វិធីបន្ទន់ចិត្តប្ដី

971 78 7
                                    

Part 38

បន្ទាប់ពីញាំអាហារថ្ងៃត្រង់ជាមួយគ្នាហើយ Rigonក៏នៅកំដរRin ធ្វើការ ឯYuki វិញក៏ដូចគ្នា

//Ranki//
"Ran ហា" នៅសុខៗ Yuki ក៏ស្រាប់តែហៅប្ដីរបស់ខ្លួនដែរកំពុងតែអង្គុយធ្វើការដោយមានខ្លួនគេអង្គុយលើភ្លៅនាយ

"ហឹម អូនមានអីមែនទេ" Ran ក្រហឹមដើមកបន្តិចហើយក៏សួរទៅកាន់ប្រពន្ធដែលអង្គុយលើភ្លៅខ្លួនដោយសម្លេងស្រទន់

"អូនចង់ធ្វើការ" Yukiញញឹមឡើងស្រស់បង្វែរមកអង្គុយច្រកកៀវបែរមុខទៅទល់មុខជាមួយនឹងស្វាមី

"អត់ទេ" Ran គ្រាន់តែលឺគេនិយាយហើយនាយក៏ប្រែទឹកមុខទៅជាមាំនឹងនិយាយទាំងដាច់អហិង្កា ប្រពន្ធថ្នមអោយដូចកែវភ្នែក ស្រឡាញ់ស្មើជីវិត ត្រឹមឃើញគេទៅរៀននៅផ្ទះមានស្នាមញញឹមរាល់ថ្ងៃនាយសប្បាយចិត្តពេកទៅហើយ អ្នកណាទៅដាច់ចិត្តអោយ
ប្រពន្ធលំបាកនោះ

"តែអូនចង់ជួយរកលុយបង"Yukiធ្វើមុខពេបៗបែបចង់លួងលោមនាយតែគិតហេសថានាយព្រមចម្លើយគឺ

"អត់ទេ បងមិនអោយធ្វើ លុយបងអាចរកមកចិញ្ចឹមអូនបាន មិនបាច់ជួយបងទេ" Ran

"Ran ហា បងមិនគិតថាអូនអត់ប្រយោជន៍ទេហេស មួយថ្ងៃៗមិនធ្វើអីទៅរៀនហើយក៏មកផ្ទះ ការងារក៏អូនមិនសូវធ្វើ អឹម" និយាយបានតែត្រឹមនេះបបូរមាត់តូចក៏ត្រូវបានបបូរមាត់នាយជាប្ដីថើបបំបិទមិនអោយគេនិយាយត

"Ki បងស្រឡាញ់អូន បងមិនដែលមានគំនិតគិតបែបនឹងទេ រាល់ថ្ងៃនេះអ្វីដែលបានចង់បានបំផុតគឺសុំត្រឹមអូនរស់នៅជាមួយបង ធ្វើជាប្រពន្ធបងអោយបងមើលថែអូនពេញមួយជីវិត វាគ្រប់គ្រាន់ពេកហើយសម្រាប់បង អូនដឹងទេបងមិនចង់ឃើញអូនហត់មិនចង់ឃើញអូនពិបាកចិត្ត មិនចង់ឃើញអូនស្ត្រេសព្រោះការងារនោះទេ" Ran អង្អែលក្បាលអ្នកជាប្រពន្ធថ្នមៗនិងនិយាយហេតុផលប្រាប់ទៅកាន់គេទាំងស្រទន់មិនគំរោល

"អ្ហឹកៗ Ran" Yuki លឺនាយនិយាយបែបនេះគេពិតជារំភើបខ្លាំងណាស់ ហើយគេក៏យំអោបកនាយ គេពិតជាមិនដែលគិតទេថាក្រោយជីវិតដែលរៀបការមាននាមជាប្ដីប្រពន្ធជាមួយមនុស្សប្រុសដែលស្គាល់គ្នាក្នុងពេលត្រឹមមួយយប់ ហើយធ្វើអោយជីវិតគេមានសុភមង្គលរស់នៅដូចជាព្រះអង្គម្ចាស់

Who is he???(Complete)Where stories live. Discover now