[សុភមង្គល]

1.5K 91 7
                                    

Part23

"ឈប់យំទៅណាលែងគួរអោយស្រឡាញ់ហើយឃើញទេ" ក្រោយពីបបូរមាត់បានផ្ដាច់នាយក៏យកដៃទៅជូតទឹកភ្នែកពីផែនថ្ពាល់របស់អ្នកជាភរិយាចេញ ឯFourthក៏បានត្រឹមតែពេបមាត់ ឯដៃទាំងពីរក៏អោបចង្កេះរបស់នាយជាប់

"តោះទៅផ្ទះយើងវិញ" នាយបន្លឺទៅFourth នាយតូចលឺហើយក៏ងក់ក្បាល Gemini កាន់ដៃរបស់ភរិយាហើយក៏ដើរចេញទៅក្រោយពន្លឺកាំមេរ៉ាជាច្រើនដែលបានថតពួកគេ

*ភូមិគ្រឹះGemini*
GeminiFourth កំពុងតែអង្គុយនៅលើសាឡុងញាំផ្លែឈើជាមួយគ្នាមើលព័ត៍មានពីខ្លួនទាំងសប្បាយចិត្ត

*ព័ត៌មាន*
"ពេលនេះបានដឹងច្បាស់ហើយ លោកGemini Vachirawit នឹងលោក Fourth Norawit បានប្រកាសថាពួកគេមានទំនាក់ទំនងជាមួយគ្នាហើយក៏រស់នៅជាមួយគ្នាដែរ សង្ឃឹមថានារីៗនឹងបុរសៗទាំងអស់គ្នាកុំខូចចិត្តណា ព្រោះថាតាមនាងខ្ញុំដឹងប្រធានក្រុមហ៊ុនសង្ហាទាំងពីរសម្បូរអ្នកស្រឡាញ់ណាស់ " នាងក្រមុំអ្នកសារព័ត៍មាននិយាយលេងសើចទៅកាន់ទស្សនិកជន ហើយព័ត៌មានក៏បានចប់

"នេះអូនដាក់ត្រកូលបងហេស" ក្រោយព័ត៌មានបានចប់នាយបិសាចរូបសង្ហាក៏ងាកមកសួរប្រពន្ធខ្លួនព្រោះមុននេះអ្នកសារព័ត៌មានស្រីនោះបានផ្សាយមុននេះ ឯនាយតូចក៏បានត្រឹមតែញញឹមដាក់នាយ

"កុំញញឹមតបបងភ្លាម" នាយងាកមកនិយាយទាំងញញឹមដាក់ប្រពន្ធខ្លួននាយចង់លឺចម្លើយពីមាត់គេខ្លាំងណាស់

"ក៏ជាត្រកូលប្ដីមិនចឹងហី ប្រពន្ធប្រើត្រកូលប្ដីយ៉ាងម៉េចខុសហ៎" នាយតូចបន្លឺទាំងឌឺទៅកាន់នាយ ឯនាយលឺចឹងសប្បាយចិត្តជាខ្លាំងហើយក៏ទម្លាក់បបូរមាត់ទៅថើបនាយតូចឯនាយតូចក៏មិនបានប្រកែកដែលគឺអង្គុយស្ងៀមអោយនាយថើប បានមួយសន្ទុះបបូរមាត់ក៏បានកាត់ផ្ដាច់

"ហេតុអីក៏អូនគួរអោយស្រឡាញ់យ៉ាងនេះ ហឹម" នាយបន្លឺទាំងយកដៃទៅទាញថ្ពាល់គេទាំងសេចក្ដីក្រឺតខ្នាញ់

"អូនគួរអោយស្រឡាញ់តាំងដើមហ៎" នាយតូចបន្លឺទាំងជឿជាក់លើខ្លួឯង តែគេគួរអោយស្រឡាញ់មែន

"ចៅហ្វាយហា អាណិតចិត្តខ្ញុំផងបាទ" នាយជាជំនិតបន្លឺប្រាប់ទៅចៅហ្វាយរបស់ខ្លួនទាំងញញឹមមិនសម🙃

Who is he???(Complete)Where stories live. Discover now