2.2 អាការះចំលែក

4 0 0
                                    

ថ្ថៃទី ១២ មករា ១៩៨២

ចំណងជើង៖ របាយការណ៍នៅលើទួលមួយកន្លែងនៅវាលស្រៃ, ១៩៨០

នេះគឺកាសែតថតសម្លេងរបស់វេជ្ជបណ្ឌិតម្នាក់ឈ្មោះ ភឿង តុលា​(53) ដែលត្រូវគេសំភាស

គាត់ជាបុរសម្នាក់ដែលបានបើកមន្ទីរព្យាបាលរោគឯកជន នៅភូមិ(លុប) ឃំ(លុប) ក្រុង(លុប)។ ឯសារសំភាសនេះអាចឆែកបានទៅលើកម្មបទលេខ សករត-៧២២-តរ-១១៨។

អារម្មណ៍របស់អ្នកសំភាស លោក កុក មាស៖

វេជ្ជបណ្ឌិត ភឿង តុលា ជាបុរសម្នាក់ដែលមានឆ្អឹងធំ មានសំបុរពណ៍ខ្មៅ ដែលមើលទៅសំជាអ្នកចំការជាងគ្រូពេទ្យ។ គាត់មើលទៅដូចជាមនុស្សមានភាពអត់ធ្មត់ ប៉ុន្តែគាត់ជាមនុស្សដែលនិយាយអ្វីចេញពីចិត្តមិនចេះលាក់បាំង។ នៅខាងក្រោយរបស់វែនតាគាត់នោះមានភ្នែកដ៏មុតស្រួចមួយគូរ រៀបចំការងារលឿនៗ​ និងមានការចងចាំល្អ។

<ត្រូវហើយ នៅថ្ងៃទី7 ខែវិច្ចការ 1980 នោះ ខ្ញុំត្រូវបាននាយករងនៅសាលាបឋមតេមក ដោយសារខ្ញុំជាគ្រូពេទ្យនៅជាប់នោះអញ្ចឹងហើយបានគាត់តេមកខ្ញុំ។ នាយករងនោះមើលទៅហាក់ដូចជាពិបានចិត្តខ្លាំងដោយសារកូនសិស្សទាំងអស់នៅក្នុងថ្នាក់មួយបានសន្លប់ដោយសារហូបផ្សិតពុល។ បើតាមគាត់ប្រាប់នោះសិស្សទាំងអស់ត្រូវបានសន្លប់ នៅតែអ្នកគ្រូមួយគាត់មិនអី បន្ទាប់មកអ្នកគ្រូនោះក៏រត់រកជំនួយពីសាលា។ នាងរាងស្លន់ស្លោបន្តិច អញ្ចឹងបញ្ហាពេលនោះនាងរៀបរាប់មិនសូវច្បាស់ ប៉ុន្តែអ្វីដែលខ្ញុំដឹងជាក់ស្តែងនៅពេលនោះគឺថាសិស្ស16នាក់ត្រូវបានសន្លប់ពេលដែលពួកគេចេញទៅក្នុងព្រៃ។>

<បើសិនជាក្មេងៗនោះបានហូបចំផ្សិតពុលមែននោះ ការព្យាបាលគឺវាពិបាកបន្តិចហើយ ផ្សិតពុលទាំងអស់មានកំរិតពិសផ្សេងៗគ្នា អ្វីដែលយើងអាចធ្វើបាននោះគឺធ្វើឲពួកគេក្អួតចេញមកវិញ បើសិនជាករណីធ្ងន់ធ្ងរនោះគឺជាតិពិសបានជ្រាបចូលសសៃឈាមរបស់ពួកគេគឺវាចប់តែម្តង នៅម្តុំនេះក៏ធ្លាប់មានប៉ុន្មានករណីដែលមនុស្សត្រូវស្លាប់ដោយសារផ្សិតពុលដែរ។

ខ្ញុំបានដាក់ថ្នាំមួយចំនួនក្នុងកាតាប ហើយក៏ប្រញាប់ប្រញាលមកសាលានោះ ពេលទៅដល់នោះក៏មានប៉ូលីសពីរនាក់នៅកន្លែងនោះដែរ ដោយសារប្រទេសយើងទើបតែផុតពីសង្រ្គាមហើយយើងមិនសូវដូចជាមានមនុស្សមកជួយនោះទេ អញ្ចឹងខ្ញុំ ប៉ូលីល២នាក់ គ្រូចាស់ប្រុសម្នាក់ នាយករងសាលា នាយកសាលា អ្នកអនាម័យសាលាបានជួយគ្នាមួយដៃមួយជើងយកកង់ដើម្បីជិះទៅជួយមើលក្មេងៗនោះ។

Bạn đã đọc hết các phần đã được đăng tải.

⏰ Cập nhật Lần cuối: Oct 28, 2023 ⏰

Thêm truyện này vào Thư viện của bạn để nhận thông báo chương mới!

ជីវិតដូចខ្យល់Nơi câu chuyện tồn tại. Hãy khám phá bây giờ