17 .

79 2 0
                                    

ក្រោយពីនិយាយគ្នាជាមួយនិងម៉កឈិនហើយស៊ាវចាន់ក៏បើកឡានទៅផ្ទះវិញអំឡុងពេលកំពុងបើកឡានត្រឡប់មកផ្ទះវិញទូរស័ព្ទរបស់នាយតូចក៏រោទិ៍ឡើងទើបធ្វើឲតូចបើកាសប៊្លូធូសដែលនៅជាប់ត្រចៀក

<< អាឡូ ! >> នាយតូចនិយាយទៅអ្នកម្ខាងទៀតទាំងដៃទាំង2កំពុងបើឡានចំណែកទាំងសងខាងនៅសម្លឹងមើលផ្លូវ

<< ស៊ាវ ចាន់! យប់នេះអូនទំនេរ ? >> អ្នកដែលតេមកស៊ាវចាន់គឺជាសង្សារបណ្ដូលចិត្តគេនោះហើយគឺ បុរសសង្ហារវ៉ាងអុីប៉ូ

<< យប់នេះអូនទំនេរព្រោះថាអូនគ្មានវេនយប់ទេ ថ្ងៃនេះមានរឿងអីមែនទេ? >> ស៊ាវ ចាន់សួរទៅសង្សារខ្លួន

<< គឺយប់នេះបងចង់បបួលអូនទៅញ៉ាំអាហារខាងក្រៅពីរនាក់ បងខានជួបអូនយូរហើយបងសឹងតែដាច់ខ្យល់ហើយណា៎ ប៊េប៊ី ហើយបងក៏មានរឿងមួយទៀតចង់និយាយជាមួយអូនដែល >> អុីប៉ូ និយាយព្រមទាំងសម្លេងកំសត់ទៅកាន់នាយតូច

<< ហឹស ! ទើបតែអត់ជួបគ្នាតែកន្លះថ្ងៃសោះមើលបងនិយាយចុះ >> ស៊ាវ ចាន់តបទៅអុីប៉ូទាំងសើចគេពិតជាហួសចិត្តនិងអុីប៉ូណាស់នេះទើបតែមិនបានជួបគ្នាតែកន្លះថ្ងៃសោះធ្វើមើលតែខានជួបគ្នារាប់ឆ្នាំអញ្ចឹង។

<< ទោះត្រឹមមួយនាទីមិនបានឃើញអូនវាយូរខ្លាំងណាស់សម្រាប់បង ! >> សម្ដីនាយបានធ្វើឲនាយតូចដែលកំពុងបើកឡានញញឹមមិនឈប់

<< បានហើយៗ បងរើសកន្លែងទៅ យប់ជួបគ្នាណាមនុស្សគួរឲស្រឡាញ់របស់អូន >> និយាយតែប៉ុណ្ណេះស៊ាវចាន់ក៏ចុចបិទពីអុី ប៉ូ ,ចំណែកឯអុីប៉ូវិញ ក្រោយពីត្រូវសង្សារខ្លួនបិទទូរស័ព្ទពីខ្លួនហើយនាយក៏បានតេរទៅកក់កន្លែងសម្រាប់ dinner យប់នេះជាមួយមនុស្សសំខាន់របស់នាយ

• ភូមិគ្រឹះគ្រួសារ ស៊ាវ

<< បងប្រុសបងទើបមកពីណា ? >> គ្រាន់តែឈានជើងចូលទៅខាងក្នុងភ្លាមក៏ត្រូវកំពូលប្អូនសួរនាំភ្លេច

<< បងទៅណាទាក់ទងនិងឯងដែលទេលោកប្អូន ? >> ស៊ាវចាន់ដាក់ខ្លួនអង្គុយលើសាឡុងក្បែរអ្នកជាប្អូន

<< ទាក់ទងព្រោះខ្ញុំជាប្អូនប្រុសបង ! បងទើបមកពីជួបបងប្រុសអុីប៉ូ មែនទេ ?>> តានឡាន

 ✧ស្នាមស្នេហ៍ទឹកភ្នែក🥀✧ Where stories live. Discover now