Part 5: "Moth To A Flame'

247 15 3
                                    

ពេលញ៉ាំបាយរួចហើយ Sunghoon ក៏ជូន Ari ត្រឡប់មកផ្ទះវិញ។ នៅតាមផ្លូវអ្នកទាំងពីរមិននិយាយអីទាំងអស់។ ពេលមកដល់ផ្ទះ នាងក៏លាគេហើយបើកទ្វាឡានចេញខ្លួនឯង។ Sunghoon ក៏រត់តាម ទាញដៃនាងឲ្យឈប់សិន។

"បងមានការអីមែនទេ?"

"អូនខឹងនឹងបងមែន?"

"មានណា"

Ari ជ្រួញចិញ្ចើម។ នាងក៏មិនប្រាកដដែរថានាងខឹងគេ ឬយ៉ាងណា គ្រាន់តែនាង ចង់ចូលផ្ទះឆាប់ៗ។

"អូខេ ជួបគ្នាថ្ងៃស្អែកណា" Sunghoon ថើបថ្ងាសនាងបន្តិច ហើយនាងក៏ញញឹម មុននឹងបើកទ្វាចូលទៅផ្ទះ។

Sunghoon ក៏បើកឡានចេញទៅ។ នៅតាមផ្លូវក៏គេគិតដែរ។ គេដឹងនាងមានអារម្មណ៍ល្អជាមួយគេនៅពេលនេះ ប៉ុន្តែគេក៏មិនដឹងធ្វើយ៉ាងណាដែរ ព្រោះគេក៏មិនច្បាស់។

"Hello Jake?" Sunghoon តេទៅ Jake នៅតាមផ្លូវ។

"អី យ៉ាងមិច?"

"យប់នេះទៅណាទេ?"

"ទៅតើ កំពុងតែលួចកាបូបលុយរបស់ Jay"

ត្រូវហើយ ថ្មីៗនេះ Jake បានទិញឡានថ្មីមានតម្លៃថ្លៃខ្លាំងព្រោះវាមានតែពីរប៉ុណ្ណោះនៅកូរ៉េ។ ទិញដោយមិនបានប្រាប់ប៉ាម៉ាក់ជាមុន ឥលូវពួកគាត់បានដកហូតកាតរបស់គេសិនហើយ។

"អាចង្រៃ ឯងកំពុងធ្វើស្អីនឹង?"

Sunghoon លឺសម្លេង Jay ស្រែកពីចម្ងាយ ប្រហែលជា Jake លូចបានសម្រេចហើយកំពុងរត់។

"ជួបគ្នានៅកន្លែងដដែល Sunghoon!" Jake ស្រែកដាក់ទូរស័ព្ទ។ Sunghoon ក៏ដាក់ទូរស័ព្ទចុះហើយកាច់ទៅផ្លូវទៅក្លឹបចាស់នោះតែម្ដង។

ដោយសារ Jake យកកាបូបលុយរបស់ Jay មកហើយ Jay ក៏ត្រូវមកតាមដដែល។ គិតថាយប់នេះរួចខ្លួនហើយតើ។

~~~

មួយសប្ដាហ៍ក្រោយមក ក៏ដល់ពេលត្រូវធ្វើការថតម៉ូតឲ្យក្រុមសិស្ស Fashion ហើយ។

ម្នាក់ៗមមាញឹកខ្លាំងណាស់ គ្រឿង makeup នៅគ្រប់កន្លែង ភ្លើងសម្រាប់ថតសឹងតែនៅគ្រប់ទិស។ ម្នាក់ៗលើករបស់នេះរបស់នោះទៅវិញទៅមក ដើម្បីរៀបចំប្លង់ថតឲ្យម៉ូដែលនីមួយៗ។

ម៉ូដែលខ្លះគេរៀបចំថតបណ្ដើរៗហើយ។

Soari ជាអ្នកផាត់មុខឲ្យ Ari ផ្ទាល់តែម្ដង។
ឈុតដែល Soari កាត់ឲ្យ Ari ពាក់នៅថ្ងៃនេះគឺស្រស់ស្អាតបំផុតហើយ។ រូបខ្លីពណ៌ផ្កាឈូកដែលសមនឹងស្បែករបស់នាង វាលស្មារបង្ហាញស្មារលោងស្រិល រួមជាមួយនឹងគ្រឿងអលង្ការភ្លឺចិញ្ចាចពេញខ្លួន។ មួយឈុតនេះគឺធ្វើឲ្យ Ari ស្រស់ស្អាតដូចទេពធីតាតែម្ដង។ អ្នកនៅទីនោះតាមមើលនាងគ្រប់គ្នា។

Situationship // PARK SUNGHOON Where stories live. Discover now