Who is he??

1.3K 86 26
                                    


                       [តាមញ៉ែ]

Part17

*ព្រឹកថ្ងៃថ្មី*
នៅសកលវិទ្យាល័យ ពេលនេះយើងក៏ឃើញថាសិស្សនិស្សិតកំពុងតែអង្គុយនៅក្នុងសាលប្រជុំព្រោះតែថ្ងៃនេះវត្តមានរបស់អ្នកគ្រប់គ្រងសាលានឹងបង្ហាញខ្លួនដើម្បីប្រគល់លិខិតសរសើរដល់សិស្សឆ្នើម ក្នុងនោះក៏មានGeminiដែរដែលគេជាសិស្សឆ្នើមខាងគំនូរ Gemini នឹងមិត្តៗអង្គុយចាំលោកគ្រូនាយកនិយាយឡើងចង់ដេកលក់ទៅហើយនៅតែនិយាយមិនទាន់ចប់

"កាលណាគាត់អញ្ជើញអ្នកគ្រប់គ្រងសាលាឡើងមកទៅ យើងស្ដាប់ឡើងចង់ដេកលក់ហើយនាក៎" Mark បន្លឺឡើងទាំងធុញទ្រាន់ព្រោះតែគាតើនិយាយចង់2ម៉ោងហើយ

"យើងសង្ស័យតែមេឃងងឹតទើបអ្នកគ្រប់គ្រងបានឡើងប្រគល់លិខិតសរសើរទេហា" Prom បន្លឺឡើងទាំងសើចតិចៗ ឯMarkលឺចឹងក៏សើចតាម

"បិទមាត់របស់ពួកឯងទៅ ថ្លង់សម្បើមណាស់" Phuwinបន្លឺឡើងទាំងអង្គុយអោបដៃហើយក៏ឆ្លៀតងាកទៅសម្លក់មុខពួកគេទាំងពីរ

"សុំទោសបងPhuwin" ពួកគេទាំងពីរបន្លឺឡើងព្រមគ្នាហើយថែមទាំងលើកដៃសំពះPhuwinទៀតផង ហើយក៏រៀបរឹកអង្គុយធម្មតាវិញឯGeminiដែលកំពុងតែអង្គុយមើលពួកគេនោះក៏សើចតិចៗ ព្រោះដឹងថាពីរនាក់នេះខ្លាចPhuwinណាស់ ដោយសារមីអូននឹងមិនមាត់ទេតែរញ៉េរញៃវៃតែម្ដង

"សូមអញ្ជើញអ្នកគ្រប់គ្រងឡើងមកវេទិការ" គាត់បន្លឺឡើងហើយសិស្សានិសិត្សក៏នាំគ្នាទះដៃ ភ្លាមនោះរាងស្ដើមមុខស្មើ សម្រស់ស្រស់ស្អាតដូចជាក្មេងអាយុ18ឆ្នាំ រាងតូចៗ ចង្កេះមួយក្ដាប់ សក់រលោង បានដើរឡើងមិនលើវេទិកាដែលបានធ្វើអោយនិស្សិតទាំងអស់ភ្លឹកឡើងលែងចង់ដកដង្ហើម

>>លឺគេថាគាត់អាយុវ្រើនតែថាពេលឃើញក្រៅយើងមិនជឿទេនាក៎
>>ស្អាតណាស់ ស្អាតជាក្មេងអាយុ18ទៀត
>>មនុស្សក៏ទេវតានឹង ស្អាតអីក៏ស្អាតម្ល៉េះ
សម្លេងរបស់និសិត្សនៅក្នុងសាលបានបន្លឺឡើងសរសើពីសម្រស់របស់នាយតូចព្រោះលឺថាគេមានអាយុដល់ទៅ42ឆ្នាំតែសម្រស់វិញគឺស្រស់ស្អាតជាក្មេងទៅទៀត ស្នាមជ្រួញក៏គ្មាន រាងវិញអែមតែម្ដង តែថាមុខមិនញញឹមសូម្បីតែតិច
(មិនញញឹមពិននឹងបើញញឹមខាបបេះដូងតែម្ដង)

Who is he???(Complete)Where stories live. Discover now