នៅក្នុងបន្ទប់បួនជ្រុងមួយដែលធ្វើឡើងនៅជាន់ក្រោមដីនៃអគារខ្ពស់បំផុតនាកណ្ដាលទីក្រុងបាងកកពេលនេះកំពុងមានមនុស្ស៤នាក់ដែលនៅក្នុងចំណោមនោះមានម្នាក់ដែលមានកែវភ្នែកពណ៍ត្នោតចាស់អមដោយទឹកមុខសង្ហារដែលអាចធ្វើអោយអ្នកដែលឃើញហើយខ្លាចក្រែងគេគ្រប់គ្នាគេគឺ ( ទីនណាភព ជីរ៉ាវ៉ាត់ថាណាគុល ) ដែលជាម៉ាហ្វៀរមានអំណាចបំផុតព្រមទាំងជាម្ចាស់ក្រុមហ៊ុននាវាទេសចរណ៍មួយកន្លែងហើយក៍ជា ម្ចាស់កាសុីណូស្របច្បាប់មួយយ៉ាងធំផងដែរ ហើយគេក៍ជាបុរសដែលមានសម្ដីផ្អែមអមជាមួយស្នាមញញឹមដ៍ស្រទន់ដែលអាចទាក់ចិត្តមនុស្សស្រីប្រុសអោយលង់ជឿរគេបានយ៉ាងងាយតែអ្នកណាទៅដឹងថាក្រោយស្នាមញញឹមនិងសម្ដីផ្អែមរបស់គេមានបង្កប់ដោយភាពឃោឃៅដែលអ្នកផ្សេងស្មានមិនដល់។
«អ្នកណាបញ្ជូនឯងមក?» ទីនសួរទៅបុរសម្នាក់ដែលដែលលត់ជង្គង់នៅចពោះមុខគេយ៉ាងត្រដាបត្រដួសដោយសារតែត្រូវបានកូនចៅគេវៃយ៉ាងដំណំតែទីនបែរជាគ្មានអារម្មណ៍អាណិតបុរសម្នាក់នេះអីបន្តិចឡើយ។
«ទោះឯងវៃយើងដល់ស្លាប់ក៍យើងមិនប្រាប់ដែរ» បុរសម្នាក់នោះនិយាយឡើងដោយគ្មានភាពភ័យខ្លាចសោះឡើយទោះជាខ្លួនគេកំពុងនៅក្នុងតំបន់សត្រូវរបស់ចាហ្វាយគេក៍ដោយ។
«បើឯងស្មោះនិងចាហ្វាយឯងបែបនេះយើងក៍មានតែប្រើវិធីចុងក្រោយហើយ» ទីននិយាយដោយសម្លេង ត្រជាក់ហើយញញឹមចុងមាត់យ៉ាងស្រទន់តែអ្វីដែលគេរៀបនិងធ្វើបែរជាមិនស្រទន់ដូចជាស្នាមញញឹមគេឡើយ។
«តើយើងគួរតែកាត់ម្រាមដៃឯងទាំងដប់ម្ដងមួយៗដែលប្រើយកទៅលួចឯកសារក្នុងកាសុីណូយើងឫក៍កាត់ អណ្ដាតឯងដែលបម្រុងនិងរាយការណ៍អំពីរព័ត៍មានយើងទៅកាន់អាធីវស៊ុនហ៎ា?» ទីននិយាយដោយសម្លេង ត្រជាក់ថាហើយគេពាក់ស្រោមដៃពណ៍ខ្មៅទាំងសងខាងរួចក៍យកកូនកំបិតពីម្រាមដៃកូនចៅគេដែលបានត្រៀមអោយគេរួចជាស្រេចទៅសម្លៀងនៅមុខបុរសនោះយ៉ាងគួរអោយខ្លាច។ បុរសម្នាក់នោះបើកភ្នែកយ៉ាងធំដោយមិននឹកស្មានថាទីនដឹងថាអ្នកណាជាចាហ្វាយគេតែពេលដែលឃើញទីនយកកំបិតឡើងមកដាក់លើដៃគេភាពក្លាហាននិងការភ្ញាក់ផ្អើលមុននេះបានរលាយបាត់អស់រលីងជំនួសមកវិញដោយភាពភ័យខ្លាចដែលធ្វើអោយគេញ័រខ្លួនហើយក៍ប្រឹងបម្រាស់ខ្លួនដើម្បីចង់គេចខ្លួនតែក៍ត្រូវបានកូនចៅទីនចាប់ស្មារទាំងសងខាងអោយនៅមួយកន្លែង។
«ខ្ញុំព្រមហើយ ខ-ខ្ញុំព្រមធ្វើតាមលោកគ្រប់យ៉ាងតែសូមកុំសម្លាប់ខ្ញុំអី» បុរសម្នាក់នោះនិយាយឡើងដោយភាពភ័យខ្លាច តែគួរអោយស្ដាយដែលការលើកលេងទោសគ្មានក្នុងវេចនានុក្រមរបស់ម៉ាហ្វៀរដូចជាទីនណាភពឡើង
«យើងបានទុកឧកាសអោយឯងហើយតែឯងទុកចាហ្វាយឯងសំខាន់ជាងដូច្នោះហើយយើងជួយមិនបានទេ» ថាហើយទីនក៍បានកាត់ម្រាមដៃបុរសម្នាក់នោះម្ដងមួយៗយ៉ាងមិនញញើតបន្តិចសោះឡើយ។
«អ្ហា ! » សម្លេងបុរសនោះស្រែកយ៉ាងគួរអោយឈឺចាប់តែគ្មានអ្នកណាបានឡឺឬក៍មកជួយគេបានឡើយព្រោះបន្ទប់នេះមានដាក់ឧបករណ៍ទប់សម្លេងដែលមិនអាចអោយអ្នកខាងក្រៅឡឺឬក៍ដឹងឡើងថាមានរឿងអ្វីកើតឡើងនៅក្នុងឡើយ។
«ឯងដឹងហើយមែនទេថាត្រូវធ្វើអ្វីបន្ត?» ទីននិយាយទៅកាន់កូនចៅគេបន្ទាប់ពីទុកកំបិតនៅលើតុនិងដោះស្រោមដៃចេញ
«បាទចាហ្វាយ» ខេវិនដែលជាកូនចៅជំនិតរបស់ទីនឆ្លើយ។ ពេលដែលប្រាប់កូនចៅគេរួចទីនក៍បានដើរចេញពីបន្ទប់ក្រោមដីហើយក៍សម្ដៅទៅជណ្ដើរយន្តជាមួយកូនចៅជំនិតម្នាក់ទៀតរបស់គេអមដោយអក្សរ៥នាក់ទៀតឡើងទៅជាន់ទី៤២ដែលជាជាន់ខ្ពស់បង្អស់នៃអគារ។
នៅក្នុងបន្ទប់ធ្វើការយ៉ាងប្រនិតដែលមើលឃើញទេសភាពទីក្រុងនាពេលរាត្រីយ៉ាងស្រស់ស្អាតតាមរយះ ជញ្ជាំងកញ្ចក់ដែលមានបំពាក់ដោយគ្រឿងសង្ហាររឹមដែលមានតម្លៃកប់ពពករួមដោយតុធ្វើការមួយយ៉ាង. ប្រនិតដែលតាំងនៅកណ្ដាលបន្ទប់ហើយក្នុងនោះក៍មានបន្ទប់មួយទៀតដែលមានពូក បន្ទប់ទឹកនិងទូរដាក់សម្រៀកបំពាក់ខ្លះៗដែលទុកសម្រាប់អោយម៉ាហ្វៀរសង្ហារបានសម្រាកនិងយកមនុស្សមកបន្ធូរអារម្មណ៍ដោយមិនចាំប៉ាច់ទៅខនដូរគេ។ ទីនដើរចូលមកអង្អុយលើកៅអីធ្វើការជំនួសអោយការសម្រាកមុននិងសុីញ៉េរ ឯកសារដែលនៅសល់តាមធម្មតាដូចជាគេមិនបានប្រើដៃដែលកាន់ប៊ុិចនេះទៅកាត់ដៃអ្នកដទៃដោយមិនញញើតមុននេះអញ្ចឹង។
«តុ! តុ! » សម្លេងគោះទ្វាបន្លឺឡើងអោយដឹងថាមានមនុស្សមក។
«ចូលមក» ទីននិយាយដោយមិនងើបមុខចេញពីឯកសារ។
«ថ្ងៃនេះចាហ្វាយមានកាលវិភាគត្រូវទៅចូលរួមពិធីសម្ពោតគ្រឿងពេជ្យរបស់លោកសោនបាទ» ជេកនិយាយប្រាប់ចាហ្វាយគេដោយមុខមាំ
«ok ឯងត្រៀមការដូរយកទៅជាមួយផង» ទីនប្រាប់ទៅកាន់កូនចៅគេដោយមុខនៅតែមិនងើបពីឯកសារដែលគេកំពុងធ្វើ។
«បាទចាហ្វាយ» ថាហើយខៃហ្សូនក៍ដើរចេញទៅបាត់យ៉ាងស្ងៀមស្ងាត់។
~~~~~~~~~~~
«សូទោសផងបាទដែលមកយឺត» សម្លេងផ្អែមបន្លឺឡើងយ៉ាងស្រទន់និយាយទៅកាន់ក្រុមកាងារដោយស្នាមញញឹមបែបក្រែងចិត្តព្រមទាំងលើកដៃឡើងសំពះអ្នកគ្រប់គ្នាដែលនៅក្នុងបន្ទប់នោះទាំងអស់។
«អ៊ួយ! មិនអីទេហ្កាន់ប្អូនមកមិនយឺតប៉ុន្មានទេកុំបារម្មណ៍អី» ជាងផាត់មុខម្នាក់និយាយឡើងដើម្បីកុំអោយហ្កាន់គិតច្រើន។
«ពិតមែនហើយហ្កាន់ឯងមកក្រោយយើងតែប៉ុន្មាននាទីប៉ុណ្ណោះកុំព្រួយអី» ប៉រដែលត្រូវជាមិត្តជិតស្និតរបស់ហ្កាន់ព្រមទាំងជាអ្នកច្រៀងក្នុងកម្មវិធីយប់នេះនិយាយឡើង។
«អគុណបាទដែលគ្រប់គ្នាមិនប្រកាន់» និយាយហើយគេក៍ដើរទៅអង្គុយលើកៅអីមួយដើម្បីរៀបចំខ្លួនដើម្បីឡើងទៅបង្ហាញម៉ូតនៅពេលបន្តិចទៀតនេះ។ ហើយម្ចាស់សម្លេងផ្អែមដែលមុខមាត់ស្រស់ស្អាតព្រមទាំងមានស្បែកសរម៉ត់រលងរួមទាំងមានថ្ពាល់ពណ៍ផ្កាឈូកព្រឿងៗយ៉ាងគួរអោយគយគុននោះគឺគ្មានអ្នកណាក្រៅពីហ្កាន់តាផន វង់វិធិយ៉ា នោះទេដែលគេជាតារាបង្ហាញមម៉ូតជួរមុខដ៍ល្បីល្បាញប្រចាំប្រទេសតែទោះជាគេជាមនុស្សល្បីប៉ុនណាក៍គេនៅតែមានចរិករួសរាយមិនវាយរឹកបែបនេះហើយទើបគេទទួលបានការគាំទ្រយ៉ាងខ្លាំងបែបនេះ។
«ហ្កាន់! ឯងមើលនេះ» ប៉រហៅហ្កាន់អោយមើលអាក្រង់ទូរស័ព្ទរបស់គេដែលពេលនេះមានរូបបុរសសង្ហារម្នាក់នៅលើនោះ
«អ្នកណាគេនិង? » ហ្កាន់សួរទៅកាន់ព័រពេលដែលគេមើលទៅកាន់អេក្រង់ទូរស័ព្ទមិត្តគេដែលមានរូបបុរសម្នាក់ដែលគេមិនធ្លាប់ស្គាល់។
«នេះឯងពិតជាមិនស្គាល់គេមែនឬធ្វើមិនស្គាល់ហ៎ាស?» ប៉រសួរទៅកាន់មិត្តគេយ៉ាងមិនគួរអោយជឿរ។
«យើងមិនស្គាល់មែន» ហ្កាន់និយាយទៅកាន់ព័រដោយទឹកមុខស្មើរ។
«គេឈ្មោះ ទីនណាភព ដែលជាម្ចាស់កាសុីណូដ៍ល្បីល្បាញមួយហើយថែមទាំងជាម្ចាស់ក្រុមហ៊ុននាវាទេសចរណ៍ទៀតផង» ប៉រនិយាយប្រាប់ហ្កាន់យ៉ាងយកចិត្តទុកដាក់។
«អើរ ហើយឯងមកប្រាប់យើងធ្វើអី?» ហ្កាន់សួរទៅកាន់មិត្តគេយ៉ាងមិនយល់។
«យើងប្រាប់ឯងព្រោះទីននិងមានការចាប់រង្វាន់ដើម្បីបានជិះនាវាគេហ្រ្វីរចំនួន៥ថ្ងៃពេញនៅថ្ងៃដែលគេ ដាក់សម្ពោធនាវាថ្មីរបស់គេហើយថែមទាំងបានញុំាអាហារពេលល្ងាចចំនួន១ថ្ងៃជាមួយទីនទៀតផង» «ឯងគិតមើលទៅថាវារំភើបប៉ុណ្ណាពេលដែលមានបុរសសង្ហារហើយទាំងផើរហ្វិចគ្រប់យ៉ាងមករួមតុជាមួយយើងនោះ»
«ហើយវាទាក់ទងអីនិងយើងដែរ?» ហ្កាន់សួរទៅមិត្តគេម្ដងទៀតយ៉ាងឆ្ងល់។
«ទាក់ទងព្រោះឯងត្រូវដាក់ពាក្យផ្សងសំណាងជាមួយយើងនោះអី ហិហិ » ប៉រនិយាយទៅរកហ្កាន់ដោយភាពរីករាយ។
«យើងមិនដាក់ទេឯងដាក់ម្នាក់ឯងទៅ» ហ្កាន់បដិសេធយ៉ាងដាច់ខាត។
«ហ្កាននននននននន់ ណាណា » ប៉រអង្វរដោយកែវភ្នែកស្រទន់ «ឯងក៍ដឹងថាយើងចូលចិត្តរបស់ហ្រុីរហើហនិងភាពសប្បាយតែបើបានទៅហើយអត់មានឯងអោយយើងសប្បាយយ៉ាងម៉េចទៅ»
«តែកាលនោះឯងទៅដើរលេងតែ២នាក់អៃវីនដោយមិនប្រាប់យើងមួយម៉ាត់ហើយថែមទាំងថតវិដិអូអួតយើងថាសប្បាយទៀតផង» ហ្កាន់បកទៅអោយប៉រវិញ។
«ពេលនោះក៍ព្រោះទេឯងមិនទំនេរនោះអី » ប៉រឆ្លើយបកទៅហ្កាន់វិញ «តែពេលនេះឯងកុំមកបង្វែររឿងឯងត្រូវតែទៅជាមួយយើងណាណា» ប៉រនិយាយហើយក៍អង្រួនដៃហ្កាន់តិចៗ
«អ្ហា ok ok យើងទៅចុៈឈ្មោះជាមួយឯងក៍បាន» ហ្កាន់យល់ព្រមជាមួយព័រយ៉ាងចុះចាញ់ ណាមួយគេគិតថាអ្នកដែលទៅចុះឈ្មោះមានច្រើនណាស់ភាគតិចដែលនិងចាប់បានឈ្មោះគេនិងប៉រ។
«ឯងសន្យាជាមួយយើងហើយណា?» ប៉រនិយាយដោយភាពរីករាយ។
«អ៊ឹម!» ហ្កាន់តបទៅកាន់មិត្តគេខ្លីៗ។
«ហ្កាន់ប្អូនអាចមកប្ដូរឈុតបានហើយ» អ្នកចាត់ការកម្មវិធីនិយាយប្រាប់ហ្កាន់
«ok បាទ » ហ្កាន់ឆ្លើយតបទៅអ្នកចាត់ការវិញមុននិងគេងើបឡើងហើយដើរទៅបន្ទប់ផ្លាស់សម្លៀកបំពាក់ តែគ្មានអ្នកណាចាប់អារម្មណ៍ឡើយថាមានកែវភ្នែកមួយគូរបានសម្លឹងមើលទៅហ្កាន់ដោយភាពច្រណែនតាំងតែពេលដែលគេដើរចូលមកម្លេះ ។
~~~~~~~~~
To be continued
អគុណគ្រប់គ្នាសម្រាប់ការអានជួបគ្នាភាគក្រោយណា
YOU ARE READING
សម្រស់ស្នេហ៍ពណ៍ភ្លើង
Fanfiction«បើយើងចង់បានឯងហើយទោះឯងខំរត់គេចយ៉ាងណាក៍មិនផុតដែរអៃហ្កាន់» ទីន