មិនចាំនៅមើលគេផ្អែមល្ហែមយូរ ជីមីនបានដើរចូលទៅតអង្គុយដើម្បីចាំញាំបាយក៏ឆ្លៀតចុចទូរសព្ទមួយភ្លែត នេះនិយាយមេនណាបើសិនជារាងតូចថេយ៍មិនហៅគេមកគេមិនមកអង្គុយនៅទីនេះទេដឹងទេថ្មាលនេះគេប្រហែលជាអង្គុយអោបលោកពូសំណប្វចិត្តរវស់គេទៅហើយ
" អឹម!! ជីមីនឯងញាំបាយបណ្តើរៗចុះយើងទៅផ្លាស់ខោអាវមួយភ្លេតសិន " ក្រោយឈរអោបម្ចាស់ចិត្តរួចជុងគុកក៏បានឡើងទៅខាងលើបាត់ ព្រោះបើអោយពាក់ខោអាវធ្វើការមកញាំបាយបែបនេះវាមិនស្រណុកសោះ
ឃើញថារាងក្រាស់ចេញទៅផុតទៅហើយជីមីនទម្លាក់ទូរសព្ទចុះសម្លឹងមើលរាងតូចដែរមិនទំនេរដៃចាប់នេះចាប់នោះមិនឈប់ធ្វើមើលតែគេមិននៅទីនេះ
" ន៎ែ!! ឯងដឹងតេពេលមួយគំនរ៎ឯងមិនហៅយើងមក ហេតុអីចាំបាច់យប់នេះដឹងទេលោកពូរបស់យើងទំនេរយប់នេះណា?? " ជីមីននិយាយទាំងមុខស្អុយក៏ពិតមេនណាមួយអាទិត្តអាចថាយ៉ុនហ្គីមានពេលទំនេរតែមួយថ្ងៃអីប៉ុណ្ណោះខំអីគេប្រាកដជាបានដើរលេងជាមួយយ៉ុងហ្គីទៀតហើយ
" ហើយយ៉ាងមិច?? " ថេយ៉ុង
" យ៉ាងមិចចឹងហេ?បំផ្លាញពេលវេលារបស់យើងណា គឺពេលវេលាដ៏កម្រណា !!! " នេះគេមិនដឹងឬធ្វើភ្លើអោយប្រាកដនឹងហាស៎
" អឺណា៎!! យើងដឹងថាឯងមានប្តីនៅចាំអោបតែយើងពិតជាគិតអីមិនចេញពិតមេន ចាំយើងរកពេលវេលាសងឯងវិញចោះណា "ថេយ៍និយាយទាំងកំសត់ព្រោះបើគេមិនមកនាយគិតអ្វីមិនចេញពិតមេន
" ណ្ហើយ!! តាមនឹងចុះ" អស់ប្រកែកជីមីនមានតែស្របតាមព្រោះក្មេងដូចជាគេនេះណា អ្វីដែរសំខាន់គឺគេមិនរំលងនោះទេចឹងថ្ងៃនេះគេមានអ្វីសំខាន់ដូចគ្នាគ្រាន់តែគេមិនទាន់និយាយប៉ុណ្ណោះ
ការសន្ទនារបស់អ្នកទាំងពីរចេះតែបន្តហូតហែរមានសើច មានខឹងទៅវិញទៅមកមើលទៅវាដូចជាមនុស្សយល់ចិត្តគ្នារាប់ឆ្នាំមកហើយតែ ពេលនេះអ្វីដែរគួរអោយចាប់អារម្មណ៍នោះគឺនៅមានមនុស្សម្នាក់ដែរកំពុងលួចស្តាប់ការសន្ទនារបស់ពួកគេដោយយកចិត្តទុកថាក់
ដោយមិនដឹងថាម្នាក់នោះក្នុងចំណោមអ្នកផ្ទះរបស់លោកម្ចាស់ភាគខាងត្បូងនេះជាអ្នកណា ជាអ្នកបម្រើ ឬក៏អ្នកផ្សេង ឬក៏ជាម្ចាស់ផ្ទះមើលទៅក្នុងខួរក្បាល់់របស់គេពេលនេះមិនដឹងជាគិតអ្វីខ្លះនោះទេ គេបានត្រឹមតែបិទភ្នែកដកដង្ហើមធំរួចក៏ញញឹមចុងមាត់បន្តិច តើគេជាអ្នកណា??
YOU ARE READING
អំណាចស្នេហ៍ ❗🔥(ចប់)
Actionក្នុងនាមជាលោកម្ចាស់អំណាចនៃភាគខាងត្បូង ខ្ញុំសុខចិត្តស្លាប់ក៏មិនអោយអ្នកណាមកប៉ះពាល់ ថេយ៉ុង រ៉ាហ្វាដេសរបស់ខ្ញុំដែរ ជាពិសេសកឺឯង !!!!!