2.1 - រឿងចម្លែកមួយ

5 0 0
                                    

ថ្ថៃទី ១២ មករា ១៩៨២

ចំណងជើង៖ របាយការណ៍នៅលើទួលមួយកន្លែងនៅវាលស្រៃ, ១៩៨០

នេះគឺកាសែតថតសម្លេងរបស់ស្រ្តីម្នាក់ឈ្មោះ សុវណ្ណ នីតា ដែលត្រូវគេសំភាស

នាងគឺជាគ្រូម្នាក់ដែលបង្រៀនសិស្សថ្នាក់ទី៤ នៅភូមិ(លុប) ឃំ(លុប) ក្រុង(លុប)។ ឯសារសំភាសនេះអាចឆែកបានទៅលើកម្មបទលេខ សករត-៧២២-តរ-១១៨។

អារម្មណ៍របស់អ្នកសំភាស លោក កុក មាស៖

សុវណ្ណ នីតា គឹជាស្រីស្អាតនិងតូចច្រលឹងម្នាក់។​ នាងគឺជាស្រ្តីដែលមានទេពកោសល និងមានទំនួលខុសត្រូវ នាពេលសំភាសនេះ នាងតែងឆ្លើយសំនួរចំៗគោលដៅនិងមានភាពទៀងត្រង់។ នាងនៅមានអារម្មណ៍ភ័យបន្តិចដោយសារគ្រោះថ្នាក់មួយនេះ។ នៅពេលនាងគិតទៅដល់ហេតុការនោះ នាងមានអារម្មណ៍តឹងទ្រូងហើយនិយាយយឺតៗ។

<ខ្ញុំដឹងថាពេលនោះគឺម៉ោង១០ព្រឹកនៅពេលព្រឹកដែលខ្ញុំឃើញអ្វីម្យាងនៅលើមេឃដែលមានពណ៍ទឹកប្រាក់។ ពណ៍ទឹកប្រាក់នៅលើមេឃនឹង វាហាក់ដូចជាចាំងទៅលើអ្វីម្យាងដូចជាដែក។ ពន្លឺវាចាំងពីទិសខាងកើតទៅលិច តំបូងខ្ញុំស្មានតែមានយន្តហោះហោះកាត់ទេតើ ប៉ុន្តែពេលយើងមើលឲមែនទែនទៅវាដូចជាមិនមែននោះទេ ដែលវត្ថុនោះហាក់ដូចជាចាំងពេញផ្ទៃមេឃតែម្តង។ ខ្ញុំអត់អាចមើលច្បាស់ទេដោយសារវានៅឆ្ងាយពេក។>

<ខ្ញុំមិនដឹងថាវាជាអ្វីក៏ស្មានតែជាយន្តហោះចម្បាំងអ្វីផ្សេងរបស់សហរដ្ឋអាមេរិចទៅ ប៉ុន្តែខ្ញុំអត់ភ័យទេដោយសារខ្ញុំនៅលើភ្នំដូចច្នេះគ្មាននរណាមកទំលាក់គ្រាប់បែកអីនៅលើភ្នំដាច់ស្រយាលនោះទេ។ អញ្ចឹងហើយខ្ញុំក៏ដើរទៅមុខទៀតទៅ គ្រាន់តែខ្ញុំគិតថាពណ៍ទឹកប្រាក់នៅលើមេឃនឹងដូចជាមើលទៅស្អាត។>

"បើយោងទៅតាមរបាយការណ៍របស់សហរដ្ឋអាមេរិចដែលបានផ្ញើរមកនោះ នៅម៉ោង១០ព្រឹកនៅពេលព្រឹក ១៩៨០ គឺគ្មានយន្តហោះណាបានមកជិះកាត់នៅកន្លែងនឹងនោះទេ។"

<ប៉ុន្តែខ្ញុំហើយកូនសិស្សខ្ញុំ១៦នាក់ទៀតបានឃើញច្បាស់ណាស់។>

"តើនាងកើតនៅភូមិនោះមែនទេ?"

<អត់ទេខ្ញុំកើតនៅខេត្តបាត់ដំបង ខ្ញុំរៀបការនៅឆ្នាំ១៩៧៣ បន្ទាប់មកខ្ញុំក៏មកនៅទីនេះទៅ។ ប្តីរបស់ខ្ញុំបានស្លាប់បាត់ទៅហើយដោយសារខ្មែរក្រហម ពួកយើងក៏គ្មានកូនអីដែរ។>

ជីវិតដូចខ្យល់Tempat cerita menjadi hidup. Temukan sekarang