Strawberry អែមៗ🙂

1K 94 15
                                    

Part30

✧⁠\⁠(Skip)⁠ノ⁠✧

បន្ទាប់ពីញាំអាហារហើយទាំងពីរអ្នកចៅហ្វាយនឹងកូនចៅក៏នាំគ្នា ធ្វើដំណើរបន្តទៅក្រុមហ៊ុន Rinដើរចូលក្រុមហ៊ុនទាំងមុខមាំនឹងមានRigonដើរតាមពីក្រោយ ទាំងពីរនាក់បានចូលជណ្ដើរយន្តប្រអប់ដើម្បីឡើងទៅខាងលើ

//Office Rin//
Rin បានបើកទ្វារចូលទៅក្នុងការិយាល័យរបស់ខ្លួន ឯRigonវិញត្រូវអង្គុយនៅតុធ្វើការរបស់គេពិនិត្យទិន្នន័យផ្សេងៗជួយRin

"Rigon" កំពុងតែពិនិត្យការងារបានមួយសន្ទុះRigonក៏តនរូវងើបមុខឡើងពីឯកសារព្រោះតែមានមនុស្សហៅ

"អ្នកប្រុស អ្នកប្រុសមានការអ្វីមែនទេ" Rigonក្រោកឈរអោនគោរពRan ហើយក៏ឈរតហរង់ខ្លួនសួរទៅកាន់នាយ

"យប់មិញឯងនៅជាមួយបង Rin គាត់មានធ្វើបាបឯងទេ" Ran សួរទាំងបារម្ភព្រោះយប់មិញនាយបានឃើញRigonគ្រាRinចូលបន្ទប់តែមិនឃើញចេញមកវិញ នាយខ្លាចថាRinបាត់ការគ្រប់គ្រងវាយប្រហារRigon

Rigon លឺនាយនិយាយចឹងគេក៏ស្រម៉ៃទៅដល់ទារុណកម្មដ៏ឃោឃៅដែលនាយបានធ្វើមកលើគេកាលពីព្រឹកមិញនោះគឺការយកស្នាមថើបដំបូងរបស់គេ Rigon នឹកឃើញហើយក៏ភ្ញាក់ខ្លួនឡើងព្រឺតព្រឺសម្បុរភ្លាមៗ តែក៏តបទៅនាយវិញថា

"អត់ទេ ចៅហ្វាយគាត់អត់មានធ្វើបាបខ្ញុំទេ" Rigon

"ហឹម ល្អហើយ ពេលថ្ងៃត្រង់ឯងទំនេរទេ" Ran

"បាទ អត់ទំនេរទេទាន ព្រោះខ្ញុំត្រូវទៅពិនិត្យទំនិញនៅកំពង់ផែ" Rigon

"ចុះរសៀល" Ranនៅតែបន្តសួរឯRigonក៏ធ្វើមុខឆ្ងល់ដាក់នាយ

"អ្នកប្រុសមានការអីជាមួយខ្ញុំមែនទេ" Rigonមិនបានឆ្លើយនឹងសំណួររបស់នាយទេគេក៏បកទៅសួរនាយវិញពីគោលបំណងរបស់នាយ

"គឺគ្រាន់តែចង់អោយឯងជួយរើសក្រវាត់អោយខ្ញុំប៉ុណ្ណោះ តែបើរវល់មិនអីទេ" Ran ថាហើយក៏បម្រុងនឹងដើរចេញទៅវិញតែ

"ទំនេរតើអ្នកប្រុស ចាំពេលមកពីកំពង់ផែខ្ញុំទៅទទួលអ្នកប្រុស" Rigonស្រែកប្រាប់នាយពីក្រោយទាំងញញឹម ឯអ្នកដែលដើរចេញនោះក៏ញញឹមឡើងបន្តិចរួចហើយក៏បន្តដំណើរបន្តទាំងមិនបានងាកមករកRigonនោះឡើយ

Who is he???(Complete)Where stories live. Discover now