💮រឿងស្នេហ៍ក្លែងភេទ💮
ភាគ5|
បន្ទាប់ពីបុរសនោះត្រូវសន្តិសុខអូសចេញហើយ។ sunghoonគេក៏ក្រឡែកទៅមើលsunooដែលមានតែអាវវាលមួយ។គេពិបាកមើលខ្លាំងណាស់ក៏បានដោះអាវក្រៅរបស់គេទៅដណ្ដប់ឲsunooរួចក៏អូសដៃsunooចេញពីទីនោះ។
.........~~~~មកដល់ខាងក្រៅភោជនីយដ្ឋានក្បែឡាន sunghoonក៏ ផ្អាកដំណើរ រួចបានលាញដៃsunoo។គេបែមករកsunoo សន្សឹមៗ ឯsunooវិញគេមិនហ៊ានមើលមុខsunghoon នោះទេ គេដឹងថាពេលនេះខ្លួនកំពុងសាងកំហុសឲ sunghoonហើយ។
<<ខ្ញុំ.. ខ្ញុំ... សុំទោសផងដែលបង្ករបញ្ហាឲលោក~>>sunooនិយាយទាំងអោនមុខចុះមិនហ៊ានមើលមុខsunghoonចំនោះទេ
<<មនុស្សស្រីបែបនឹងទាំងអស់មែនទេ? ដែលចូលចិត្តឲដៃមនុស្សប្រុសនោះ!>>sunghoonគេបែជានិយាយឡើងមកបែបនេះទៅវិញ
ហើយsunooគ្រាន់លឺចឹងក៏រៀងច្រឡោតបន្តិចដែរ។
<<លោកhoonនិយាយបែបនេះចង់បានន័យថាមិច ខ្ញុំមិនមែនជាមនុស្សបែបនោះទេ គេធ្វើដាក់ខ្ញុំបែបនេះហើយ លោកនៅនិយាយថាខ្ញុំឲដៃគេចឹងហេស៎?!>>និយាយទាំងខឹងនឹង sunghoonជាខ្លាំង
<<ហើយឥឡូវខ្ញុំនិយាយត្រូវទេ នាងប្រហែលជាត្រូវការលុយខ្លាំង បានជាព្រមធ្វើរឿងទាំងអស់នោះជាមួយគេ!>>
sunghoonនិយាយឡើងមកមិនចេះគិតសោះ គេនិយាយកាន់តែធ្វើឲsunooខឹងនឹងគេខ្លាំងឡើងៗ។រហូតធ្វើឲ sunooភ្នែកឡើងក្រហម គេសម្លក់sunghoonមិនដាក់ភ្នែកទេ។
<<មែនទោះខ្ញុំត្រូវការលុយ តែខ្ញុំមិនមែនទៅធ្វើរឿងគំរគបែបនេះនោះទេ លោកឃើញបែបនោះក៏គិតថាខ្ញុំយល់ព្រមមានអីៗជាមួយគេចឹង! លោកចេះគិតដែរទេ?>> sunooគេនិយាយសំឡេងធ្ងន់ៗ ទៅកាន់sunghoonគេមិនគិតទេថាពេលនេះនរណាជាចៅហ្វាយនោះ sunooនិយាយម៉ាំងៗយកតែម្ដង។
ហើយsunghoonគេញញឹមចុងមាត់បន្តិច។រួចក៏ដើរមកកាន់តែជិតsunoo...
<<ខ្ញុំនិយាយត្រូវចំណុចមែនទេ! បានជានាងនិយាយច្រឡោតបែបនេះដាក់ខ្ញុំ!>>
<<លោកhoon!! តើលោកចេះគិតដែរទេថាអ្វីត្រូវអ្វីមិនត្រូវនោះ លោកឃើញបែបណាក៏វិនិឆ្ឆ័យទៅតាមនឹងទៅហើយ!>>
sunooគេព្យាយាមនិយាយបកស្រាយ ថាមិនដូចអ្វីដែល sunghoonឃើញនោះទេ តែsunghoonវិញគេនៅតែគិតថាsunooមុខលុយទើបយល់ព្រមធ្វើរឿងចឹងៗ។
YOU ARE READING
°ស្នេហ៍ក្លែងភេទ°
Action"កំណត់ត្រាអ្នកសរសេរ©By:Lee_ver" (ជាប្រភេទរឿងbl) អំពីតួអង្គរ ការក្លែងបន្លំខ្លួនមិនមែនត្រូវការអ្វីនោះទេ តែជាវាការចៃដន្យប៉ុណ្ណោះ។ ហើយsunooគេជាតួអង្គប្រុសម្នាក់ដែលមានភាពក្រមិចក្រមើម. ចរឹករបស់គេគឺមិនចេះក្រែងចិត្តនរណាទេ។ តែតួអង្គប្រុសនេះ...