ព្រឹកថ្ងៃថ្មី
ព្រលឹមចុងស្រល់សត្វយំចេចចាចដាស់អោយអ្នកគេងភ្ញាក់ពីដំណេកប៉ុន្តែបែរជាចាញ់គូរស្នេហ៍ពីរនាក់ដែរគេងអោបគ្នាយ៉ាងស្អិតបេះមិនខ្ចីលែងនេះទៅវិញ កាលពីយប់មិញក្រោយដាក់អោយថេយ៍គេងហើយ ជុងគុកគេមិនទាន់ដេកតាមនោះទេ គេនៅបង្ហើយការដក់យប់ជ្រៅបានជាស្មាលនេះទៅហើយមិនទាន់ក្រោក ចំណែកក្មេងតូចនោះអាចនិយាយថាជាទម្លាប់ទៅហើយស្មាលនេះមិនមេនជាពេលដែរគេត្រូវក្រោកនោះទេ
ទឺតៗៗៗ
« ហឹ្ហម !! » សំលេងគ្រហឹមរបស់នាមជាម្ចាស់បន្ទប់បន្លឺឡើយក្រោយមានសំឡេងរំខានពីរទូរសព្ទមិនឈប់ ទើបនាយសម្រេចចិត្តប្រែខ្នងថ្នមៗខ្លាចក្រែងម្ចាស់បេះដូងភ្ញាក់តាម
« អាឡូ ~ ហាស៎!! » សំឡេងស្រែកមួយទំហឹងរបស់រាងក្រាស់បង្កជាសំឡេងពញ្ញាក់ថេយ៍អោយភ្ញាក់ទាល់តែបាន ក្រោយស្តាប់អ្នកម្ខាងនិយាយចប់ទើបនាយរហស័ដាក់ទូរសព្ទចុះសម្តៅជើងដើរមករកអ្នកអង្គុយលើគ្រែដែរដេកមិនទាន់ឆ្អែត មិញនេះភយ័ណាស់ហើយបើនាយស្រែកម្លឹងៗ
« បងសុំទោសៗ គេងវិញចុះសឺត » ជុងគុកអោនឆ្ងោកថើបថ្ងាស់ថេយ៍មួយខ្សឺតអោបគេទម្រេតតាមខ្លួនអោយគេគេងវិញ ព្រោះបន្តិចទៀតនាយមានការប្រជុំបន្ទាន់យ៉ាងណាក៏អោយគេគេងអោយឆ្អែតសិន
« មានរឿងអ្វីឬ?? »
« គ្មានអីនោះទេ គេងវិញចុះ តិចទៀតបងមានប្រជុំបន្ទាន់មិនអាចកំដរអូនទេចាំថ្ងៃបន្តិចបងអោយអារ៉ូកាមកទទួលអូនយ៉ាងមិចដែរ ?? » ជុងគុកនិយាយលួងលោមថេយ៍បែបនេះព្រោះមិនចង់អោយគេគិតថាខ្លួនទុកគេចោល ណាមួយគេក៏មិនអាចឃ្លាយថេយ៍បានយូរដូចគ្នា តែយ៉ាងណា គេប្រញាប់រឿងនេះក៏មិនសូវជាថេយ៍ត្រូវដឹងដែរចឹងមានតែតាមនឹងសិន
« អឹម!! បងប្រញាប់ទៅមុជទឹកចុះ » មិនដេញដោលមើលទៅគេប្រញាប់ពិតមេន ទោះចង់ទៅតាមតែខ្លួនងងុយគេង ហើយក៏មិនទាន់ងូតទឹកបើអោយនាយចាំគឺប្រកដជាខាតពេល ចឹងហើយមានតែអោយនាយទៅ យ៉ាងណាថ្ងៃគង់តែជួបគ្នាដដែរ
ក្រុមហ៊ុន ចនស្ទីខាសៀ
សំឡេងវឹកវរក្នុងបន្ទប់ប្រជុំខណះម្ចាស់ក្រុមហ៊ុនចងចិញ្ចើមមិនរសាយធ្វើអោយអ្នកនៅក្នុងបន្ទប់ អ្នករួមភាគហ៊ុន លេខា សូម្បីតែជីមីនក៏ព្រឺព្រួចក្នុងហេតុការណ៍នេះដែរ មើលចុះរាងក្រាស់អង្គុយមើលឯកសាដែរត្រូវរាយការណ៍មកថាបាត់ភាគរយ ភាគហ៊ុនធ្លាក់ចុះភ្លាមៗមិនដឹងមូលហេតុ បើបែបនេះគេត្រូវមានពេលឈឺក្បាលទៀតហើយ
YOU ARE READING
អំណាចស្នេហ៍ ❗🔥(ចប់)
Acciónក្នុងនាមជាលោកម្ចាស់អំណាចនៃភាគខាងត្បូង ខ្ញុំសុខចិត្តស្លាប់ក៏មិនអោយអ្នកណាមកប៉ះពាល់ ថេយ៉ុង រ៉ាហ្វាដេសរបស់ខ្ញុំដែរ ជាពិសេសកឺឯង !!!!!