💮រឿងស្នេហ៍ក្លែងភេទ💮
ភាគ១៩|
|មកដល់ផ្ទះheeseungកំពុងចុះមកខាងក្រោម ក៏បានជួបនឹងsunghoonដែលទើបនឹងដើរចូលមកខាងក្នុងផ្ទះល្មម។
<<មិចក៏ថ្ងៃនេះមកផ្ទះយប់ម្លេះ? ហើយនេះកាលពីព្រឹកមិញfinnieគេទៅរកឯង បានជួបគេទេ?>> heeseungនិយាយទាំងមិនបានមើលទៅសភាព sunghoonនោះទេ.
ក្រោយមិនបានលឺការឆ្លើយតបheeseungក៏ឆ្ងល់ តែបន្តិចមក"ព្រុស" sunghoonបានដួលសន្លប់ទៅលើីដី យ៉ាងទ្រោមខ្លួន។
<<sunghoonនេះឯងកើតអីនឹង?! Sunghoonមានលឺបងហៅទេ>>heeseungនិយាយផងក៏អង្រួនsunghoonផង..តែheeseungបានស្ទាបលើផ្ទៃមុខsunghoon
<<មិចក៏ក្ដៅខ្លួនម្លេះ? នេះមិនស្រួលខ្លួនមែនទេ?!>>
គឺមុខមាត់sunghoonមានសភាពស្លេកស្លាំង ខ្លួនក៏ក្ដៅខ្លាំងថែមទាំងមានញើសទៀតផង។
__________________
|កាត់មកព្រឹកស្អែក....
កាលពីយប់មិញsunghoonបានដួលសន្លប់ ពេលនេះគេក៏បានដេកសម្រាកនៅក្នុងបន្ទប់គេងរបស់គេ។តែនៅមិនទាន់ភ្ញាក់នៅឡើយទេ។
"ក្រាក!!" សំឡេងបើកទ្វា
អ្នកស្រីyunaបានបើកទ្វាបន្ទប់sunghoonដើម្បីមកមើលសភាពsunghoonពេលនេះ។
គាត់ដើរមកជិតនឹងបានស្ទាបថាsunghoonនៅក្ដៅខ្លួនទៀតឬអត់។ក្រោយពីនោះមកsunghoonក៏ភ្ញាក់ឡើងមកដោយនៅវិលមុខតិចៗ។
<<ភ្ញាក់ហើយហេស៎? នេះបានគ្រាន់ហើយនៅ>>
<<អ្នកមីង! ខ្ញុំនៅវិលមុខនៅឡើយទេ!>>និយាយទាំងហើបមាត់មុនចង់រួច
<<ចឹងក៏សម្រាកបន្តចុះ!បន្តិចទៀតមីងនឹងឥអ្នកបម្រើយកបបរមកឲ>>
<<បាទ!>>រួចsunghoonក៏សង្ងំគេងវិញ ហើយអ្នកស្រីyunaក៏បានដើរចេញទៅវិញទុកឲsunghoon សម្រាកបន្ត។
............______
"អគារhoon group"
នៅកន្លែងធ្វើការsunooមិនបានឃើញsunghoonមកទេនៅថ្ងៃនេះ។
<<នេះមិនមែនថ្ងៃសម្រាកទេ! ចុះមិចបានជាគេមិនមកធ្វើការ >>និយាយហើយsunooក៏ទាញទូរស័ព្ទតេទៅ ប៉ុន្តែក៏មិនតេទៅវិញ..

YOU ARE READING
°ស្នេហ៍ក្លែងភេទ°
Action"កំណត់ត្រាអ្នកសរសេរ©By:Lee_ver" (ជាប្រភេទរឿងbl) អំពីតួអង្គរ ការក្លែងបន្លំខ្លួនមិនមែនត្រូវការអ្វីនោះទេ តែជាវាការចៃដន្យប៉ុណ្ណោះ។ ហើយsunooគេជាតួអង្គប្រុសម្នាក់ដែលមានភាពក្រមិចក្រមើម. ចរឹករបស់គេគឺមិនចេះក្រែងចិត្តនរណាទេ។ តែតួអង្គប្រុសនេះ...