Part 10: "The Way I Loved You"

272 14 6
                                    

យប់នោះម៉ោង 7:30នាទី Jay នៅផ្ទះ កំពុងគេងលក់លើគំនរកំណាត់ដែលគេយកមកកាត់ផង ដេរផងសម្រាប់ assignment របស់គេ។ ម៉ោងមិនទាន់ 8 ផងដេកលក់បាត់ហើយ។

ប៉ុន្តែដាច់ដេក ពេលទូរស័ព្ទស្រាប់តែរោទិ៍ ហើយគេបង្ខំចិត្តលើកទាំងបើកភ្នែកមិនរួច។ គេមើលឃើញព្រាលៗគឺលេខ Sunghoon តេមក

"ទៅមិនបានទេ យើងរវល់ណាស់"
និយាយចឹងហ្មងព្រោះដឹងតែគេហៅផឹក។

"អត់ទោសនេះគឺ Jjongsaeng មែនទេ?"

មិនមែនសម្លេង Sunghoon ធ្វើឲ្យ Jay ភ្ញាក់ដូចគេជះទឹក។

"បាទៗ នឹងហើយគឺខ្ញុំ Jjongsaeng! មិត្តភក្តិខ្ញុំមានរឿងអីមែនទេ?"

Sunghoon save លេខទូរស័ព្ទរបស់ Jay ដាក់ឈ្មោះថា Jjongsaeng ហើយគេបានទុកលេខនឹង សម្រាប់ឲ្យតេទៅបើមានករណីហានិភ័យអីមួយ។

"Park Sunghoon មិត្តភក្តិរបស់លោកបានជួបគ្រោះថ្នាក់ចរាចរណ៍នៅកែងផ្លូវ Namsan-"

"ថាមិច?!!" Jay ស្ទុះងើបវឹង គេក៏ប្រញាប់ស្រវេស្រវ៉ារកសោរឡាន។

"ពួកយើងកំពុងដឹកគាត់ទៅមន្ទីពេទ្យនៅ Namsan ហើយសូមលោកឆាប់មកឥលូវនេះមក"

"បាទៗ ខ្ញុំកំពុងទៅហើយ។ មិត្តខ្ញុំមិនអីទេមែនអត់?" Jay រត់លែងខ្វល់ពីអីទាំងអស់

"សំណាងហើយគាត់បានពាក់មួកសុវត្ថិភាព ប៉ុន្តែឡានក៏មកបុកម៉ូតូគាត់ខ្លាំងដែរ។ គាត់មានជាតិស្រាក្នុងខ្លួន"

លឺតែបែបនេះ Jay កាន់តែស្លន់។ នេះគេអត់តាមឃ្វាលមួយថ្ងៃ មានរឿងដល់ថ្នាក់នឹង?!

មុនចូលឡាន Jay ឆ្លៀតតេទៅប្រាប់ Jake ជាមុនសិន ក្រោយមកទើបតេទៅប៉ាម៉ាក់របស់ Sunghoon។

ដំបូងគេថាចង់លាក់ពីប៉ាម៉ាក់សិន ប៉ុន្តែដោយសារចូលករណីស្រវឹងហើយបើកបរ មានតែប៉ាម៉ាក់របស់គេទេដែលអាចជួយគេបាន។

~~~

Jay មកដល់មន្ទីពេទ្យមុនគេ ហើយឃើញមិត្តភក្តិគេដេកសន្លប់ មានរបួសសឹងគ្រប់កន្លែងលើដងខ្លួនបែបនេះ គេអាណិតមិត្តណាស់។

គេមិនដែលឃើញ Sunghoon ស្ងាត់មាត់ ហើយទ្រោមខ្លួនយ៉ាងនេះ។

គ្រូពេទ្យថាសំណាងហើយដែលគេបានពាក់សុវត្ថិភាព ម៉្លោះពេលនេះមិនដឹងទៅជាយ៉ាងណាទេ ព្រោះម៉ូតូរបស់គេសឹងតែខ្ទេចអស់ទៅហើយ។

Situationship // PARK SUNGHOON Where stories live. Discover now