Trailer...

38 1 0
                                    

ពេលនេះមនុស្សពីរនាក់កំពុងតែឈ្លោះប្រកែកគ្នារឿងអីក៏មិនដឹងតែមើលទៅម្នាក់ទឹកមុខពិបាកមើលខ្លាំងណាស់
"Yoongi !ខ្ញុំគ្រាន់តែស្រឡាញ់ឯងតែខ្ញុំក៏មិនបានទាមទារឲឯងមកស្រឡាញ់ខ្ញុំវិញដែរ!ខ្ញុំខុសណាស់ឬបើគ្រាន់តែស្រឡាញ់មិត្តខ្លួនឯងនោះ?"ស្រីតូចរាងស្ដើងមើលទៅដូចជាអាយុ21ពេលនេះកំពុងតែឈរនិយាយតឹងសរសៃកដាក់អ្នកមាននាមជាមិត្តទាំងរលីងរលោងទឹកភ្នែកតើនាងខុសមែនទេដែលលង់ស្រឡាញ់មិត្តខ្លួនឯងបែបនេះ?នាងអាក្រក់ណាស់មែនទេបើគ្រាន់តែលួចស្រឡាញ់គេម្នាក់ឯងមិន បានទៅទាមទារឲគេមកស្រឡាញ់នាងវិញនោះទេគ្រាន់តែចង់នៅក្បែរគេប៉ុណ្ណោះតើប៉ុហ្មឹងនាងខុសដែរឬ?
"មែន!ព្រោះឯងក៏ដឹងថាយើងមិនចូលចិត្តបែបនោះ!រាប់អានគ្នាតាំងពីតូចឯងមិនដឹងទេហេស៎ថាយើងមានសង្សាហើយ!ឯងធ្វើចឹងដឹងទេថាវាធ្វើឲមិត្តភាពបាត់បង់!"កម្លោះ25ឆ្នើយតបទៅនាងតូចវិញទាំងសំឡេងធំដូចគ្នា នាងក៏ដឹងតាំងពីដើមមកហើយតើថាគេមិនចូលចិត្តមិត្តភាពដែលមិត្តលួចស្រឡាញ់មិត្តខ្លួនឯងបែបនេះទេព្រោះវាអាចធ្វើឲបាត់បង់មិត្តភាពដូចជាពេលនេះចឹង
"ហឹស!បាត់បង់មិត្តភាពចឹងហេស៎?សួរថាយើងបានទាមទារឲឯងមកស្រឡាញ់យើងវិញទេ?យើងស្រឡាញ់ឯងតែម្នាក់ឯងក៏មិនបានសុំឲឯងមកស្រឡាញ់យើងវិញព្រោះដឹងហ្នឹងហើយថាឯងមានសង្សាហើយ!យើងមិនបានធ្វើឲមិត្តភាពបាត់បង់ដោយគ្រាន់តែយើងស្រឡាញ់ឯង យើងមិនបានទៅធ្វើស្អីទេ!!"រាងស្ដើងស្រែកឲអ្នកនៅចំពោះមុខដែលកំពុងតែឈរដោយកំហឹងព្រោះគិតថាអ្នកម្ខាង ទៀតលួចស្រឡាញ់នាយនាងច្បាស់ជាចង់បាននាយឲទៅស្រឡាញ់នាងវិញមិនខាន ព្រោះមិនថាអ្នកណាក៏ចង់ឲមនុស្សដែលខ្លួនស្រឡាញ់មកស្រឡាញ់ខ្លួនវិញដែរ
"យើងមិនជឿ!ព្រោះមិនថាអ្នកណាក៏ចង់ឲមនុស្សដែលខ្លួនស្រឡាញ់ទៅស្រឡាញ់ខ្លួនវិញដែរ!នៅឆ្ងាយពីគ្នាមួយរយ:ទាល់តែឯងឈប់គិតបែបនោះទៅ!ហើយចាំមកនិយាយជាមួយយើងវិញ!"ថាហើយ កម្លោះរូបនេះក៏ដើរចេញទៅរកសង្សាដែលនៅចាំនាយនៅក្នុងឡានបាត់ទៅទុកឲនាងតូចរបស់យើងឈរសម្រក់ទឹកភ្នែកម្នាក់ឯងបន្ទាប់ ពីគេដើរចេញបាត់នាងឈរបែរខ្នងមិនហ៊ានងាកមើលគេទេ ហេតុអីគេមិនយល់ពីនាងហើយចោតនាង?នាងនិយាយដដែលៗប្រាប់គេម្ដងហើយម្ដងទៀតថានាងគ្រាន់តែស្រឡាញ់គេប៉ុណ្ណោះ នាងគ្រាន់តែចង់នៅក្បែរគេបែបនេះ គ្រាន់តែចង់ឃើញគេមានក្ដីសុខមិនទាមទារចង់ឲគេតបតក្ដីស្រឡាញ់របស់នាងទេ ហេតុអីគ្រាន់តែប៉ុហ្នឹងគេខឹងស្អប់ដែរ នាងដឹងច្បាស់ណាស់ថាគេមានសង្សាហើយទើបខំលាក់ចិត្តស្រឡាញ់មកជាយូរ ស្រឡាញ់គេម្នាក់ឯងមេចក៏ពិបាកយ៉ាងនេះ?
"ឯងយំបានប្រយោជន៍អីទៅJung Yufyra គេមិនស្រឡាញ់ឯងទេឈប់ឆ្កួតទៅ!ហឹក..."Yufyra និយាយដាក់ខ្លួនឯងទាំងយំដង្ហក់ មិនគួរណានាងស្រឡាញ់គេតែម្នាក់ឯងហើយមកត្រូវឈឺចាប់អីថ្នាក់នេះ
តើតទៅឲនាងមើលមុខគេយ៉ាងមេចទៅ?តើនាងត្រូវធ្វើយ៉ាងមេច?តើនាងគួរប្រឈមមុខបែបណា?វាពិបាកខ្លាំងណាស់!!!
(បងតួរចេញមកឡើងញេញ)

#liadal🍁

🍁សងស្នេហ៍មិត្តភក្តិ🍁Where stories live. Discover now