[ធ្វើបទសម្ភាសន៍]
Part22
ក្រោយពីបញ្ចប់សង្គ្រាមនៅក្នុងបន្ទប់ទឹកបានបញ្ចប់ នាយបិសាចរូបសង្ហាក៏បីកាយដែលសន្លប់ស្ដូកស្ដឹងយកទៅដាក់នៅលើគ្រែថ្នមៗ ហើយក៏ទាញភួយមកដណ្ដប់អោយនាយតូចនឹងអោនទៅថើបថ្ងាសរបស់គេបន្តិច រួចក៏ដើរចេញទៅ ហើយយើងមិនដឹងថាគាត់ទៅណានោះទេ
*ពេលព្រឹក*
ក៏បានបង្ហាញអោយយើងឃើញវត្តមានមនុស្សពីរនាក់កំពុងតែគេងអោបគ្នា Gemini តើគេត្រឡប់មកវិញតាំងពីពេលណា ហើយតើយប់មិញគេទៅណា សំណួរជាច្រើនបានសរសេរឡើងដោយអេតមីនដើម្បីអោយអ្នកអានឆ្ងល់😂 just kidding តើយប់មិញGeminiគេទៅណាទៅ ចម្លើយនឹងបង្ហាញនៅក្នុងភាគនេះ"អូនសម្លាញ់ក្រោកឡើង សឺត" នាយបិសាចរូបសង្ហាអោនទៅថើបថ្ពាល់ក្រពុំរបស់នាយតូចដែលនៅក្នុងរង្វង់ដៃ ត្របកភ្នែកតូចៗក៏បើកឡើងម្ដងបន្តិចៗ
"អឹម" សម្លេងក្រហឹមដើមកររបស់នាយតូចក៏បន្លឺឡើង Fourth បន្ថែមកម្លាំងដៃអោបនាយកាន់តែថែមឯខ្លួនគេក៏រុនចូលទៅក្នុងទ្រូងមាំថែម នាយបិសាចរូបសង្ហាឃើញចឹងក៏ហាក់អស់សំណើចនឹងនាយតូចអាយុច្រើនហើយចរិកនៅតែដដែល
"យប់មិញបងទៅណា" សម្លេងងូវៗរបស់នាយតូចក៏បន្លឺសួរទៅនាយកុំគុតថាគេសន្លប់ហើយមិនដឹងណា
"បងទៅលេងភ្នូររបស់ពុកបងយ៉ាងម៉េចខ្លាចបងមានស្រីហេស ជុប៎" នាយបន្លឺប្រាប់ទៅគេហើយក៏ទាញមុខគេចេញពីទ្រូងយកមកផ្ដិតបបូរមាត់បន្តិច ឯនាយតូចក៏អៀនអោនមុខចុះឆ្មល់ចូលក្នុងទ្រូងនាយម្ដងទៀត
*ត្រឡប់មកកាលពីយប់មិញ*
ពេលដែលនាយបានដាក់អោយនាយតូចគេងនៅលើគ្រែសហរួលបួលហើយនាយក៏រៀបចំខ្លួនទៅភូមិគ្រឹះកណ្ដាលព្រៃ បិសាចទាំងអស់សប្បាយចិត្តដែលឃើញវត្តមានរបស់នាយណាស់ជាពិសេសគឺបរិវារបស់នាយតែម្ដង"លោកម្ចាស់ លោកម្ចាស់ត្រឡប់មកវិញហើយ" បិសាចទាំងអស់នាំគ្នារីករាយស្រែកទាំងសប្បាយចិត្តថាម្ចាស់របស់ពួកគេបានត្រឡប់មកវិញ
"យ៉ាងម៉េចហើយប៉ុន្មានឆ្នាំនេះមានអ្នកណាមកធ្វើសង្គ្រាមជាមួយពួកយើងទេ" Gemini សួរទៅកាន់បរិវារបស់ខ្លួន
YOU ARE READING
Who is he???(Complete)
Romanceរឿងនេះនិយាយអំពើដំណើរស្វែងរបស់កម្លោះតូចស្វែងរកអ្នកដែរបានជួយខ្លួនកាលពី2ឆ្នាំមុនដែរត្រូវបានមនុស្សម្នាក់នោះជួយ តែថាគេមិនស្គាល់មុខរបស់ម្នាក់នោះទេ ឯរូបរាងរបស់មនុស្សម្នាក់នោះក៏គេចាំមិនច្បាស់ តើគេអាចរកមនុស្សម្នាក់នោះឃើញទេតាមដានទាំងអស់គ្នា