បន្ទាប់ពីថ្ងៃនោះមករហូតដល់ពេលនេះជាង2 អាទិត្យទៅហើយ ដែលមិនឃើញYoongi និង Yufyraទាក់ទងនិយាយគ្នាដូចមុន ម្នាក់ៗគឺនៅរៀងខ្លួន Yoongi គេនៅខឹងនាងមិនទាន់បាត់ទើបសង្ងំនៅក្នុងក្រុមហ៊ុនធ្វើការពេញម៉ោងរហូតសូម្បីតែសង្សារបស់គេក៏គេមិនសូវបានទៅជួបដែរ ឯYufyraនាងមិនដឹងប្រឈមមុខនឹងគេយ៉ាងមេចទើបមិនហ៊ានទៅរកគេហើយក៏មិនទាក់ទងទៅព្រោះគេក៏បាននិយាយហើយថាឲនៅឆ្ងាយពីគេសិន
The Min.Group
Office ផ្ទាល់ខ្លួនរបស់Yoongi
តុក តុក
"ចូលមក"នាយកម្លោះស្ដីឡើងទាំងភ្នែកនិងដៃនៅតែផ្ដោតលើការងាររបស់ខ្លួនព្រោះគេជាអង្គនាយកចឹងហើយគេត្រូវធ្វើការឲប្រុងប្រយ័ត្នបំផុត
"Yoongi នេះបងមិនទាន់សម្រាកទៅញុាំអាហារទៀតហេស៎?នៅដល់ណាទៀតនេះថ្ងៃត្រង់ណាស់ហើយណា៎!"Riyaស្រីស្រស់sexy បើកទ្វារចូលមកបន្ទប់ធ្វើការរបស់សង្សាខ្លួនរួចនាងក៏ស្ដីឡើងពេលឃើញគេនៅតែអង្គុយធ្វើការមិនព្រមងើបទៅណា៎សោះនេះក៏ថ្ងៃត្រង់ណាស់ហើយ
"Riyaអូនមកបានយ៉ាងមេច?"Yoongiដកភ្នែកពីការងារភ្លាមពេលដឹងថាជាសង្សាអ្នកបើកទ្វារចូលមក ហើយគេក៏ស្ទុះងើបដើរទៅរកនាងទាញដៃនាងឲទៅអង្គុយលើសាឡុង
"ក៏ជិះឡានមកនឹងណា៎!មេចក៏បងមិនសម្រាកខ្លះនេះចង់ធ្វើការដល់យប់វិញឬ?"Riyaបន្ទោសសង្សាដោយសារនាងមិនចង់ឲគេនៅអង្គុយធ្វើការមិនព្រមសម្រាកបែបនេះទេ
"ហឹសៗបារម្ភពីបងឬ គ្រាន់តែឃើញមុខអូនបងក៏បាត់ហត់ហើយ!"
Yoongiសើចដើមកពេលឃើញទឹកមុខបារម្ភចំពោះខ្លួនរបស់សង្សាវាធ្វើឲគេស្រាប់តែនឹកដល់មុខមនុស្សស្រីម្នាក់ទៅវិញ តែគេប្រញាប់បណ្ដេញគំនិតចេញទើបងាកមកមើលមុខអ្នកដែលមាននាមជាគូស្នេហ៍ឯណេះវិញ
"សម្ដីផ្អែមណាស់!បងញុាំអីហើយនៅសម្រាកញុាំអីសិនទៅចាំមកធ្វើការបន្ត"
"តែបងមិនទាន់ឃ្លានទេ!ចង់បង្ហើយការងារបន្តិចសិន!"
"មិនបានទេ!មិនឲធ្វើទៀតទេបងត្រូវទៅញុាំអីសិនហើយចាំមកធ្វើវិញ!កុំរឹងទទឹងឲសោះ!"Riya និយាយដាក់គេទាំងសំឡេងកាត់ធ្វើឲគេញញឹមឡើងបន្តិចទើបងក់ក្បាលព្រមតាមសម្ដីនាង
ភោជនីយដ្ឋានលំដាប់
Yoongi និងRiyaនាំគ្នាមកញុាំអាហារថ្ងៃត្រង់ជាមួយគ្នានៅភោជ នីយដ្ឋានមួយក្បែរក្រុមហ៊ុនរបស់គេ ពួកគេញុាំអាហារបញ្ចុកគ្នាទៅវិញទៅមកមើលទៅដូចជាមានក្ដីសុខណាស់តែបានបន្តិច Yoongiក៏ប្រទាក់ភ្នែកនឹងសកម្មភាពមនុស្សពីរនាក់ធ្វើឲគេងាកទៅមើលរួមទាំងRiyaផងដែរតែគេក៏បានតែសម្លឹងមើលព្រោះពួកគេនៅឆ្ងាយស្ដាប់មិនឮ
"នាងល្អិតឯងហៅយើងមកមានការអីមែនទេ?"កម្លោះសង្ហាបែបកូន កាត់និយាយឡើងទៅកាន់អ្នកនៅទល់មុខខ្លួនទាំងឆ្ងល់ដែលមិត្តគេម្នាក់នេះហៅខ្លួនមកហើយនាងបែជាអង្គុយធ្វើមុខsad sadទៅវិញ
"Kaiគឺយើងមានរឿងចង់ប្រាប់ឯង"Yufyra និយាយទាំងសំឡេងស្រាលៗមិនទាន់ហ៊ានងើបមើលមុខគេឡើយ
"មានអីឆាប់និយាយមកឯងធ្វើចឹងយើងភ័យណាស់ណា៎នាងល្អិត!"Huening kaiជាមិត្តរួមជំនាន់របស់នាងតូចឯYoongiគឺជាមិត្តដែលរាប់អានគ្នាតាំងពីតូចដោយសារគ្រួសារពួកគេស្គាល់គ្នាយូរមកហើយ Yoongiបងនាងដល់ទៅបួនឆ្នាំឯណោះតែនាងមិនដែរហៅគេថាបងទេដោយសារទម្លាប់តាំងពីក្នេង
"យើង...យើងត្រូវទៅUkស្អែកនេះហើយ!"Yufyra ងើបមុខឡើងមើលទៅkaiទាំងក្រៀមក្រំដោយសាខ្លួនត្រូវទៅឆ្ងាយនៅថ្ងៃស្អែកនេះហើយក្រៅពី Yoongiទៅមិត្តភក្តិស្និតស្នាលនឹងនាងគឺមានតែ Hoening kaiនេះឯង
"ថាមេច?មេចក៏ឯងស្រាប់តែទៅភ្លាមៗចឹង!?មានរឿងអី!"kaiសួរទាំងបារម្ភព្រោះឃើញថានាងដូចជាប្រញាប់ពេកហើយមកប្រាប់ថ្ងៃនេះហើយក៏ទៅស្អែកចឹងមែនទេ ពួកគេមិនសូវបានជួបគ្នាផងឥឡូវក៏ត្រូវបែកគ្នាហើយ?
"ស្អីឯង!យើងត្រូវទៅរៀនបន្តមេចក៏ធ្វើមុខចឹង!តាមពិតទៅប៉ាម៉ាក់គឺត្រូវទៅតាំងពីសប្តាហ៍មុនម្លេះតែដោយសារចាំយើងសម្រេចចិត្តសិនហើយយើងក៏មកប្រាប់ឯងតែម្ដងបន្ទាប់ពីសម្រេចចិត្តរួច"Yufyra ទៅជាចង់សើចពេលឃើញមុខkaiធ្វើដូចនាងទៅហើយមិនមកវិញចឹង
"ហើយឯងទៅប៉ុន្មានឆ្នាំ!"kaiសួរទាំងធ្វើមុខមិនសប្បាយចិត្តព្រោះមិត្តជិតស្និតត្រូវទៅបរទេសតើគេបានអ្នកណាបបួលទៅដើរលេងទៀតទៅ
"មិនដឹងទេ!ព្រោះយើងត្រូវរៀនដើម្បីបន្តដំណែងពីប៉ាប្រហែលជា 4-5ឆ្នាំទេដឹង!"
"ហូយ៎..!Yufyraមេចក៏ឯងទៅយូរយ៉ាងនេះ តទៅយើងមេចមានគ្នាបបួលដើរលេងទៀតទៅ"kaiទាញកៅអីមកអង្គុយក្បែរYufyra ហើយនិយាយទាំងសំឡេងរំអួយហើយនៅទាញដៃនាងឱបរុលក្បាលនឹងស្មារបស់នាងដូចក្មេងអាយុ2ឆ្នាំចឹង
"ឯងធ្វើស្អីHuening kaiធ្វើមើលតែក្មេងពីឆ្នាំចឹង"Yufyraស្ដីឲkai តែនាងក៏មិនបានរើចេញព្រោះនាងនិងគេស្និតនឹងគ្នាបែបនេះវាធម្មតាទៅហើយ
"ឲយើងឱបឯងទៅ បន្តិចទៀតឯងក៏ទៅចោលយើងហើយ!"
"អឹម ម៉ោះ!"Yufyraត្រដាងដៃឲkaiចូលមកឱបខ្លួនស្របពេលកែវភ្នែកដូចសិង្គសម្លឹងមកពួកគេមិនដាក់
"Yoonបងនៅខឹងនាងទៀតហេស៎!អូនថានាងក៏មិនបានខុសអីបងល្មមឈប់ខឹងនាងទៅ!"Riyaស្ដីឡើងពេលឃើញសង្សារបស់នាងសម្លឹងមិត្តរបស់គេមិនដាក់ភ្នែក នាងក៏បានដឹងរឿងរបស់ពួកគេដែរ
"បងគ្រាន់តែចង់ឲនាងគិតសារថ្មីហើយមកសុំទោសមិនមែនគេចមុខមិនទទួលបែបនេះទេ!"ទទួលស្គាល់ថាគេខឹងនាងតែពេលនេះមើល ទៅដូចជាមិនខឹងរឿងកាលពីថ្ងៃមុននោះទេ
"តែអូនថានាងប្រហែលជាអាចកំពុងគិតសារថ្មីហើយក៏ថាបាន!"ថាហើយនាងក៏បែទៅមើលពួកគេម្ដងទៀតតាមដោយYoongiដែរទើបឃើញថាYufyra និងkaiនៅតែឱបគ្នាដដែលទើប Yoongiបានតែងាកមកវិញពេលមានអារម្មណ៍ថាខ្លួនបែជាមិនពេញចិត្តដែលឃើញនាងនិងkaiឱបគ្នា វាជាអារម្មណ៍ឆ្កួតស្អី!!!!#liadal
YOU ARE READING
🍁សងស្នេហ៍មិត្តភក្តិ🍁
Короткий рассказMin Yoongi x Jung Yufyra : ពេលវេលាកន្លងទៅចិត្តគេក៏ប្រែប្រួលរហូតនាងតាមគេមិនទាន់ឡើយ... ពីមុនគេជាអ្នកនិយាយខ្លួនឯងថារឿងវាមិនអាចទៅរួចតែពេលនេះជាគេដែលទាមទារឲរឿងវាកើតឡើងវិញ... សុំទោសចំពោះអក្ខរាវិរុទ្ធបើមានកំហុសឆ្គង... #liafal