💮រឿងស្នេហ៍ក្លែងភេទ💮
ភាគ13|
ក្រោយពីបានចូលមកដល់ខាងក្នុងបន្ទប់sunghoon។sunooបានឃើញថាក្នុងបន្ទប់គឺស្ងំស្ងាត់ គេដើរមកខាងក្នុងកាន់តែជ្រៅមកក៏បានប្រទះឃើញsunghoonកំពុងតែសង្ងំគេងលើសាឡុងយ៉ាងលង់លក់។ហើយបែបនេះក៏ធ្វើឲ sunooធូរទ្រូងបន្តិចដែរ គេនឹងអាចមានឱកាសរកទូរស័ព្ទរបស់គេ។
<<គេនឹងអាចទុកវានៅត្រង់ណាមួយមិនខាន ខ្ញុំគួតែចាប់ផ្ដើម រកនៅទូក្បែគ្រែមុន>>និយាយហើយក៏ប្រញាប់ ទៅរកកុំឲsunghoonដឹងខ្លួនទាន់។
កំឡុងពេលកំពុងរកអស់ជាច្រើនកន្លែងមក គឺគ្មានបានឃើញអ្វីក្រៅពីរបស់របរsunghoonនោះទេ។ក៏ធ្វើឲគេរៀងអស់សង្ឃឹមបន្តិច តែយ៉ាងណាsunooនៅតែបន្តរកដដែល។ ពេលនោះsunooមិនបានប្រយ័ត្នក៏ធ្វើឲទៅដើរថយក្រោយបុកនឹងកុងតាក់ភ្លើង វាងងឹតមើលអ្វីមិនឃើញនោះទេ។
<<អូ! ព្រះអើយ ខ្ញុំកំពុងធ្វើអ្វីទៅ? នេះកុងតាក់នៅកន្លែងណា មើលអ្វីមិនឃើញនោះទេ!>>sunooនិយាយទាំងកំពុងដើររាវរកកុងតាក់បើកភ្លើងវិញ..
"ផឹប"!! ស្រាប់តែពេលនោះភ្លើងបានបើកឡើងដែល sunooមិនមែនជាអ្នកបើកនោះទេ។sunooសម្លឹងមើល ទាំងអារម្មណ៍មិនស្រួល។
<<នាងមានការអ្វីមែនទេ?>>សំឡេងចេញពីខាងក្រោយខ្នង របស់គេ ឯsunooក៏បែមកយ៉ាងលឿន បានឃើញថា sunghoonមិនដឹងជាក្រោកមកតាំងពីពេលណានោះទេ។
<<លោកភ្ញាក់លឿនម្លេះ?>>sunooសួឡើងទាំងផិតភ័យ
<<ខ្ញុំមិនបានគេងទេ គ្រាន់តែបិទភ្នែកសង្ងំលេងប៉ុណ្ណោះ!>>
sunooលឺបែបនេះក៏ផាំងបន្តិច តែដើម្បីកុំឲsunghoon សង្ស័យក៏រកលេសអ្វីមកនិយាយបន្លំ។
<<ពិតហើយ ខ្ញុំចង់មកសួលោកថា ចង់ផឹកអ្វីដែរទេ ខ្ញុំនឹងទៅយកឲ?>>និយាយស្ទាក់ស្ទើរ
ឯsunghoonក៏ទៅអង្គុយលើសាឡុងវិញធ្វើធម្មតា។
<<មិនចូលចិត្តផឹកនៅពេលយប់ទេ! នាងត្រឡប់ទៅសម្រាកវិញទៅ!>>
ចំណែកsunooក៏បានដើរតិចៗដូចជាមិនចង់ទៅ នៅមិនទាន់អស់ចិត្តនៅឡើយ។នៅពេលនោះsunoo ក៏ប្រទះឃើញទូរស័ព្ទរបស់គេនៅលើសាឡុងក្បែsunghoon អង្គុយទៅវិញ។
YOU ARE READING
°ស្នេហ៍ក្លែងភេទ°
Action"កំណត់ត្រាអ្នកសរសេរ©By:Lee_ver" (ជាប្រភេទរឿងbl) អំពីតួអង្គរ ការក្លែងបន្លំខ្លួនមិនមែនត្រូវការអ្វីនោះទេ តែជាវាការចៃដន្យប៉ុណ្ណោះ។ ហើយsunooគេជាតួអង្គប្រុសម្នាក់ដែលមានភាពក្រមិចក្រមើម. ចរឹករបស់គេគឺមិនចេះក្រែងចិត្តនរណាទេ។ តែតួអង្គប្រុសនេះ...