Part 1: "Party Monster"

952 40 12
                                    

"ខ្ញុំពិតជាត្រេកអរណាស់ណា ដែល Ari សម្រេចចិត្តមករៀននៅសាលារបស់ពួកយើង"


លោកនាយក Sim ចាប់ដៃប៉ារបស់ Ari យ៉ាងជាប់ហើយផ្ដល់នូវស្នាមញញឹមដ៏កក់ក្ដៅ។

"បាទ អគុណហើយ ដែលទទួលយក Ari យ៉ាងកក់ក្ដៅបែបនេះ។ ដំបូងភ័យណាស់ ខ្លាចតែកូនស្រីក្បាលខូចម្នាក់នេះគ្មានឱកាសទៀតទេ!"
ប៉ារបស់ Ari និយាយធ្វើឲ្យនាងអឹមអៀន។ លោកនាយក Sim សើចខ្លាំងៗ។
"ក្មេងៗគឺបែបនេះហើយ យើងជាឪពុកម្ដាយគឺមានតែតម្រូវចិត្តកូន!"

ត្រូវហើយ មូលហេតុដែលពួកគាត់និយាយបែបនេះ ព្រោះ លោក Yang ប៉ារបស់ Ari គឺជាមិត្តភក្តិជិតស្និទ្ធិជាមួយនឹងលោក Sim ដែលជានាយកសាលា Korea University of Media and Arts។

លោក Sim បានសន្យាជាមួយលោក Yang តាំងពីកូននៅវិទ្យាល័យមកម៉្លេះ ថាពេលរៀនចប់ទី 12 គាត់នឹងឲ្យ Ari ចូលរៀនសាលាគាត់ដោយមិនគិតថ្លៃ។ ប៉ុន្តែចម្លែកអីពេលនឹង Ari ចាប់អារម្មណ៍រៀនខាងច្បាប់។ រៀនបានមួយឆ្នាំ ទៅលែងរួច នាងក៏សុំលោក Yang ឲ្យដូរនាងទៅខាង Media រៀននៅសាលាប៉ាៗ Sim វិញ។

លោក Sim លឺបែបនេះ ក៏សប្បាយចិត្ត ហើយទទួលស្វាគមន៍នាងមកសាលាយ៉ាងកក់ក្ដៅ ដោយឲ្យនាងផ្ទេរមករៀននៅឆ្នាំទី 2 តែម្ដង។

"មិនអីទេណា! កុំបារម្ភខ្លាចគេធ្វើបាបអី! ប៉ានឹងឲ្យកូន Ari ទៅរៀនថ្នាក់ជាមួយកូនប្រុសរបស់ប៉ាតែម្ដង!"

លោក Sim និយាយបណ្ដើរ បំពេញពាក្យឲ្យនាងបណ្ដើរ។
Ari លឺបែបនេះក៏នឹកឃើញដល់ Sim Jaeyun កូនប្រុសពៅរបស់លោក Sim ដែលមានអាយុស្មើនាង។ នាងធ្លាប់តែជួបគេកាលពីនៅតូចៗប៉ុណ្ណោះ។ នាងមិនដឹងថាគេជាមនុស្សបែបណាទេឥលូវនេះ។
ប៉ុន្តែនាងមើលតាមចរឹករបស់លោក Sim នាងក៏គិតថាកូនប្រុសរបស់គាត់ក៏ចិត្តល្អដូចគាត់ចឹង។

"បន្តិចទៀតចាំប៉ាហៅ Jakey ឲ្យមកយកកូនទៅថ្នាក់ជាមួយគ្នា"

លោក Sim ហៅនាងកូន ព្រោះគាត់ស្រឡាញ់នាងដូចកូនអីចឹងដែរ។ ដូចគាត់និយាយមែន ពេលជិតដល់ម៉ោងចូលរៀន Jake ក៏ដើរចូលមក ហើយញញឹមដាក់ Ari យ៉ាងគួរឲ្យស្រឡាញ់។

គេពិតជាអត់ផ្លាស់ប្ដូរមែនណ៎

នាងគិតក្នុងចិត្ត ព្រោះមើលទៅ Jake នៅតែរួសរាយដដែល។

Situationship // PARK SUNGHOON Where stories live. Discover now