💮រឿងស្នេហ៍ក្លែងភេទ💮
ភាគទី11||
"ផាំង!!" សំឡេងឯកសារដែលបានបោកទៅលើតុយ៉ាងលឺៗ..
<<យើងស្មានមិនខុសទេ ថាជាស្នាដៃរបស់គេ!>>sunghoonនិយាយឡើងទាំងខឹង.
ដោយសារតែគេបានដឹងថាកាលដែលមានអ្នកតាមចាប់គេនោះគឺជាគ្នីគ្នារបស់លោកjisungដែលជាសត្រូវការងាររបស់ sunghoonនឹងឯង។គេគឺចង់គំរាមនឹងសងសឹង sunghoonដែលបានបំបាក់មុខគេនៅក្នុងអង្គប្រជុំកាលពីលើកមុននោះ។
<<ចៅហ្វាយឲខ្ញុំចាត់ការគេឲទេ?>>កូនចៅរបស់sunghoonក៏និយាយឡើងមក
<<មិនបាច់ទេ នៅស្ងៀមសិនទៅ យើងនឹងរងចាំមើលថាវាមានសកម្មភាពអ្វីបន្តទៀតឬក៏អត់!>>និយាយទាំងមានទឹកមុខក្រញៅដៃច្រត់លើតុ.
បន្ទាប់ពីនោះមកសំឡេងទ្វាបន្ទប់ធ្វើការsunghoonបានបើក។ ហើយអ្នកដែលចូលមកនោះគឺជាsunoo sunghoonឃើញsunooមកដូច្នេះក៏បានឲកូនចៅរបស់គេចេញទៅវិញសិន។
ឯsunooសម្លឹងមើលកូនចៅsunghoonទាំងមានទឹកមុខចម្លែក។
<<យ៉ាងមិចហើយការងារ!>>សំឡេងកាចៗ
<<ខ្ញុំបានរៀបចំស្គ្រីបរួចរាល់អស់ហើយសម្រាប់ការថតរបស់ តារានៅថ្ងៃនេះ!>>sunooនិយាយទាំងបានហុច
ស្រ្គីបទៅឲsunghoonដាក់លើតុSunghoonយកស្រ្គីបនោះមកមើល ពេលមើលរួចរាល់ហើយគេបានដាក់ស្រ្គីបនោះចោលលើតុ។ រួចក៏ងើបមករក sunooដែលកំពុងឈរនោះ។sunghoonឈរមើល sunooយ៉ាងស្ងៀមស្ងាត់ មើលរហូតមិនដាក់ភ្នែកសោះ។
ឯsunooវិញគេឃើញsunghoon មើលមកគេបែបនេះ គេពិជាភ័យណាស់។
<<លោកhoon មើលមកខ្ញុំធ្វើអី ឬក៏មានអ្វីខ្វះខាតមែនទេ?>>sunooសួរទាំងមិនដឹងថាខ្លួនខុសអ្វីទេ.
<<នាងមានបងប្អូនប្រុសទេ?>>sunghoon ក៏សួរឡើងបែបនេះ
ហើយsunooវិញក៏ចាប់ផ្ដើមឆ្ងល់ គេមិនដឹងថាsunghoonចង់សំដៅពីអ្វីទេ។ sunooស្ងាត់បន្តិច រួចចាប់ផ្ដើមមើកទៅsunghoon។
<<បងប្អូនប្រុស?! លោកhoonចង់មានន័យថាមិច?>>
<<គ្មានអ្វីទេ! គ្រាន់មើលទៅនាងស្រដៀងនឹងម្នាក់នោះ>> sunghoonនិយាយហើយក៏ដើរចេញពីបន្ទប់ធ្វើការបាត់ទៅ.

YOU ARE READING
°ស្នេហ៍ក្លែងភេទ°
حركة (أكشن)"កំណត់ត្រាអ្នកសរសេរ©By:Lee_ver" (ជាប្រភេទរឿងbl) អំពីតួអង្គរ ការក្លែងបន្លំខ្លួនមិនមែនត្រូវការអ្វីនោះទេ តែជាវាការចៃដន្យប៉ុណ្ណោះ។ ហើយsunooគេជាតួអង្គប្រុសម្នាក់ដែលមានភាពក្រមិចក្រមើម. ចរឹករបស់គេគឺមិនចេះក្រែងចិត្តនរណាទេ។ តែតួអង្គប្រុសនេះ...