Bonus Part (ft Jungwon)

326 24 8
                                    

បន្ទាប់ពីបានព្រមព្រៀងគ្នាក្នុងការរៀបការនៅមាត់សមុទ្រហើយ Sunghoon និង Ari ក៏ប្រញាប់យករឿងនេះទៅជំរាបប៉ាម៉ាក់ទាំងសងខាង។

ពួកគាត់សប្បាយចិត្តណាស់ ក៏រៀបចំពិធីភ្ជាប់ពាក្យឲ្យអ្នកទាំងពីរយ៉ាងអធិកអធម។

ការភ្ជាប់ពាក្យរវាងកូនប្រុសម្ចាស់ផលិតកម្មធំបំផុតនៅកូរ៉េ និងកូនស្រីលោកចាហ្វាយខេត្ត បានធ្វើឲ្យមានភាពគគ្រឹគគគ្រេងនៅក្នុងទីក្រុងនិងតាមបណ្ដាញសង្គមនានាៗ។

នៅកន្លែងកម្មវិធី គ្រប់គ្នាសប្បាយរីករាយ អបអរសាទរគូស្នេហ៍ថ្មីថ្មោងទាំងពីរ លើកលែងតែកូនឆ្មាដែលខំអោបក្រសោបរ៉ូបបងស្រី ស្រែកយំឡាំប៉ាតាំងពីដើមកម្មវិធីរហូតដល់ចប់។

ចប់កម្មវិធី Jake ស្រវឹងដួលពីរនាក់ Sunghoon ដែលជាកូនកំលោះ ចំណែក Jay វិញអង្គុយនៅជិតពីរនាក់នឹង តាមឃ្វាលដូចរាល់ដង។ ឃ្វាលដល់រោងភ្ជាប់ពាក្យ នៅតែរោងការមួយទៀតទេ។

ពេលណាគេរកខ្លួន?!

ចំណែក Ari វិញនៅជូតទឹកភ្នែក លួងលោម Jungwon ដែលកំពុងយំល្ហេមល្ហាម ខ្លាចបងស្រីរើទៅនៅផ្ទះថ្មីចោល។

"ឲ្យ Sunghoon-hyung មកនៅជាមួយពួកយើងមកណា បងកុំរើចេញអី"
Jungwon ស្រែកយំអណ្ដឺតអណ្ដក
"បងមិនរើទៅឯណា បងមិនទាន់រៀបការផង"
Ari ជូតទឹកភ្នែកឲ្យប្អូនប្រុសដែលហូរមកសស្រាក់
"ចឹងមានន័យថា ពេលរៀបការហើយបងនឹងរើចេញមែនទេ?!"
Jungwon កាន់តែស្លន់ យំកាន់តែខ្លាំង
"កុំអីបង Ari!!!" Jungwon ចាប់អោបជើងបងស្រីជាប់ រកតែនាងដើរទៅណាមិនបានសោះ ហើយគេសម្លឹងមើលមកគ្រប់គ្នា។ នាងចង់តែជាប់មួលស្លឹកត្រចៀកកូនឆ្មាហើយបោះចូលក្នុងបន្ទប់ចាក់សោរឲ្យបាត់ទេ។

កុំគិតថាចប់កម្មវិធីហើយ Jungwon ឈប់រករឿងឲ្យសោះ។ តាមទៅដល់ព្រលានយន្តហោះ។​

បន្ទាប់ពីភ្ជាប់ពាក្យរួចហើយ Sunghoon និង Ari មានគំរោងទៅដើរលេងនៅប្រទេសបារាំងជាមួយគ្នា និងទៅទីក្រុងស្នេហា គឺទីក្រុងប៉ារីសនឹងហើយ។

គិតថាបានទៅតែពីរនាក់បានស្វីតជាមួយគ្នា គ្មានអ្នករំខាន ប៉ុន្តែដោយសារតែ Jungwon ង៉ក់ងរខ្លាំងពេក ឥលូវអ្នកទាំងពីរអង្គុយធ្វើមុខស្មើធេងលើយន្តហោះដោយមានកូនឆ្មាម្នាក់អង្គុយនៅកៅអីកណ្ដាល។

Situationship // PARK SUNGHOON Where stories live. Discover now