ក្រលេកមកមើលគូរស្នេហ៍រត់ចោលស្រុកឯណេសវិញ ជីមីននឹងយ៉ុហ្គីកំពុងនៅអាហារដ្ថានមួយកន្លែងដ៏ប្រណិតរបស់ទីក្រុងseuolផ្ទាល់ ពួកគេស្ថិតក្នុងតុvipមួយនៅកំពូលអគារអាចមើលទីក្រុង ភ្លើងដ៏ស្អាតនៅពេលរាងត្រី បូករួមជាមួយអាហារដ៏ឆ្ងុយឆ្ងាញ់មើលទៅថ្ងៃនេះប្រាកដជាមានអ្វីប្លែកមិនខាន?
« លោកពូ ចេះរូ៉មេនទិចដែរហេស៎ មើលចុះអូនគួរតែរំភើបដែរទេនៀក » ក្រោយស្តាប់គេលេងភ្លេចចប់ជីមីនញញឹមបិតមាត់មិនជិត មិនងាយទេដែរលោកពូមុខងាប់ម្នាក់នេះនាំមកញាំអាហារបែបរ៉ូមេនទិចបែបនេះ មើលចុះនាយធ្វើអោយក្មេងម្នាក់នេះលង់នាយកាន់តែខ្លាំងហើយ
« យើងក៏ធ្លាប់នាំអូនទៅញាំអាហារនៅជប៉ុនស្អាតជាងនេះដែរមិនចឹង??? »
« វាមិនដូចគ្នាទេ!! នេះលោកពូឃើញទេ នៅជប៉ុនយើងមិនដែរមានភ្លេងកំដរអារម្មណ៍ទេ នៅមានញាំកន្លែងខ្ពស់ជាងគេឃើញទីក្រុងទាំងមូលទៀត!! លោកពូមិនឃើញថាវាប្លែកទេហេស៎?? » មាត់តូចច្រមិចចាប់ផ្តើមរៀបរាប់ដូចជាកូនក្មេងទើបបាននឹងដើរលេង ញញឹមផងអីផងមើលទៅប្រកដជាសប្បាយចិត្តណាស់ហើយ!!
« អូនចូលចិត្តបែបនេះហេស៎?? បើចឹងយើងគួរតែទៅរកកន្លែងដែរស្អាតជាងនេះអោយបានញឹកញាប់ទ?? » ឃើញថាម្ចាស់ចិត្តទំនងដូចជាចូលចិត្តកន្លែងបែបរូ៉មេនទិចបែបនេះ យ៉ុនហ្គីចាប់ម្ហូបអោយគេបណ្តើរសួរនាំគេបណ្តើរបើគេយល់ព្រម គេគ្មានបញ្ហាស្រាប់ទៅហើយ
« អោយតែលោកពូយល់ព្រម អូនទៅទាំងអស់!! » រាងតូចឆក់ទះដៃញញឹមចេញមកដោយសប្បាយចិត្ត ដឹងទេកាលនៅជប៉ុនពួកគេមិនសូវជាបានដើរលេងតែពីរនាក់បែបនេះឡើយ បើដើរបានគឺមានតែការប្រជុំជាមួយភ្ញៀវអីបែបនេះ មិនងាយបានdatingបែបនេះទេ!!
« សម្រាប់អូនគ្មានបញ្ហាស្រាប់ទៅហើយ សឺត!មោះញាំបាយទៅ » រាងក្រាស់ប្តូរសព្វនាមនៅអូមពេញមាត់ធ្វើអោយរាងតូចញញឹមអឹមអៀនមួយរំពេច ឆ្លៀតងើបទៅថើបថ្ងាស់គេមួយខ្សឺត ដឹងទេពេលឃើញរាងតូចញញឹមានក្តីសុខបែបនេះគេពិតជាមិនអាចហាមចិត្តមិនអោយញញឹមតាមគេបែបនេះបានឡើយ
YOU ARE READING
អំណាចស្នេហ៍ ❗🔥(ចប់)
Actionក្នុងនាមជាលោកម្ចាស់អំណាចនៃភាគខាងត្បូង ខ្ញុំសុខចិត្តស្លាប់ក៏មិនអោយអ្នកណាមកប៉ះពាល់ ថេយ៉ុង រ៉ាហ្វាដេសរបស់ខ្ញុំដែរ ជាពិសេសកឺឯង !!!!!