Part 8: "You Are Losing Me"

256 17 22
                                    

ចាប់ពីថ្ងៃនោះមក Sunghoon ឧស្សាហ៍ឃើញ Heeseung មកអាគារគេរៀនជាងមុន។ ពេលខ្លះ Heeseung មកយក Ari ទៅផ្ទះ យកអាហារឬភេសជ្ជៈមកឲ្យនាង ហើយពួកគេក៏ចូលចិត្តញ៉ាំបាយជាមួយគ្នាផងដែរ។

Sunghoon បានត្រឹមតែចត់បាយមើលគេពីចម្ងាយ។

គេដូចជាមិនទទួលស្គាល់ថាកំពុងច្រណែនសោះ។

តែកុំថាគេបោះបង់ចោលឲ្យសោះ។

ជារៀងរាល់ព្រឹក Sunghoon តែងតែយកផ្កាកុលាបមួយទង និងកាហ្វេមួយកែវ យកទៅដាក់លើតុនាង។

ហើយ Ari ក៏តែងតែទទួលយកដែរ។

បែបនេះគេសប្បាយចិត្តណាស់ ផ្ដល់កម្លាំងចិត្តឲ្យគេងើបម៉ោងរៀនលឿនរាល់ព្រឹក។

ពេលខ្លះគេថែមទាំងកម្មង់អាហារផ្ញើរឲ្យនាងដល់ផ្ទះ។

គេតែងតែផ្ញើបាច់ផ្ការធំៗ តុក្កតា គ្រឿងអលិង្ការ និងកាដូរផ្សេងៗដែល Ari ចូលចិត្តឲ្យទៅនាង។

Sunghoon ក៏តាមនាងគ្រប់កន្លែងនៅសាលាផងដែរ។ ពេលខ្លះនាងត្រូវធ្វើការជាក្រុមដែលមិនពាក់ព័ន្ធនឹងគេសោះ ក៏គេទៅតាមមើលដែរ។

"Ari មិចពូឆ្កួតនោះតាមឯងរហូតចឹង?"

មិត្តរបស់នាងចង្អុលទៅ Sunghoon ដែលពាក់មួកស្លឹកត្នោត វែនតាខ្មៅ តាមមើលនាង។

"យើងគួរប្ដឹងប៉ូលីសអត់?" មិត្តម្នាក់ទៀតសួរ

"ប្ដឹងទៅ..." Ari តប

យប់នោះ Jay ទៅរំដោះ Sunghoon ពី
ប៉ុស្តិ៍ប៉ូលីសទាំងយប់។

~~~

ថ្ងៃមួយ Ari បានណាត់មិត្តភក្តិទៅលេងវាយសីនៅក្រោយបរិវេណសាលាជាមួយគ្នា ហើយ Sunghoon ក៏អូស Jake ទៅធ្វើជាទៅលេងសីនៅជិតនាងផងដែរ។

ភ្នែករវល់តែមើល Ari ពេលខ្លះគេវាយសីសឹងតែរបូតដងហោះទៅខាង Jake។

Ari ដឹងថា Sunghoon មានចេទនាមកតាម។ នាងធុញណាស់ សុំមិត្តចេញទៅបន្ទប់ទឹកបន្តិច។

Sunghoon ក៏ប្រញាប់រត់ទៅតាមនាង ដោយទុកឲ្យ Jake និងមិត្ត Ari នៅតែពីរនាក់។

"លេងជាមួយគ្នាអត់ស្រីស្អាត?"
Jake ញាក់ចិញ្ចើមដាក់មិត្ត Ari
"អាឆ្កួត" មួយម៉ាត់យ៉ាងខ្លីពីស្រីស្រស់

Situationship // PARK SUNGHOON Where stories live. Discover now