💮រឿងស្នេហ៍ក្លែងភេទ💮
ភាគ3|
សាច់រឿងក៏មកបង្ហាញពីjaeyunនៅពេលនេះគេកំពុងតែនៅថតផ្ដិតយករូបរបស់តារាស្រីគឺជាminjuនឹងហើយ។ពេលនេះពួកគេទាំងពីរក៏បានសម្រាកពីការងាររៀងៗខ្លួនហើយដែរ។
បន្ទាប់មកminjuនឹងjaeyunក៏បានមកអង្គុយនៅក្នុងបន្ទប់ធ្វើការជាងមួយគ្នាបន្តិចមកព្រោះអ្នកណាក៏បានដឹងដែរថាពួកគេជាមិត្តនឹងគ្នា។
<<នៅយប់នេះមិត្តរួមថ្នាក់ចាស់ៗបានធ្វើពិធីជប់លៀងជួបជុំគ្នានៅក្លឹប ឯងទៅទេjaeyun!>>សំឡេងminjuបានសួរទៅកាន់jaeyun
<<នៅយប់នេះប្រហែលជារវល់កែររូបហើយ មិនបានទៅនោះទេ!>>សំឡេងខ្ជិលៗរបស់jaeyun
<<អីយ៉ា!! ទៅជាមួយគ្នាទៅពួកគេក៏ចង់ជួបឯងដែរ ណាមួយកាលនៅរៀនឯងជាប្រុសស្អាតប្រចាំថ្នាក់ទៀត ដូច្នេះហើយពួកគេគឺប្រាកដជាចងើជួបខ្លាំងណាស់!>> សំឡេងអង្វរពីminju
jaeyunស្ងាត់បន្តិច...តាមពិតទៅគេក៏ចង់ទៅដូចគ្នា តែខ្លាចត្រូវទុកការងារចោល មនុស្សjaeyunគេយកចិត្តទុកដាក់លើការងារខ្លាំងណាស់។
<<អឺម...! ក៏បាន តែsunooនោះ គេទៅទេ?>>
សុខៗគេក៏នឹកឃើញដល់sunoo<<ត្រូវហើយ! មិនដឹងថាពេលនេះយ៉ាងមិចហើយណ៎.. ធ្វើការកើតឬអត់ទេស៎!>>
______________បើក្រឡែកមើលsunooពេលនេះវិញ គេក៏បានមកដល់ផ្ទះ sunghoonហើយដែរ។គេដើរយួរឥវ៉ាន់សំពីងសំពោងពេញដៃមិនត្រឹមពិននឹងទេថែមទាំងផ្លូវដើរចូលទៅខាងក្នុងផ្ទះក៏ជ្រៅទៀត។
<<ផ្ទះឡប់ស្អីទៅ!! ធ្វើផ្លូវដើរឆ្ងាយយ៉ាងនេះ ខ្លាចចោរចូលគោះឬក៏យ៉ាងមិច!>>គេដើរដោយរអ៊ូខ្លាំងៗទាំងទឹកមុខធុញថប់ ក៏កំពុងមួម៉ៅនឹងឥវ៉ាន់សំពីងសំពោងពេញដៃដូចគ្នា។
មកដល់ខាងក្នុងផ្ទះsunooគេក៏រៀងរោយជើងរោយដៃ
ម៉ាល្មមដែរ។ហើយបន្តិចមកអ្នកមីងyunaក៏បានចុះមកដល់ផងដែរ។គាត់ដើរមកដោយសម្លឹងមើលsunooពីចម្ងាយមិនដាក់ភ្នែកសោះរហូតមកដល់ជិតsunooនៅតែមើលsunoo ទៅមករហូត។
ឯsunooវិញក៏មានអារម្មណ៍មិនស្រួលក្នុងខ្លួនដូចគ្នាពេលគេមើលមកបែបនេះ។
YOU ARE READING
°ស្នេហ៍ក្លែងភេទ°
Action"កំណត់ត្រាអ្នកសរសេរ©By:Lee_ver" (ជាប្រភេទរឿងbl) អំពីតួអង្គរ ការក្លែងបន្លំខ្លួនមិនមែនត្រូវការអ្វីនោះទេ តែជាវាការចៃដន្យប៉ុណ្ណោះ។ ហើយsunooគេជាតួអង្គប្រុសម្នាក់ដែលមានភាពក្រមិចក្រមើម. ចរឹករបស់គេគឺមិនចេះក្រែងចិត្តនរណាទេ។ តែតួអង្គប្រុសនេះ...