាញម៉ូតបានដើរបង្ហាញឈុតគ្រឿងពេជ្យនៅពេលបន្ដិចទៀតនេះ ។ គ្រាន់តែទីនដើរចូលមកដល់ក្នុងកម្មវិធីភ្លាមសោនក៍មករាក់ទាក់គេដោយស្នាមញញឹមបែបរំខានប្រសាទមុននិងនិយាយឡើង
«ថ្ងៃនេះខ្ញុំមានកេត្តិយសណាស់បាទដែលមានវត្តិមានលោកទីនណាភពមកចូលរួមដោយផ្ទាល់បែបនេះព្រោះរាល់ដងអោយតែអញ្ជើងលើកណាក៍មានតែកាដូរតែមិនឃើញវត្តមានម្ចាស់វាឡើយ» និយាយចប់សោនក៍ធ្វើកាយវិការដូចជាជ្រៀតជ្រៀតណាស់ដែលធ្វើអោយទីនឃើញហើយក្រវីក្បាលនិងចរឹកមិត្តគេម្នាក់នេះយ៉ាងខ្លាំង
«បើឯងមិនរំខានប្រសាទយើងមួយថ្ងៃក៍គ្មានអ្នកណាគេមកស្ដីអោយឯងដែរ» ទីននិយាយតបទៅវិញបែបលែងសើចមុននិងគេអោយកាដូរទៅអ្នកម្ខាងទៀតដែលចាំទទួលស្រាប់
«យើងក៍គ្រាន់តែចង់រំខានប្រសាទឯងតាមបែបអ្នកស្គាល់គ្នានោះអី» និយាយហើយសោនក៍សើចម្ដងទៀតមុននិងនិយាយបន្ត « តែក៍អគុណឯងហើយដែលបានឆ្លៀតមកណា»
«បើយើងឆ្លៀតមកបានរឿងអីដែរថាយើងមិនមកនោះ» ទីននិយាយហើយក៍ទទួលបានការទះស្មាតិចៗពីសោនមុននិងគេត្រូវអញ្ជើងអោយទៅអង្គុយនៅកៅអៅជួរមុខដែលបានត្រៀមសម្រាប់គេស្រាប់តែគ្រាន់តែក្រឡេកភ្នែកទៅឃើញថាអ្នកណាដែលអង្គុយទល់មុខគេនោះក៍ធ្វើអោយទឹកមុខដែលមានស្នាមញញឹមមុននេះប្រែក្លាយជាមាំមួយរំពិចតែអ្នកម្ខាងទៀតបែរជាញញឹមចុងមាត់ដាក់គេបែបរំខានប្រសាទយ៉ាងសប្បាយ។
តែមុននិងធ៊ីវស៊ុនបានរំខានប្រសាទទីនច្រើនជាងនេះក៍មានសម្លេងពិធីករបាននិយាយឡើងជាមុន
«បាទដោយសារតែពេលនេះភ្ញៀវកេត្តិយសរបស់យើងបានអញ្ញើញមកគ្រប់អស់ហើយអញ្ចឹងពួកយើងក៍សូមចាប់ផ្ដើមកម្មវិធីតែម្ដងណាបាទ» « តែមុននិងយើងបានចាប់ផ្ដើមកម្មវិធីសម្ភោធគ្រឿងពេជ្យបានយើងខ្ញុំក៍សូមផ្ដល់កេត្តិយសដល់ម្ចាស់កម្មវិធីមកឡើងលើវេទិការជាមុនសិនបាទ សូមអញ្ជើញលោកសោន សារ៉ាន់» ពេលដែលពិធីករនិយាយចប់សម្លេងទះដៃក៍បន្លឺឡើងមុននិងមានវត្តមានសោនឡើងទៅលើវេទិការ
«ខ្ញុំបាទពិតជាមានកេត្តិយសនិងអគុណខ្លាំងណាស់ដែលមានវត្តមានគ្រប់គ្នានៅទីនេះហើយក៍សូមក៍សង្ឃឹមថាគ្រប់គ្នានិងមានភាពរីករាយក្នុងការមើលការដើរបង្ហាញគ្រឿងពេជ្យនៅពេលបន្តិចទៀតនេះណាបាទ» ពេលដែលនិយាយចប់សោនក៍ទទួលបានស្នូរទះដៃពីអ្នកខាងក្រោមមុននិងគេចុះពីលើវេទិការហើយក៍ដើរទៅអង្គុយក្បែរទីន
«បាទដូចដែលលោកសោនបាននិយាយមុននេះអញ្ចឹងថានិងមានការដើរបង្ហាញម៉ូតគ្រឿងពេជ្យថ្មីរបស់យើងហើយភ្ញៀវកេត្តិយសយើងក៍ប្រហែលជាចាំពេលវេលានេះយូរហើយអញ្ចឹងដើម្បីកុំអោយខាតពេលយូរយើងមកទស្សនាការដើរបង្ហាញម៉ូតទាំងអស់គ្នាណាបាទ»ពេលដែលពិធីករនិយាយចប់ភ្លាមពន្លឺអំពូលភ្លើងក្នុងកម្មវិធីក៍បានរលត់មុននិងភ្លឺមកវិញពេលដែលតារាបង្ហាញម៉ូតទីមួយចេញមកដោយមានពាក់គ្រឿងពេជ្យ យ៉ាងស្រស់ស្អាតដែលធ្វើអោយអ្នកនៅទីនោះឃើញហើយក៍ចង់បានតែអ្នកខ្លះក៍នៅចាំមើលម៉ូតផ្សេងទៀត។
ហើយអ្នកបង្ហាញម៉ូតផ្សេងទៀតក៍ចេញមកជាបន្តបន្ទាប់តែទីនក៍អង្គុយមើលដោយទឹកមុខមាំបែបមិនបង្ហាញអារម្មណ៍អ្វីទាំងអស់តែមុននិងគេបានបញ្ជេញអារម្មណ៍ធុញទ្រាន់នោះសោនក៍និយាយឡើង
«យ៉ាងម៉េចដែរតើមានមួយណាដែលឯងពេញចិត្តទេ?» សោនសួរទៅទីនបែបខ្សឹបៗ
«តើឯងសួរពីគ្រឿងពេជ្យឬក៍អ្នកបង្ហាញម៉ូតហា៎ស?» ទីនសួរបកទៅវិញបែបញញឹមចុងមាត់
«ក៍ស្រេចតែឯងថាពេញចិត្តមួយណា» សោនក៍តបទៅទីនវិញមុននិងនិយាយបន្ត «តែយើគិតថាគ្រឿងពេជ្យ ចុងក្រោយប្រហែលជាអាចអោយឯងចាប់អារម្មណ៍បានព្រោះជាម៉ូតពិសេសហើយអ្នកពាក់ក៍ពិសេសដូចគ្នា»
សោនសង្កត់ទៅលើពាក្យថាពិសេសដែលធ្វើអោយទីនលើកជញ្ចើមបែបឆ្ងាល់មុននិងគេឆ្លើយ
«យើងដូចជាចង់ដឹងដល់ហើយថាគ្រឿងពេជ្យចុងក្រោយពិសេសដល់ថ្នាក់ណាទៅទើបធ្វើអោយឯងប្រាកដចិត្តម្លេះថាយើងនិងចាប់អារម្មណ៍ » ទីននិយាយហើយក៍សង្កត់ទៅលើពាក្យថាគ្រឿងពេជ្យពិសេសដែលមានតែគេ២នាក់ប៉ុណ្ណោះដែលដឹងថាពួកគេមិនបានគិតពីគ្រឿងពេជ្យឡើយ។ សោនគ្រាន់តែតបទៅទីនដោយញញឹមតិចៗក្នុងន័យបែបប្រាប់អោយទីនរងចាំមើលទៅ
«យើងសូមប្រកាសថាម៉ូតចុងក្រោយនេះជាម៉ូតពិសេសដែលបានរចនាឡើងពីត្បូងពេជ្យដ៍កម្រណាបាទ» ក្រោយពេលដែលពិធីករប្រកាសហើយភ្លើងនៅក្នុងកម្មវិធីក៍រលត់ម្ដងទៀតមុននិងបំភ្លឺមកវិញហើយក៍មានលេចវត្តមាននរណាម្នាក់ឡើងមកតែភ្លើងហ្វារនៅទីនោះមិនបានបញ្ចាំងមុខអ្នកបង្ហាញម៉ូតម្នាក់នោះឡើងគេបង្ហាញត្រឹមករដែលមានបំពាក់ខ្សែរករពេជ្យមួយខ្សែរយ៉ាងស្រស់ស្អាតដែលខ្សែរករនោះជាប្រភេទម៉ូតដែលមានត្បូថទទឹមពណ៍ស្វាយចាស់យ៉ាងភ្លឺជញ្ចាចអមដោយគ្រាប់ពេជ្យតូចៗដែលនៅជុំវិញករបញ្ចេញពន្លឺយ៉ាងស្រស់ស្អាតពេលដែលបះនិងពន្លឺភ្លើងដែលកាន់តែធ្វើអោយអ្នកដែលនៅទីនោះឃើញហើយចង់ក្លាយជាម្ចាស់គ្រប់គ្នាខុសពីទីនដែលមិនបានខ្វល់ខ្វាយពីខ្សែរករពេជ្យនោះបន្តិចឡើយតែគេបែរជាចង់ឃើញអ្នកបង្ហាញម៉ូតខ្សែរករទៅវិញ។ ហើយការរង់ចាំរបស់ទីនក៍បានមកដល់ពេលដែលភ្លើងនៅក្នុងកម្មវិធីបានបំភ្លឺពេញកម្មវិធីដែលធ្វើអោយគេបានឃើញមុខអ្នកនៅលើឆាកច្បាស់។
«តើតារាម្នាក់នោះមានឈ្មោះអ្វី?» ទីនសួរទៅសោនពេលដែលឃើញមុខហ្កាន់ហើយ
«គេឈ្មោះ ហ្កាន់តាភុន វង់វិធិយ៉ា ជាតារាបង្ហាញម៉ូតជួរមុខប្រចាំប្រទេស» សោនតបទៅទីនវិញមុននិងគេនិយាយបន្ត « យើងពិតជាភ្ញាក់ផ្អើលមែនទែនដែលឯងមិនស្គាល់ហ្កាន់ព្រោះមិនថាជាតារាបង្ហាញម៉ូត បវរកញ្ញារឬក៍អ្នកចម្រៀងទេសុទ្ធទែមិនរួចផុតពីកណ្ដាប់ដៃឯងតើឯងមិនស្គាល់ហ្កាន់ដោយរបៀបណាទៅ?» សោនសួរទាំងឆ្ងល់
«ក៍ព្រោះតែមួយរយះនេះយើងរវល់នោះអី» ទីនតបមុននិងមើលទៅលើវេទិការដែលមានរាងតូច សម្បុរសរ ដែលឃើញហើយគួរអោយចង់ថ្នាក់ថ្នម
«ស្រស់ស្អាតណាស់» ទីនគិតក្នុងចិត្តទាំងដែលភ្នែកគេមិនបានដកពីអ្នកនៅលើឆាកឡើង
«យ៉ាងម៉េចដែរតើឯងចាប់អារម្មណ៍ដែរទេ?» សោននិយាយបែបមានជ័យជំនះទៅកាន់ទីន
«បើយើងប្រាប់ឯងថាយើងចាប់អារម្មណ៍តើយើងត្រូវធ្វើដូចម្ដេចដើម្បីបាន?» ទីនសួរទៅសោនទាំងដែលកែវភ្នែកគេនៅតែមិនដកពីអ្នកនៅលើឆាកដែលកំពុងដើរបង្ហាញខ្សែរករនិងបញ្ចេចស្នាមញញឹមទៅកាន់ភ្ញៀវកេត្តិយសយ៉ាងស្រស់ស្អាតដែលឃើញហើយធ្វើអោយទីនភ្លឹកមួយប្រប្រិចភ្នែក
«ឯងក៍ត្រូវទិញយកខ្សែរករនេះអោយបានហើយឯងនិងមានឱកាសបានទទួលកាដូរពិសេសពីយើង»សោននិយាយប្រាប់ទៅទីនមុននិងនិយាយបន្ត «តែ ! យើងសូមប្រាប់ថាតារាម្នាក់នេះមិនមែនជាមនុស្សដែលឯងអាចយកទៅលេងសើចបានតាមចិត្តដូចអ្នកមុនៗទេវើយ »
«គ្មានអ្នកណាដែលយើងយកមិនបានឡើយបើយើងចង់បានហើយនោះ» ទីនតបទៅសោនវិញបែបមានភាពជឿរជាក់
«តែមុននិងឯងគិតដល់រឿងយកឈ្នះតារាបង្ហាញម៉ូតយើងនោះ យើងថាឯងគួរតែរកវិធីទិញខ្សែរករនោះអោយបានសិនទៅព្រោះយើងគិតថាមិនមែនមានតែឯងទេដែលចាប់អារម្មណ៍តារាបង្ហាញម៉ូតម្នាក់នោះ» និយាយហើយសោនក៍ងាកមុខអោយទីនមើលទៅខាងមុខគេដែលពេលនេះមានធីវស៊ុនកំពុងមើលទៅហ្កាន់យ៉ាងមិនដាក់ភ្នែកដូចគ្នាដែលធ្វើអោយទីនឃើញហើយមានអារម្មណ៍មួម៉ៅភ្លាមដោយសារតែរវល់លង់និងសម្រស់ហ្កាន់គេវិះតែភ្លេចទៅហើយថាសត្រូវរបស់គេក៍នៅទីនេះដែរ
«របស់ដែលយើងកក់ទុកហើយយើងនិងមិនអោយនរណាមកយកបានដោយងាយៗទេ»ទីននិយាយហើយក៍ងាកភ្នែកពីធីវស៊ុនទៅរកហ្កាន់វិញ។
~~~~~~~~~~~~
[ហ្កាន់ តាភុន]
ក្រឡេកមកមើកហ្កាន់វិញពេលដែលកំពុងដើរបង្ហាញម៉ូតគ្រឿងពេជ្យគេដូចមានអារម្មណ៍ថាមានខ្សែរភ្នែកមួយគូរកំពុងសម្លឹងមករកគេដោយមិនងាកទៅណាសោះដែលធ្វើអោយគេមានអារម្មណ៍មិនស្រួលយ៉ាងម៉េចមិនដឹងតែដោយខ្លាចទឹកមុខគេធ្វើអោយប៉ះពាល់ដល់ការងារទើបគេខំប្រឹងបញ្ចេញស្នាមញញឹមដ៍ស្រស់ស្អាតរបស់ខ្លួនទៅកាន់ភ្ញៀវកេត្តិយសដែលនៅទីនោះផងដែរតែហើយពេលដែលគេងាកទៅខាងឆ្វេងភ្នែកគេក៍ប្រទាស់ឃើញបុរសម្នាក់ដែលស្រដៀងៗតែគេចាំមិនបានថាជានរណាតែហើយគេក៍នឹកឃើញថាម្នាក់នោះគឺទីនណាភពដែលប៉របាននិយាយអោយគេស្ដាប់មុននោះបន្តិចទេតើ។
«តើមុខយើងមានអីមែនទេហេតុអីក៍គេមើលយើងមិនដាក់ភ្នែកអញ្ចឹង» ហ្កាន់និយាយម្នាក់ឯងក្នុងចិត្តមុននិងសម្លក់ទីនបន្តិចដើម្បីកុំអោយទីនមើលគេទៀតតែកាន់តែសម្លក់ទីនក៍កាន់តែសើចដាក់គេធ្វើអោយហ្កាន់មានអារម្មណ៍មួរម៉ៅឡើងមក។
«អាម្នាក់នេះឆ្កួតទេដឹងហេតុក៍គេគិតតែមើលមកយើងអញ្ចឹង» ហ្កាន់គិតម្នាក់ឯងក្នុងចិត្តដោយមិនយល់ថាហេតុអីទីនមើលគេមិនឈប់បែបនេះតែមុននិងគេបានគិតអ្វីច្រើនជាងនេះសម្លេងពិធីករក៍បន្លឺឡើងកាត់ចង្វាក់ការគិតរបស់គេអោយងាកមកកម្មវិធីវិញ
«ពេលវេលាដែលគ្រប់គ្នាទន្ទឹងរង់ចាំបានមកដល់ហើយនោះគឺការដេញថ្លៃខ្សែរករពេជ្យដែលនៅលើខ្លួនអ្នកបង្ហាញម៉ូតយើងចុងក្រោយណាបាទ» ក្រោយពីលឺរពិធីករនិយាយហើយហ្កាន់ក៍ដើរមកឈរនៅកណ្ដាលឆាកដើម្បីអោយអ្នកនៅទីនោះបានឃើញខ្សែរករអោយកាន់តែច្បាស់។ ពេលដែកហ្កាន់បានឈរបង្ហាញខ្សែរករនៅកណ្ដាលឆាករួចហើយពិធីករក៍និយាយបន្ត
«ដោយការដេញថ្លៃយើងចាប់ដើមផ្ដើមពី៣០លានបាតទៅណាបាទ»
«៨០លានបាត» ទីនលើផ្លាកដែលមានលេខសម្គាល់របស់គេមុននិងធ្វើការដេញថ្លៃ
«៨០លានបាតលើកទីមួយ! ៨០លានបា-»
«១០០លានបាត» ធីវស៊ុននិយាយឡើងដែលធ្វើអោយគ្រប់គ្នានៅទីនោះភ្ញាក់ផ្អើលដែលគេហ៊ានអោយថ្លៃខ្ពស់ដល់ថ្នាក់នេះ
«១៥០លានបាទ» តែមុននិងពិធីករបានប្រកាសតម្លៃដែរដេញថ្លៃរបស់ធីវស៊ុនទីនក៍ដេញដាក់តម្លៃជាមុនម្ដងទៀត
«១៥០លានបាតជាលើកទីមួយ! ១៥០លានបាតជាលើកទី២! ១៥០លាន-» ពេលដែលទីនគិតថាខ្លួននិងបានឈ្នះហើយតែធីវស៊ុនក៍និយាយឡើងម្ដងទៀត
«១៨០លានបាត» ធីវស៊ុននិយាយហើយក៍អាកមុខមកសើចដាក់ទីនបែបរំខានប្រសាទតែហើយទឹកមុខគេក៍ប្ដូរមួយរំពិចពេលដែលលឺរតម្លៃដែលទីននិយាយមក
«៣០០លានបាត» ទីននិយាយដោយមិនស្ទាក់ស្ទើរដែលធ្វើអោយគ្រប់គ្នានៅទីនោះនិងមិនស្មានថាទីនហ៊ានអោយតម្លៃខ្លាំងបែបនេះសោះមិនលើកលែងសូម្បីតែហ្កាន់ដែលនៅលើឆាកផងដែរ
«តើខ្សែរករនេះមានសារះសំខាន់អ្វីទៅបានជាទីនហ៊ានអោយតម្លៃថ្លៃបែបនេះ» ហ្កាន់គិតម្នាក់ឯងយ៉ាងមិនយល់តែហើយអ្វីដែលពិធីករនិយាយបន្តធ្វើអោយហ្កាន់បើកភ្នែកធំយ៉ាងភ្ញាក់ផ្អើល
«៣០០លានបាតលើទីមួយ! ៣០០លានបាតលើកទី២! ៣០០លានបាតលើទី៣! ទីង អបអរដល់លោកទីនណាភព ជីរាវ៉ាត់ធិណាក់គុល ដែលបានក្លាយជាម្ចាស់ខ្សែរករមួយនេះ» ពេលដែលនិយាយចប់សម្លេងទះដៃក៍បន្លឺឡើងយ៉ាងរំកងពេញពិធីតែហើយក៍ស្ងាត់ទៅវិញពេលដែលពិធីករនិយាយបន្ត
«តែ យើងក៍និងមានកាដូរពិសេសផ្ដល់ជូនដល់លោកទីនដូចគ្នាដែរកាដូរពិសេសនោះគឺការបានរាំជាដៃគូរជាមួយតារាបង្ហាញម៉ូតជួរមុខរបស់យើងគឺ ហ្កាន់តាភុន វង់វិធិយ៉ា » ពេលដែលពិធីករនិយាយចប់សម្លេងទះដៃក៍បន្លឺឡើងខ្លាំងជាងមុនទៀតដែលដូចជាសប្បាយចិត្តជាមួយទីនតែមានម្នាក់ដែលគ្មានអារម្មណ៍រំភើបឬក៍សប្បាយចិត្តបន្តិចសោះឡើយនោះគឺជាហ្កាន់ផ្ទាល់នោះឯងតែគេក៍មិនបានបញ្ចេញទឹកមុខមិនសប្បាយចិត្តអោយអ្នកផ្សេងដឹងឡើយមុននិងគេដើរត្រឡប់ចូលក្រោយឆាកវិញដើម្បីប្ដូរសម្លៀកបំពាក់មុននិងត្រូវត្រៀមខ្លួនមករាំជាមួយទីន។
[ទីន ណាភព]
ក្រោយពេលពិធីករប្រកាសឈ្មោះគេជាអ្នកឈ្នះហើយគេក៍ងាកមុខទៅញញឹមដាក់ធីវស៊ុនក្នុងន័យឌឺដងមុននិងងាកទៅរកសោនវិញដើម្បីនិយាយកិច្ចការគេបន្ត
«នេះឬជាកាដូរពិសេសរបស់ឯងដែលអោយយើងនោះ?» ទីនសួរទៅកាន់សោនដែលបានអង្គុយមើលការដេញថ្លៃអំបែងម៊ិញយ៉ាងសប្បាយ
«យើងជួយឯងបានប៉ុននិងក៍ចាត់ទុកថាល្អហើយមិនចឹងអី?» សោនសួរទៅកាន់ទីនវិញមុននិងនិយាយបន្ត «ឬក៍ឯងចង់បោះបង់សិទ្ធ? បើបោះបង់ពេលនេះក៍មិនទាន់ហួសពេលដែរព្រោះយើងគិតថាមាននៅមានអ្នកចង់ទទួលសិទ្ធពីឯងច្រើនណាស់ដឹងទេ? » សោនធ្វើជាសួរទៅទីនទាំងដែលដឹងចម្លើយហើយ
«គ្មាននរណាទទួលបានសិទ្ធនេះក្រៅពីយើងទេ» ទីនឆ្លើយដោយសម្លេងប្រកដប្រជារមុននិងនិយាយបន្ត
«ជួបគ្នាបន្តិចទៀតនេះណាហ្កាន់សំណព្វចិត្ត» ទីននិយាយហើយក៍ញញឹមមាត់។
__________________________________________________________________________
To be continued....
អគុណគ្រប់គ្នាណាសម្រាប់ការរង់ចាំ☺️
ហើយក៍សូមទោសណាបើមានកន្លែងណាមិនសុំព្រោះនេះជាលើកទីមួយហើយដែរអេដមីនសរសេររឿង🥹
ជួបគ្នាភាគក្រោយណា

សម្រស់ស្នេហ៍ពណ៍ភ្លើងWhere stories live. Discover now