4ឆ្នាំក្រោយ...
Yoongi's club
ពេលនេះគឺកន្លងទៅ4ឆ្នាំទៅហើយដែលYufyraចេញទៅរៀនបន្តនៅUkដោយគ្មានដំណឹងឲYoongiដឹងបន្តិចសោះឡើយគេដឹងត្រឹមថានាងទាក់ទងទៅប៉ាម៉ាក់របស់គេតែរាល់ពេលគេមិនដែលបាននិយាយជាមួយនាងទាល់តែសោះហើយពេលនេះពួកគាត់ក៏ទៅជប៉ុនបាត់ទៀតធ្វើឲគេបានត្រឹមអង្គុយរងចាំថ្ងៃនាងមកវិញព្រោះទោះកាលនោះគេនឹងនាងឈ្លោះគ្នាខ្លាំងយ៉ាងណាតែគេក៏មិនដាច់ ចិត្តដល់ថ្នាក់ឈប់ទាក់ទងគ្នានោះទេហើយប៉ាម៉ាក់របស់ពួកគេក៏មិនបានដឹងរឿងនេះដែរបើដឹងក៏ពួកគាត់ប្រហែលជាមិនចង់ឲពួកគេបែបនេះដូចគ្នា
"មេចក៏យើងនឹកឯងយ៉ាងហ្នឹងfy!ពេលណាឯងមកវិញទៅ?" Yoongiពោលឡើងម្នាក់ឯងខណ: ខ្លួនកំពុងអង្គុយនៅបន្ទប់ធ្វើការនៅក្នុង Clubកំសាន្តរបស់គេផ្ទាល់ ត្រូវហើយ4ឆ្នាំមកនេះគេនិង Riya នៅតែទាក់ទងគ្នាក្នុងនាមជាសង្សាតែYoongiក៏មិនមែនមាន តែនាងដែរគេគឺតែងតែយកស្រីផ្សេងកំដរអារម្មណ៍ជារឿយៗពេល ណាគេមានអារម្មណ៍ថាធុញថប់ហើយត្រូវការដើម្បីឲបាត់ស្មុកស្មាញខ្លះ តែក៏នៅមានអារម្មណ៍មួយដែលគេស្រាយចិត្តមិនបាននោះគឺមិនដឹងថាយ៉ាងមេចបានជាគេចេះតែនឹកដល់មិត្តដែលទៅរៀននៅ Ukកាលពី4ឆ្នាំមុនមិនឈប់
"ហ្អើយ ...!"Yoongiលើកដៃក្រសោបមុខទាំងតប់ប្រមល់រួចក៏ផ្អែកខ្នងនឹងកៅអីធ្វើការងើយកឡើងបន្ធូរអារម្មណ៍តានតឹងចោលខ្លះស្របពេលមាននរណាម្នាក់ដើរចូលមកដោយគ្មានការអនុញ្ញាតដម្រងមករកYoongiដែលកំពុងអង្គុយលើកៅអីហើយក៏ស្រាប់តែដាក់បង្គុយលើភ្លៅរបស់គេ
"លោកម្ចាស់តើមានអ្វីមិនសប្បាយចិត្តឬអាចប្រាប់Lilyបានទេ"ស្រីស្រស់lilyដែលជាមេការនៅក្នុងclubរបស់Yoongiនិយាយសំឡេងស្រទន់ដាក់ដៃលើទ្រូងរបស់រាងក្រាស់ហើយអង្អែលចុះឡើងដូចគ្មានក្រែងចិត្តម្ចាស់គេទាល់តែសោះ
"lilyងើបចេញ!យើងមិនមាត់កុំបានចិត្តពេក!!" Yoongiបើកភ្នែកមកសម្លក់មុខអ្នកអង្គុយលើភ្លៅខ្លួនទាំងមិនពេញចិត្ត កែវភ្នែកគេមុតខ្លាំងណាស់ធ្វើlilyព្រឺសម្បុរបន្តិចដែរ
"តែlilyចង់ធ្វើឲលោកម្ចាស់សប្បាយចិត្តឲlilyធ្វើទៅណា៎"lilyស្រីស្រស់ដែលYoongiធ្លាប់ពេញចិត្តជាងស្រីណាទាំងអស់នាងធ្លាប់ធ្វើការនៅក្នុងclubរបស់គេកាលពីមុនទើបគេឲនាងឡើងធ្វើជាមេការតែម្ដងហើយគេក៏ឲសិទ្ធនាងលើសគេដែលក្នុងការយកចិត្តលើគេទើបស្រីស្រស់បានចិត្តយ៉ាងនេះ
"យើងប្រាប់ថាមេច?កុំឲយើងនិយាយច្រើនដង!"ឮសម្ដីគម្រោះគម្រើយរបស់គេហើយនាងដឹងថាគេគឺម៉ួម៉ៅមែនទែនហើយទើបនាងងើបចេញទៅឈរឱនមុខទាំងអន់ចិត្ត
"ឲlilyសុំទោសlilyមិនចេះប្រមាណខ្លួនដាក់លោកម្ចាស់"lilyនិយាយទាំងសំឡេងស្រាលៗហាក់អន់ចិត្ត ទឹកមុខក៏គួរឲកំសត់នាងហាក់ចង់ឲគេចាប់អារម្មណ៍តែYoongiមិនទាំងខ្វល់ផងគេងើបដើរចេញទៅបាត់ទាំងមិនងាកក្រោយព្រោះកំពុងតែម៉ួម៉ៅស្រាប់
ចុះមកដល់ខាងក្រោមYoongiដើរចេញមកខាងក្រៅបម្រុងនឹងដើរទៅចំណតឡានដើម្បីយកឡានទៅវិមានវិញដោយសារខ្លួនមកតែឯងនោះទេថ្ងៃនេះមិនបានឲជំនិតមកជាមួយឡើយ ស្រាប់តែមាននរណាម្នាក់ដើរមកបុកគេពេញទំហឹងតែគេទប់លំនឹងជាប់ទើបមិនដួល
"Yufyra...!"Yoongiឧទានទាំងភ្ញាក់ផ្អើលទាំងដៃកំពុងត្រគងកាយតូចរបស់នាងជាប់ព្រោះមុននេះនាងដើរមកបុកគេទើបគេត្រូវចាប់ចង្កេះនាងការពារកុំឲនាងដួល
"Yoongi..!"Yufyraក៏ដូចគ្នានាងហៅឈ្មោះគេទាំងបើកភ្នែកធំៗមិនស្មានថាបានជួបគេពេលនេះសោះ នាងរុញគេចេញពីខ្លួននាងរួចបម្រុងនឹងដើរចេញទៅរកឡានតែត្រូវYoongiចាប់ដៃជាប់
"fyឯងមកវិញតាំងពីពេលណា?"Yufyraសម្លឹងមើលដៃដែលគេចាប់ដៃនាងតែមិនឆ្លើយបែជានិយាយទៅគេវិញទាំងមុខស្មើ÷
"លែងដៃ!!"Yufyraមិនព្រមឆ្លើយតែនាងបែជាប្រឹងរើចេញពីដៃគេទៅវិញ
"ឯងចង់គេចពីយើងដល់ពេលណាទៀត?ឆ្លើយនឹងយើងមក!!" Yoongiមិនព្រមលែងដៃគេនៅតែចង់ឲនាងឆ្លើយនឹងគេសិន ព្រោះ 4ឆ្នាំដែលនាងទៅUkទៅទាំងមិនប្រាប់គេមួយម៉ាត់ហើយនៅមិនមានទាក់ទងមកទៀតពេលនេះចង់សួរនាំបន្តិចបន្តួចក៏មិនបានធ្វើឲគេដឹងថាដែលនាងទៅទាំងមិនប្រាប់បែបនេះគឺចង់គេចពីគេនេះឯង
"យើងគ្មានអីត្រូវឆ្លើយប្រាប់ឯងទេ!"ឃើញមុខគេនាងនឹកឃើញពេលដែលគេនិយាយឲនាងទើបមិនចង់នៅនិយាយជាមួយគេយូរទៀតព្រោះដែលនាងទៅUkក៏ព្រោះតែគេនឹងឯង
"តែយើងមានរឿងត្រូវនិយាយជាមួយឯងច្រើន ណាស់!មេចក៏ឯងទៅទាំងមិនប្រាប់យើងមួយម៉ាត់បើទោះជាយើងឈ្លោះគ្នាដោយសាររឿងនោះឯងក៏គួរណាមកប្រាប់យើងមួយម៉ាត់ដែរ បែបនេះឯងគេចពីយើងច្បាស់ណាស់!"គេនិយាយទាំងមុខម៉ួម៉ៅមិញនេះកំពុងតែម៉ួម៉ៅស្រាប់ជួបនាងមិញនេះគេភ្ញាក់ផ្អើលរួមទាំងអរដែលបាននាងមកវិញព្រោះអាចិត្តឆ្កួតនេះកំពុងតែនឹក តែពេលឃើញនាងរឹងរូសដាក់គេបែប នេះអារម្មណ៍ម៉ួម៉ៅក៏កើតឡើងមកវិញ មានអារម្មណ៍ថានាងខុសប្លែកពីមុនឆ្ងាយទាំងចរឹក ទាំងការស្លៀកពាក់គេទើបតែចាប់អារម្មណ៍មិញនេះ ទើបធ្វើឲគេភ្លឺភ្នែកមែនទែនបែកពីនាង4ឆ្នាំនាងផ្លាស់ប្ដូរថ្នាក់នេះរ៉ូបពណ៌ខ្មៅរឹបរាង លើភ្លៅដៃតូចអីដែលសំខាន់នោះវាលទាំងខ្នងទៀតទាំងដែលពីមុននាងមិនដែលស្លៀកសម្លៀក បំពាក់អីបែបនេះនោះទេ រ៉ូបនេះsexy ពេកហើយ!!!
រ៉ូបរបស់Yufyra"យើងមិនបានគេច ហើយក៏គ្មានអីត្រូវនិយាយជាមួយឯងដូចគ្នា" Yufyraនៅតែប្រឹងរើចេញពីដៃYoongiដដែលតែគេមិនព្រមលែងពេលនាងកាន់តែរើគេក៏កាន់តែរឹតដៃនាងថែមរហូតដល់គិតថាចាប់នាងមិនចង់ជាប់គេក៏កន្រ្ទាក់ដៃនាងឲចូលខ្លួនមកបុកនឹងដើមទ្រូងហាប់ណែនរបស់ខ្លួនពេញទំហឹងហើយស្រាកដៃឱបចង្កេះនាងជាប់មិនលែង
"ធ្វើស្អី!លែង...!"Yufyraប្រឹងរើកាន់តែខ្លាំងពេលសុខៗស្រាប់តែគេទាញនាងទៅឱបទាំងមិនឲដំណឹងមុន
"មិនលែង!បើឯងមិនឆ្លើយសំណួររបស់យើង យើងក៏មិនលែង!" Yoongiនិយាយទាំងញញឹមចុងមាត់ឌឺដាក់Yufyraដូចចង់គំរាម នាងឲឆ្លើយទាំងការពិតគេក៏ចង់ឱបនាងឲបាត់នឹកទៅវិញទេ មានអារម្មណ៍ថាស្រស់ស្រាយចម្លែកទោះនាងនៅតែរើចង់ឲគេលែងក៏ដោយ
"យើងប្រាប់ហើយថាគ្មានអីឆ្លើយគ្មានអីនិយាយជាមួយឯងទេ!លែងយើង!!!"Yufyraនិយាយតឹង សរសៃកដាក់Yoongiទាំងមិនពេញចិត្តដែលគេមកឱបនាងបែបនេះ តែនាងក៏មិនអាចរើចេញបាន
"Jung Yufyra!ឯងឥឡូវដូចជាកាចសម្បើមណាស់ មិនដូចមុនសោះ?"Yoongiលើកចិញ្ចើមឆ្ងល់ព្រោះបើតាមសម្ដីនាងពេលនេះ ដូចជាកាចសម្បើមណាស់ ទាំងដែលពីមុននាងមិនដែលបែបនេះធ្លាប់ស្រែកដាក់គេម្ដងកាលពី4ឆ្នាំមុននោះពេលដែលគេនឹងនាងឈ្លោះគ្នាលើកនោះ
"វាមិនទាក់ទងនឹងឯង!យើងប្រាប់ឲលែងយើងឮទេ!!!"ម្ដងនេះ Yufyraស្រែកដាក់មុខគេតែម្ដងមើលទៅនាងដូចជាខឹងនឹងគេណាស់មិនដឹងជាស្អីណាស់ណាទេបើគ្រាន់តែសួរប៉ុហ្នឹង
"នែ៎!យើងសួរស្រួលបួលមេចចាំបាច់ស្រែក ឯងកម្រាលចូលមកពីណាហ្នឹង?"Yoongiប្រឹងចាប់ចង្កេះYufyraដោយសារតែនាងប្រឹងរើកាន់តែខ្លាំងគេចាប់លែងចង់ជាប់ទៅហើយ
"Min Yoongiយើងប្រាប់ឲលែងយើង!!"#liafal
YOU ARE READING
🍁សងស្នេហ៍មិត្តភក្តិ🍁
Short StoryMin Yoongi x Jung Yufyra : ពេលវេលាកន្លងទៅចិត្តគេក៏ប្រែប្រួលរហូតនាងតាមគេមិនទាន់ឡើយ... ពីមុនគេជាអ្នកនិយាយខ្លួនឯងថារឿងវាមិនអាចទៅរួចតែពេលនេះជាគេដែលទាមទារឲរឿងវាកើតឡើងវិញ... សុំទោសចំពោះអក្ខរាវិរុទ្ធបើមានកំហុសឆ្គង... #liafal