1.3 - ខ្ញុំបានជួបនារីម្នាក់

3 0 0
                                    

មេឃជិតភ្លឺហើយនៅពេលដែលខ្ញុំភ្ញាក់ឡើង ខ្ញុំបើកវាំងននហើយមើលទៅក្រៅ។ មើលទៅវាឈប់ភ្លៀងហើយប៉ុន្តែនៅតាមដងផ្លូវវានៅសើមនៅឡើយ។ ពពកនៅជើងមេឃដែលពន្លឺថ្ថៃកំពុងតែរះចេញមក ពន្លឺដែលលេចមកនោះគឺលេចបន្តិចនិងរះបន្តិចដែលហាក់ដូចជាអណ្តាតភ្លើង។

ឡានក្រុងជិះនៅតាមផ្លូវថ្នល់ជាតិដោយល្បឿនថេរ កង់វិលរបស់ឡាននិងម៉ាស៊ីនឡាននោះវិលថេរជានិច្ចដែលហាក់ដូចជាលួងអ្នកដំណើរឲដេក។ មានតែអ្នកបើកឡាននិងខ្ញុំប៉ុណ្ណោះដែលភ្ញាក់ ចំណែកអ្នកដទៃទៀតបានដេកអស់ទៅហើយ។

រាងស្រេកទឹកបន្តិចខ្ញុំក៏ដកយកដបទឹករបស់ខ្ញុំមកផឹកទឹកក្តៅបន្តិច ហើយខ្ញុំក៏យកនំមួយកញ្ចប់មកញាំបណ្តើរផងដែរ។ ខ្ញុំងាក់ទៅមើលម៉ោងលើនាឡិកានោះគឺម៉ោង ៤:៣២ព្រឹក បើផ្ទៀងផ្ទាត់ថ្ងៃខែដែលខ្ញុំចាក់ចេញពីផ្ទះនោះគឺខ្ញុំបានចាក់ចេញអស់រយះពេល ១៣ម៉ោងមកហើយ។ ខ្ញុំមានអារម្មណ៍ថាម៉ោងដើរយឺតណាស់។

ខ្ញុំបិទភ្នែកដេកបន្តិចហើយងើបវិញមកមើលម៉ោងម្តងទៀត ខ្ញុំដកសៀវភៅរឿងមកអាន បន្តិចទៀតនោះស្រាប់តែឡានក្រុងបានឈប់នៅកន្លែងចំណតឡានក្រុង ទ្វាឡានក្រុងបានបើកហើយតាកុងឡានក៏បានប្រកាស៖

​​​<អរុណសួរស្តីអ្នកទាំងអស់គ្នា ខ្ញុំសូមរំខានការដេករបស់អ្នកទាំងអស់គ្នាបន្តិច ពួកយើងជិតដល់កន្លែងយើងហើយប្រហែលជា១ម៉ោងទៀត យើងសម្រាក់នៅទីនេះប្រហែលកន្លះម៉ោងអី ប្រសិនអ្នកណាចង់បត់ជើងអីអាចចុះបាន។>

ការប្រកាសនេះបានធ្វើឲអ្នកដំណើរទាំងអស់គ្នាភ្ញាក់ហើយស្ងាបងើបចេញពីកៅអីរៀងៗខ្លួន។ ខ្ញុំងើបចេញពីកៅអី បន្ទាប់មកទៅពត់ខ្លួននិងដកដង្ហើមស្រូបយកអាកាសធាតុនៅខាងក្រៅ រួចហើយខ្ញុំក៏ទៅបន្ទប់ទឹកដើម្បីលាងមុខបន្តិច។ ងាក់ទៅមើលទៅក្រៅខ្ញុំសង្កេតឃើញថាកន្លែងនេះដូចជាគ្មានអីពិសេស ដែលមើលទៅដូចជាផ្ទះគេដទៃទៀតដែរ គ្រាន់តែនៅទីនេះសំបូរដីនិងរុក្ខជាតិច្រើន។

នៅទីនេះមានគេលក់កាហ្វេដែរ ខ្ញុំក៏ទៅចូលទិញកាហ្វេក្តៅគេផឹកដែរទៅ ស្រាប់តែពេលនេះក៏មាននារីម្នាក់មកអង្គុយនៅគៀកខ្ញុំ ក្នុងដៃរបស់នាងកាន់កាហ្វេក្តៅមួយកែវហុយៗជាមួយនឹងសាំងវេចមួយដុំផងដែរ។ មុខរបស់នាងមានជាលក្ខណះធ្វើឲគេនៅជាមួយរីករាយ ដោយនាងមានមុខមូល ថ្ងាស់ធំ ច្រមុះដូចបូតុង មានថ្ពាល់ដែលមានស្នាមខ្មៅអុចៗ និងមានត្រចៀកស្រួចផងដែរ​ បើផ្ពុំចូលគ្នាទៅនេះគឺជាមុខដែលទាក់ទាញ។ បើតាមខ្ញុំគិតនៅពេលនោះនាងធ្វើឲខ្ញុំមានអារម្មណ៏ថានាងជាមនុស្សមិនកាច ដែលអាចជាមនុស្សដែលធ្វើឲមានអារម្មណ៍ស្រួលនិយាយជាមួយ។

ជីវិតដូចខ្យល់Where stories live. Discover now