បីថ្ងៃរាប់តាំងពីរាងតូចហុងអុីដឹងខ្លួនឡើង អររុយភឹងនាយមិនដែលមកមន្ទីរពេទ្យមើលនាយតូចឡើងគឺមានតែស៊ូ អាន ដែលកំដរ ពេលខ្លះក៏មានម៉ក់ឈិនចូលមកចចេកលេងនិងនិយាយរឿងកំប្លែងពីនេះពីនោះធ្វើឲនាយតូចម្នាក់នេះមិនអផ្សុកព្រមទាំងមានស្នាមញញឹមជានិច្ចតុៗ~~
<< អត់ទោសព្រះរាជបុត្រតូច ទូលបង្គំគឺជារាជពេទ្យម៉កឈិនសូមអនុញ្ញាត្តចូលទៅខាងក្នុង>> ម៉កឈិនគោះទ្វារបន្ទប់បន្ដិចបន្ទាប់មកនាយក៏ស្រាប់តែប្រើភាសារាជស័ព្ទធ្វើឲរាងតូចហុងអុីនេះញញឹមទាំងហួសចិត្តបន្តិច
<< អញ្ចើញចូលចុះ>> ឮនាយតូចអនុញ្ញាត្តរួចមកម៉កឈិនគេក៏បើកទ្វារចូលមកខាងក្នុង
ម៉កឈិនគេមកនេះគឺដើម្បីពិនិត្យសុខភាពឲរាងតូច ក្រោយពីពិនិត្យរួចឃើញថារាងកាយនាយតូចគឺល្អជាងប៉ុន្មានថ្ងៃមុនឆ្ងាយណាស់
<< ពេលនេះគ្មានអីគួរឲបារម្ភទៀតទេ !រសៀលនេះអាចចេញពីមន្ទីរពេទ្យបានហើយ ! តែយ៉ាងណាៗក៏ជៀសវៀងលើករបស់ធ្ងន់និងកុំឲរបួសត្រូវទឹក >>
<< បាទ! ខ្ញុំដឹងហើយ >> ហុងអុីនិយាយព្រមទាំងញញឹមទៅកាន់ម៉កឈិន ! នាយម៉កឈិនគេពិតជាលង់និងស្នាមញញឹមរាងតូចម្នាក់នេះដក់ចិត្តសឹងតែមិនចង់រួច
<< រាជបុត្រតូច ទ្រង់ដឹងទេទោះទូលបង្គំជារាជពេទ្យពិតមែនតែក៏ចេះឈឺក៏ចេះមានជំងឺដែល >> ហុងអុីស្រាប់តែធ្វើភ្នែកប្លក់ៗមើលទៅម៉កឈិនទាំងឆ្ងល់
<< ឈឺ?! បងប្រុសម៉កបងមានជំងឺឬ >> រាងតូចសួរទៅម៉កឈិនទាំងទឹកមុខឆ្ងល់ តែទឹកមុខមួយនេះពិតជាធ្វើឲម៉កឈិនគេខ្នាញ់ខ្លាំងណាស់
<< គឺទូលបង្គំពេលនេះកំពុងមានជំងឺបេះដូងវាឈឺខ្លាំងណាស់រាល់ពេលដែលព្រះរាជបុត្រតូចទ្រង់ញញឹម >>ម៉កឈិននាយនិយាយបណ្ដើរយកដៃមួយជំហៀងមកខ្ទប់ដើមទ្រូងខាងឆ្វេបណ្ដើរ
<< រាជពេទ្យម៉ក ឈិន យើងបញ្ជាឲលោកឈប់ឈឺភ្លាម >> រាងតូចហុងអុីក៏ចាប់ផ្ដើមប្រើភាសារាជស័ព្ទនិយាយលេងជាមួយម៉ក ឈិន ព្រមទាំងយកដៃចង្អុលទៅម៉កឈិនទាំងសើចបិទមាត់មិនជិត