< ចឹងហែងមានលុយគ្រប់ហេីយតេីអី? > ក្មេងប្រុសម្នាក់ឈ្មោះក្អែកនិយាយដោយភាពរអាករអួល សម្លេងដូចជាលក្ខណៈថាដែលទេីបតែងេីបពីដេក ធ្ងន់ហេីយស្ពឹក ប៉ុន្តែវាគ្រាន់តែជាការធ្វេីពុតរបស់ក្មេងប្រុសនេះទេ។
{ក្អែកគឺជាមនុស្សដែលក្មេងប្រុសនេះស្រមេីស្រមៃនិយាយជាមួយ}
ក្មេងប្រុសម្នាក់ឈ្មោះក្អែកនិយាយដោយភាពរអាករអួល សម្លេងដូចជាលក្ខណៈថាដែលទេីបតែងេីបពីដេក ធ្ងន់ហេីយស្ពឹក ប៉ុន្តែវាគ្រាន់តែជាការធ្វេីពុតរបស់ក្មេងប្រុសនេះទេ។
ខ្ញុំក៏ងក់ក្បាល។
<បានម៉ាន?>
ខ្ញុំរាប់លុយក្នុងការគិតហេីយប្រាប់ < ដូចជាមាន 350$ ជាង ហេីយមានលុយខ្លះៗក្នុង ATM វាដូចជាមិនច្រេីនទេប៉ុន្តែអញគិតថាគ្រប់គ្រាន់ហេីយសម្រាប់ឥឡូវនឹង។ >
< ល្អតេី > ក្មេងប្រុសឈ្មោះក្អែកនោះនិយាយ < ល្មមបានមួយចាយ >
ខ្ញុំក៏ងក់ក្បាល។
< លុយនឹងមិនមែនបានមកពីខួបកំណេីតណាអី? >
< មែនទេ > ខ្ញុំបានឆ្លេីយ
អាក្អែកញញឹមហេីយមេីលជុំវិញខ្លួន < ហែងមែនបានមកពីរុករេីទូរបស់គ្រួសាហែងណាហី? >
ខ្ញុំក៏អត់និយាយអីដែរ វាដឹងថាលុយនឹងបានមកពីណា វាគ្រាន់តែសាក់សួរធ្វេីដូចអត់ដឹង។
< មេចក៏បាន > ក្អែក និយាយ < ហែងត្រូវការលុយនឹងចឹងហែងយកវាទៅ - សុំ ខ្ចី លួច ធ្វេីមិចធ្វេីទៅលុយរបស់ប៉ាហែងទេ។ >
< មានលុយប៉ុណ្នឹងអាចមារស់នៅមួយពេល ប៉ុន្តែបេីអស់លុយហ្នឹងព្រងគិតមេចទៀត លុយមែននៅសុខៗវាដុះមកទេ ហែងត្រូវការសុី កន្លែងដេក ថ្ងៃណាមួយហែងនឹងអស់លុយចាយហេីយ។ >
< ចាំដល់ពេលនឹងចាំឯងគិតទៀត។ > ខ្ញុំនិយាយ
< ចាំដល់ពេល? > ក្អែកក៏និយាយតាម សម្តីនាយហាក់ដូចជាថ្លឹងថ្លែងអ្វីម្យាង។
ខ្ញុំងក់ក្បាល។
< ហែងព្រងរកការងារធ្វេីក៏មិច? >
YOU ARE READING
ជីវិតដូចខ្យល់
Adventureជីវិតក្មេងប្រុសម្នាក់ចង់ដឹងពីជីវិតនៅក្រៅ។ ជីវិតអំុម្នាក់ដែលកំពុងព្យាបាលខ្លួនពីសង្រ្គាម។