18 .

252 12 1
                                    


•ថ្ងៃបន្ទាប់

• មន្ទីរពេទ្យ

ព្រឹកនេះស៊ាវចាន់មើលអ្នកជំងឺទាំងគ្មានអារម្មណ៍នៅក្នុងខ្លួន ពេលខ្លះថែមទាំងគេស្ដីឲមិត្តរួមការងារទាំងដែលពួកគេមិនបានធ្វើខុសសូម្បីបន្តិច

តុៗៗ ~~~

សម្លេងគោះទ្វារបានបន្លឺឡើងធ្វើឲរាងតូចស៊ាវចាន់ដែលកំពុងផ្ដោតអារម្មណ៌មើលឯសារអ្នកជំងឺត្រូវងាកមើលទៅទ្វារដែលមានសម្លេងគោះមុននេះ

<< ចូលមក! >> ស៊ាវ ចាន់និយាយអនុសញ្ញាដែលអ្នកគោះទ្វាមុននេះចូលមក ក្រោយពីទ្វារបានបើកក៏បានបង្ហាញឲឃើញនូវអ្នកគ្រូពេទ្យស្រីស្រស់បបូរមាត់ក្រហមព្រឺងៗ សក់ខ្លីត្រឹមកញ្ចឹងកបូករួមនិងវ៉ែនតាដែលកាន់តែបន្ថែមសម្រស់ឲនាងកាន់តែស្អាតបន្ថែមទៀត

<< ម៉ោង12ថ្ងៃត្រង់ហើយមិនទៅរកអីញ៉ាំទេ? >> វៃ ជីងសួរទៅស៊ាវចាន់ព្រមទាំងដាក់ខ្លួនអង្គុយទល់មុខស៊ាវ ចាន់

<< មិនឃ្លាន! បើអត់មានអីទៀតទេចេញទៅ >>

<< ថ្ងៃនេះឯងកើតអីនិងស៊ាវចាន់ មើលទៅអារម្មណ៍ដូចមិននៅខ្លួន ហើយឆាប់ឆេវឆាវទៀតទើបបែកសង្សារ? >> លឺសំនួរនេះភ្លាមរាងតូចនេះស្រាប់តែទម្លាក់ប៊ិចទៅលើកតុមួយទំហឹងធ្វើឲ វៃជីង ភ្ងាក់ឡើងក្រង៉ាង ក្រោយពីទម្លាក់ប៊ិចហើយ ស៊ាវចាន់ក៏ងើបមុខមកមើលវៃជីង

<< ឯងខឹង?អញ្ចឹងក៏មានន័យថាខ្ញុំនិយាយត្រូវ! អេ៎! ខាងក្រៅម៉េចក៏មានប៉េងប៉ោង ច្រើនម៉េ្លះ ឯងមើលណ៎! >> ភ្លាមៗវៃ ជីងនាងស្រាប់តែចង្អុលទៅបង្អួចមុនដំបូងរាងតូចគិតថា វៃជីងគ្រាន់តែកហុកខ្លួនតែប៉ុណ្ណោះតែ វៃជីងនាងនៅតែចង្អុលទៅបង្អួតដដែលជាហេតុធ្វើឲរាងតូចនេះត្រូវងាកទៅតាមដៃរបស់នាង

ដោយឃើញថាមានប៉េងប៉ោងពិតមែនស៊ាវចាន់ក៏ងើបចេញពីតុធ្វើការដើរទៅមុខបង្អួត ដោយមានវៃជីងដើរទៅតាមមើលដូចគ្នា

សុខៗ ប៉េងប៉ោងមួយក៏បានហោះមកកាត់មុខបង្អួតកន្លែងធ្វើការស៊ាវចាន់ដដែលតែស៊ាវចាន់គេមិនព្រមបើកញ្ចក់បង្អួតនោះទេគឺគេឈរនៅមុខបង្អួតទាំងមិនបើកកញ្ចក់ អក្សរដែលនៅជាប់ប៉េងប៉ោងនោះក៏បានសរសេរថា .....

 ✧ស្នាមស្នេហ៍ទឹកភ្នែក🥀✧ Where stories live. Discover now