1.2 - ត្រៀមចេញដំណេីរ

6 0 0
                                    

មុននឹងរៀបចេញពីផ្ទះនោះ ខ្ញុំមិនត្រឹមលួចតែលុយនោះទេខ្ញុំបានយកដែកកេះមាសមួយ ខ្ញុំចូលចិត្តដែកកេះនេះដោយសារការរចនាវាស្អាតហើយខ្ញុំមានអារម្មណ៍ថាស្រឡាញ់វានិងខ្ញុំបានយកកាំបិតមុតមួយដែលវាអាចបិតបើកផ្លែកាំបិតរបស់វាបាន។ នៅក្នុងទូនោះខ្ញុំក៏បានយកពិលពណ៍ខ្មៅចេញមកបូកជាមួយនឹងវែនតាពណ៍ខៀវមួយផងដែរ។

ខ្ញុំបានឃើញនាឡិការប្រភេទរោឡិចរបស់ប៉ាខ្ញុំ វាមើលទៅស្អាតប៉ុន្តែបើទំនើបពេកខ្ញុំខ្លាចគេលួចខ្ញុំគិតថាត្រឹមនាឡិការដៃជ័ររបស់ខ្ញុំគឺបានហើយ ទាំងបង្ខំចិត្តខ្ញុំបានទុកនាឡិការរោឡិចទៅក្នុងទូវិញ។

នៅក្នុងថតទូមួយទៀតខ្ញុំបានយករូបថតខ្ញុំនិងបងស្រីខ្ញុំពេលដែលយើងនៅតូចមកមើល​ពួកយើងទាំងពីរអ្នកបានថតនៅលើឆ្នេរសមុទ្រទាំងស្នាមញញឹម រូបរបស់បងស្រីខ្ញុំថតឃើញមុខតែម្ខាងដោយម្ខាងទៀតមើលឃើញតែស្រមោលដែលវាមើលទៅហាក់ដូចជារបាំងមុខនៃសោកនាដកម្មមួយដែលនៅក្នុងសៀវភៅគ្រិកដោយវាបញ្ជាក់ន័យពីគំនិតមួយត្រូវនិងគំនិតមួយផ្ទុយ ពន្លឺនិងងងឹត ក្តីសង្ឃឹមនិងក្តីទុក្ខភាព សើចនិងបាកចិត្ត ភាពជឿជាក់និងភាពឯកោ។ ចំណែកឯរូបខ្ញុំវិញគឺបានឈរឆ្កឹងសម្លឹងឆ្ពោះទៅកាមេរ៉ា។

គ្មាន​អ្នក​ណា​ផ្សេង​នៅលើ​ឆ្នេរ​នោះ​ទេ។ បងស្រីខ្ញុំ និងខ្ញុំមានឈុតហែលទឹក ដោយនាងពាក់ឈុតអាវងូតទឹកពណ៏ក្រហម និងខ្ញុំពាក់ខោខ្លីពណ៏ខៀវ​ នាពេលនោះខ្ញុំក៏បានកាន់ដំបងជ័រមួយគ្រវីលេងផងដែរ។

ពពុះទឹកសមុទ្រពណ៍សបានជ្រមុចលើជើងរបស់ពួកយើង។

អ្នកណាថតរូបនេះ នៅនៅកន្លែងណា ពេលណាខ្ញុំក៏អត់ដឹងដែរ។ ហេតុអីមុខខ្ញុំពេលនឹងសប្បាយម្លេះ? ហេតុអ្វីបានប៉ាខ្ញុំទុកតែរូបថតមួយសន្លឹងនេះពីគ្រួសារខ្លួន? រឿងទាំងអស់នេះជារឿងដែលខ្ញុំមិនដឹង។ ពេលនោះខ្ញុំអាយុ៣ឆ្នាំ ហើយបងស្រីខ្ញុំអាយុ៩ឆ្នាំ ខ្ញុំហាក់ដូចជាមិនចាំអ្វីទាំងអស់ពីរឿងដែលទៅដើរលេងសមុទ្រជាមួយគ្រួសារ តើយើងជិតស្និតចឹងមែនអត់នៅពេលនោះ។ យ៉ាងណាក៏ដោយខ្ញុំទុករូបមួយសន្លឹកនេះនៅក្នុងកាបូបលុយខ្ញុំ។ ខ្ញុំអត់ឃើញមានរូបរបស់ម្តាយខ្ញុំទេដោយសារប៉ាខ្ញុំបានយកទៅបោះចោលអស់។

ជីវិតដូចខ្យល់Où les histoires vivent. Découvrez maintenant