part: 9 : ប្រដៅក្មេង❗🔥

2.4K 69 2
                                    


          ព្រឹកព្រលឹមថ្ងៃថ្មីអ្វីៗក៏ថ្មីតែមុនដឹងថ្ងៃនេះមានបញ្ហាអ្វីចំពោះតួអង្គរបស់យើងនោះទេ!! ថ្ងៃនេះជាថ្ងៃដែររាងតូចបានដឹងខ្លួនឡើងជាហេតុធ្វើអោយរាងក្រាស់ជុងគុកសប្បាយចិត្តរកអ្វីប្រៀបត្រូវពំុបាន។ តែចម្លែកអីខុសពីអ្នកជំងឺដែរទើបនឹងដឹងខ្លួនបែរជាអង្គុយធ្វើមុខស្រពោនចាប់តាំពីបានដឹងខ្លួនឡើង ជាហេតុធ្វើអោយអ្នកកម្លោះមិនសប្បាយចិត្តទៅតាមដែរ។។

         ថេយ៍ធ្លាប់តែជាមនុស្សរីករាយទោះឈឺយ៉ាងណាក៏ញញឹមពេលនៅជាមួយនាយតែពេលនេះទឹកមុខពោរពេញទៅក្រៀមក្រំមិនដឹងជាគិតអ្វីរាងក្រាស់សួរមួយម៉ាត់ក៏ឈ្លើយមួយម៉ាត់  មកពីគេឈឺក្បាលពេកហើយបានជាមានអាការះបែបនេះតាមរាងក្រាស់គិត
 
       « ថេយ៍!!! មានអ្វីឬអត់និយាយប្រាប់បងមក អូនឈឺត្រង់ណា ហេតុអ្វីក៏ស្ងៀមស្ងាត់បែបនេះ ហេតុអ្វីមិនអើពើនឹងបងបែបនេះថេយ៍ ឬ ពេលនោះហូលីណានិយាយអ្វីទៅកាន់អូនឬថេយ៍ប្រាប់បងមក អូនស្ងាត់បែបនេះ បងមិនស្រណុកខ្លួនទេ » អោយធ្វើយ៉ាង ឬក៏អោយអង្គុយមើលមុខគ្នាមិននិយាយអ្វីសោះបែបនេះឬ មនុស្សធ្លាប់តែស្និតស្នាលអោយថើបគ្នាតែពេលនេះមើលចុះ??

         «  មេនហើយ!!! បងដឹងទេពេលនោះនាងនិយាយថាអូនជាក្មេងលក់ខ្លួន ជ្រៀតជ្រែករវាងនាងនឹងបង នាងនិយាយថាបើសិនជាគ្មានអូន បងនឹងនាងប្រកដជាបានរៀបការនឹងគ្នាបាត់ទៅហើយហឹស!! »  តាមពិតគេមិនបានគិតពីរឿងស្រីម្នាក់នោះទេ តែបើជុងគុកគេនិយាយបែបនេះទៅហើយមានតែលេងពាក្យលេងសម្តីចាក់បណ្តោយអោយស្រីនោះអាក្រក់លើសដើម

         « បង_បងសុំទោសថេយ!! »

        « ជុង!! បងដឹងទេហឹកៗ..អូនខ្លាចខ្លាំងណាស់ពេលនោះបើសិនជាបងមិនទាន់តើអូននឹងទៅជាយ៉ាងណាហុឹក..អូនឈឺណាស់ជុង »  យំផងទឹកភ្នែកផងក្នុងរង្វង់ដៃរាងក្រាស់ក្រោយឃើញកំហឹងនៅក្នុងខ្លួនគេចេះតែកើនឡើងថេយ៍កាន់ដុតព្រោះគេដឹងច្បាស់បើសិនជាគេកាន់តែថាឈឺ ជុងគុកនឹងកាន់តែចាត់ការស្រីចង្រៃនោះកាន់តែខ្លាំង មើលចុះគ្រាន់តែខ្លួនប្រាប់ថាឈឺភ្លាមកែវភ្នែកនឹងដៃរបស់គេម្ខាងក្តាប់ឡើងចេញសរសសៃទៅហើយចាំមើលតើហូលីណានឹងឈឺជាគេបុណ្ណាបើជុងគុកអ្នកចាត់ការនោះ

អំណាចស្នេហ៍ ❗🔥(ចប់)Where stories live. Discover now