Ep 5

863 46 9
                                    

[ទីន]
    នៅក្នុងកាសុីណូខ្នាតធំមួយកន្លែងដែលពេលនេះកំពុងតែមានសំឡេងហ៊ូរកញ្ញៀវរំកងពេញបន្ទប់ព្រោះជាពេលដែលមានមនុស្សមកលេងភ្នាល់ល្បែងយ៉ាងច្រើនកោះករព្រោះទីនេះគឺជាកាសុីណូដែលជាប់ចំណាត់ថ្នាក់លេខមួយក្នុងប្រទេសនៃចំណោមកាសុីណូដ៍ទៃទៀតដែលមានសុទ្ធតែអ្នកជំនួញធំៗមកចូលលេងព្រោះម្ចាស់គឺម៉ាហ្វៀរលំដាប់ហើយក៍ជាម្ចាស់ជំនួញនាវាដ៍ល្បីល្បាញដែលជាហេតុធ្វើអោយគេមានទំនុកចិត្តក្នុងការមកលេងដោយមិនមានការភ័យខ្លាចថានិងមានការបោកប្រាស់មិនសងលុយឡើយ។
  រាងខ្ពស់ធំរបស់បុរសស្លៀកឈុតគ្រ័រហ្សេ អាវដៃវែងខាងក្នុងប្រឡេះឡេវបីគ្រាប់ខាងលើបង្ហាញអោយឃើញសាច់ដុំដើមទ្រូងរឹងមាំដែលពាលនេះកំពុងតែចុះពីលើឡានយ៉ាងសង្ហាមុននិងបោះជំហានយ៉ាងអង់អាចដើរចូលទៅក្នុងកាសុីណូរបស់ខ្លួន
«នេះមានរឿងអីទៀតហើយ?» ទីនសួរទៅលេខាខ្លួនដែលពេលនេះកំពុងញ័រខ្លួនដូចកូនសត្វ
«គឺ គឺថាកាសុីណូយើងពេលនេះមានការបាត់លុយចំនួន10លានដុល្លាដោយមិនដឹងមូលហេតុ»
«មិនដឹងមូលហេតុអញ្ចឹងអរ?» ទីនសួរទៅវិញដោយសម្លេងត្រជាក់ដោយមិនអោយអ្នកម្ខាងទៀតដឹងថាគេគិតអីឡើយ
«ខាវិន ឯងទៅសើបមកថាតើលុយរបស់យើងបាត់ដោយរបៀបណា» ទីនបញ្ជាកូនចៅគេមុននិងងាកទៅលេខាខ្លួនវិញ
«ចំណែកនាងវិញចង់ទៅណាក៍ទៅៗ»
«ចា៎ ចា៎» លេខាស្រីប្រញ៉ាប់ចេញពីបន្ទប់ក្រោយពីស្ដាប់សំដីទីនហើយដោយភាពភ័យខ្លាច។
ពេលគ្រប់គ្នាចេញទៅអស់ទីនក៍ផ្ដេកខ្លួនទៅលើកៅអីរបស់ខ្លួនមុននិងនឹកដល់ផ្ទៃមុខស្រទន់របស់ហ្កាន់កាលពីពេលថ្ងៃហើយក្នុងចិត្តគេសង្ស័យយ៉ាងខ្លាំងថាហ្កាន់ទៅធ្វើអីនៅក្រុមហ៊ុនរបស់គេតែហើយគេក៍ឆ្ងល់និងខ្លួនឯងយ៉ាងខ្លាំងថាគេជាមនុស្សចង់ដឹងរឿងអ្នកដ៍ទៃតាំងពីពេលណាទៅតែមុននិងបានគិតច្រើនជាងនេះសំឡេងគោះទ្វាក៍បន្លឺឡើងជាមុនដែលធ្វើអោយគេផ្អាកគិតរឿងរបស់ហ្កាន់សិន។
«ចូលមក» ទីននិយាយហើយពេលនោះខៃហ្សូនក៍ដើរចូលមកមុននិងនិយាយ
«ខ្ញុំមកប្រាប់រឿងលោកហ្កាន់តាភុនដែលចាហ្វាយអោយសើបបាទ» ខៃហ្សូននិយាយ
«អូខេ ឆាប់និយាយមក» ទីនប្រាប់ទៅកូនចៅគេដោយសំឡេងស្មើរតែក្នុងចិត្តគេពោរពេញដោយភាពចង់ដឹង
«គឺលោកហ្កាន់ទៅទីនោះដើម្បីចុះឈ្មោះយកសន្លឹកឆ្នោតផ្សងសំណាងនាថ្ងៃសម្ពោធនាវាបាទ» ខៃហ្សូនប្រាប់តាមដែលគេសើបបានមក
«គេជាតារាល្បីថ្នាក់នេះតើហេតុអីគេត្រូវមកផ្សងសំណាងដែរបើគេអាចទិញសំបុត្របានយ៉ាងស្រួលនោះ»
ទីននិយាយទាំងឆ្ងល់
«មើលទៅទំនងជាមកជាមួយមិត្តបាទ» ខៃហ្សូនតបទៅចាហ្វាយខ្លួន
«បើអញ្ចឹងមែនឯងដឹងហើយមែនទេថាត្រូវធ្វើអ្វី?» ទីនប្រាប់ទៅកូនចៅខ្លួនអោយដឹងពីគោលបំណងគេ
«បាទ ចាហ្វាយ» ខៃហ្សូនឆ្លើយមុននិងដើរចេញទៅវិញយ៉ាងស្ងៀមស្ងាត់។
ក្រោយពីកូនចៅគេបានចេញទៅទីនក៍ញញឹមចុងមាត់ព្រោះគេដឹងថាគេហ្កាន់គ្មានថ្ងៃគេចពីគេផុតឡើយ។
__________________________.
[ហ្កាន់]
នៅគៀនជ្រុងម្ខាងនៃភោជនីយដ្ឋានដ៍ល្បីមួយកន្លែងពេលនេះកំពុងតែមានមនុស្សបីនាក់កំពុងដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងព្រោះសុទ្ទតែជាតារាល្បី។
«ហ្កាន់ឯងគិតថាពួកយ៉ាងនិងឈ្នះសំបុត្រនៅថ្ងៃស្អែកទេ» ប៉រសួរសួរទៅកាន់ហ្កាន់ទាំងដែលមាត់នៅទំពារអាហារនៅឡើយ
«ផុស!» «ទំពារអាហារអោយអស់សិនចាំឯងនិយាយមិនបានទេអី» វីនដាក់ប៉រមួយដៃដោយក្រោយមកក៍ទទួលបានការសម្លក់ពីប៉រ
«ក៍យើងមិនដឹងថាឈ្នះឬអត់ទើបយើងសួរនិងណា» ប៉រតបទៅវីនវិញមុននិងសម្លឹងទៅមុខហ្កាន់ដើម្បីស្ដាប់ចម្លើយ។ ហ្កាន់សើចបន្តិចមុននិងតបទៅមិត្តគេ
«ហើយយើងធ្វើយ៉ាងម៉េចទៅដឹងនោះ» ហ្កាន់តបទៅមិត្តខ្លួនវិញ
«ប៉រហេតុអីក៍ឯងភ័យម្លេះបើឯងមិនឈ្នះក៍ឯងអាចទិញបានសំបុត្របានមិនចឹងអី» វីនសួរទៅប៉រទាំងមិនយល់
«គឺអារម្មណ៍ពេលឈ្នះហ្រី្វហើយនិងអារម្មណ៍ទិញខ្លួនឯងវាមិនដូចគ្នាទេវើយ» ប៉រនិយាយទៅវិញ
«អើរ យើងឈប់ប្រកែកជាមួយឯងហើយទោះប្រកែកយ៉ាងណាក៍មិនឈ្នះដែរ» វីនតបមុននិងនិយាយបន្ត « តែយប់នេះពួកឯងត្រូវទៅក្លិបរបស់យើងព្រោះយើងមានអ្វីសបផ្រាយណាវើយ»
«សបផ្រាយស្អីរបស់ឯងទៀតហើយ» ហ្កាន់ដែលស្ងាត់យូរហើយនិយាយឡើង
«បើចង់ដឹងពួកឯងក៍ត្រូវតែទៅនៅយប់នេះ» វីនតបទៅមិត្តទាំងពីររបស់គេវិញមុននិងទទួលបានការក្រវីក្បាលពីហ្កាន់និងប៉រតែម្ចាស់សាមីខ្លួនគ្រាន់តែសើចតិចៗប៉ុណ្ណោះព្រោះគេដឹងថាមិនថាយ៉ាងណាក៍មិត្តគេនិងទៅស្រាប់ហើយ។
_______________________________________________________________
To be continued....
អគុណគ្រប់គ្នាណាសម្រាប់ការរង់ចាំ☺️
សូមទោសណាបើមានកន្លែងណាមិនសំ🥹
ជួបគ្នាភាគក្រោយណា

សម្រស់ស្នេហ៍ពណ៍ភ្លើងWhere stories live. Discover now