3 .

153 7 0
                                    

ទឺត~~~

មិនទាន់និយាយចប់ប្រយោគផងសម្លេងសារក៏លោតចូលក្នុងទូរស័ព្ទ ទើបសាទយ៉ានរហ័សដកមើល

ក្នុងសារ ៖

(សានយ៉ាន ប្រញាប់មកផ្ទះមកម៉ាក់មានរឿងចង់និយាយជាមួយ)

ពេលអានសារហើយនាយក៏ទុកទូរស័ព្ទចូលទៅក្នុងវិញទៅប៉ាវិញ....

« បងទៅវិញហើយ? ចុះទឹកក្រូចនេះគិតយ៉ាងម៉េច ? » ហុងអ៉ី ដើរចេញពីផ្ទះបាយអមជាមួយថាសទឹកក្រូចឃើញសានយ៉ានត្រៀមនឹងទៅគេក៏ សួរឡើង ។

« មិនអីទេយកមកនេះមក » រាងតូចខំធ្វើឲនាយទៅហើយទោះប្រញាប់ទៅវិញក៏ត្រូវផឹកឲអស់ដែរ ផឹកអស់នាយក៏ដាក់កែវទៅលើថាសវិញមុន និងនិយាយលាទៅកាន់ហុងអ៉ី ។

« ស្តាយណាស់បងមានរឿងត្រូវប្រញាប់ទៅវិញ, បងទៅសិន ហើយកូនក្រមុំរបស់បងលើកក្រោយចាំបងមកលេងឯងទៀត លាហើយវើយអាភឹង »

« លើកក្រោយមិនបាច់មកទេ »

ពេលដែលសានយ៉ានចេញទៅបាត់អររួយភឹងដែលសម្លឹងមើលតែមុខ រាងតូចក៏ហារមាត់ស្រដី...

« ដូចសប្បាយអរដល់ហើយពេលមិត្តយើងមក » នាយ សម្លកហុងអ៉ីដូចជាចង់ហែកសាច់ស៊ីទាំងរស់អញ្ចឹង ។

« ខ្ញុំគ្រាន់តែរាក់ទាក់គាត់ធម្មតាទេបងប្រុស »

ប្រាវ!!!

សម្លេងនៃការធ្លាក់របស់បានបន្លឺឡើង ខណៈដែលអររួយភឹងគ្រវាសកែវ ក្នុងដៃរាងតូចធ្លាក់បែកខ្ទេចខ្ចី ។

« .... » ហុងអ៉ីថយក្រោយពីរបីជំហ៊ានមុននេះគេភ័យមិនស្ទើរ ទេទើបយកដៃមកខ្ចប់ត្រចៀកជាប់ ។

« ចាំបាច់ធ្វើពុតធ្វើអី? ក្រែងឯងកំពុងឲដៃអាយ៉ានមិនអញ្ចឹង ! ឃ្លានណាស់ត្រូវទេចាំយើងជួយ » បោះសម្តីគ្មានទឹកដមរួចនាយប្រញាប់ដើរមក ក្រឆក់ទាញដៃរាងតូចមួយទំហឹង ។

« ខ្ញុំអត់បានគិតចឹងនោះទេ បងប្រុសលែងដៃខ្ញុំទៅ... លែង..ខ្ញុំ អត់ទៅទេ » ទោះគេព្យាយាមរើយ៉ាងណាមាឌតូចដូចជាគេម៉េចនឹងអាចយក ឈ្នះកម្លាំងបងប្រុសចិត្តខ្មៅនេះបានទៅ ដូច្នេះហើយរាងកាយក៏ត្រូវត្រេតទៅតាមការទាញ ។

 ✧ស្នាមស្នេហ៍ទឹកភ្នែក🥀✧ Where stories live. Discover now