Part 11: "Snow On The Beach"

369 22 14
                                    

ព្រឹកឡើង Ari បើកភ្នែកព្រឹមៗមក មានអារម្មណ៍ថាចាំងភ្នែកដូចធម្មតា។ ដល់ពេលដឹងខ្លួនទៅបានដឹងថា Jungwon កំពុងចំហរទ្វាបន្ទប់នាងធ្លុង ហើយគេកំពុងមើលមកនាងទាំងមុខក្រម៉ូវ។

នាងរកនិយាយអីមិនចេញព្រោះទើបតែងើប។ ឆ្ងល់ណាស់មិចប្អូនចង់មករករឿងទាំងព្រឹក?

ដល់ងាកមើលក្រោយបានដឹងថា Sunghoon កំពុងគេងអោបនាង!

ព្រះអើយ! យប់មិញពួកគេគេងលក់អោបគ្នាដោយមិនដឹងខ្លួន។ នាងភ្លេចថា Jungwon តែងតែទម្លុះចូលបន្ទប់នាងរាល់ព្រឹក ព្រោះគេអត់ចេះទិញក្រាស់សិតសក់ខ្លួនឯង!

Ari ក៏ប្រញាប់ងើបឡើង ធ្វើឲ្យ Sunghoon ភ្ញាក់ដូចគ្នា ហើយខំងើបតាមទាំងឈឺចុកពេញខ្លួន។

ដល់ពេលឃើញមុខ Jungwon គេក៏ភ្ញាក់មួយតង់ទៀត។

នេះគេត្រូវទ្រោមខ្លួនមួយតង់ទៀតដែរអត់?!

~~~

ឥលូវនេះនៅបន្ទប់ទទួលភ្ញៀវ Sunghoon អង្គុយលុតជង្គង់នៅចំពោះមុខប៉ារបស់ Ari ចំណែក Ari និង Jungwon អង្គុយនៅសាឡុងមួយជំហៀង ហើយម៉ាក់របស់នាង ធ្វើម្ហូបនៅចង្ក្រានបាយ ព្រោះគាត់មើលទៅពេញចិត្តនឹង Sunghoon ទៅវិញ។

"ខ្ញុំ Park Sunghoon ទទួលស្គាល់កំហុសដែលខ្ញុំបានធ្វើដាក់ Yang Ari ហើយ។ ខ្ញុំនឹងមិនបណ្ដោយឲ្យមានរឿងដដែលកើតឡើងទេ។ សូមលោកពូនិងអ្នកមីងអភ័យទោសនិងផ្ដល់ឱកាសឲ្យខ្ញុំម្ដងទៀតផងចុះ"

Sunghoon លុតជង្គង់ ហើយឱនក្បាលសូមទោសយ៉ាងសុភាពនិងគួរសមបំផុត។

លោកប៉ានិង Jungwon នៅតែមិនចង់មើលមុខ។

"ហេតុអីបានយើងត្រូវផ្ដល់ឱកាសឲ្យឯង?"

"ព្រោះខ្ញុំស្រឡាញ់ Yang Ari ខ្លាំងណាស់"

Sunghoon និយាយមួយមាត់នេះ ធ្វើឲ្យ Ari ញញឹមតែម្ដង។ ប៉ាម៉ាក់របស់នាងរាងភាំងដែរនឹងចម្លើយនេះ ព្រោះគេឆ្លើយយ៉ាងលឿន មិនបាច់គិតច្រើនទាល់តែសោះ។

Jungwon ក៏បែរទៅសម្លក់មុខបងពេលឃើញនាងញញឹម ហើយនាងក៏ឈប់ញញឹមភ្លាម។

"ឯងគិតថាប៉ុណ្ណឹងយើងទុកចិត្តបានហ្អេស?"

"លោកពូ សូមផ្ដល់ឱកាសឲ្យខ្ញុំផង... ខ្ញុំគ្មានអីមកអះអាងពីក្ដីស្រឡាញ់របស់ខ្ញុំទៅកាន់កូនស្រីលោកពូបានទេ លុះត្រាតែខ្ញុំទទួលបានឱកាសមើលថែនាងចាប់ពីថ្ងៃនេះតទៅ"

Situationship // PARK SUNGHOON Where stories live. Discover now