មុនដំបូងគិតថានាំរាងតូចមកធ្វេីបាបនៅក្រុមហ៊ុនឲ
ចាស់ដៃតែពេលឃើញរាងតូចសន្លប់បាត់បង់ស្មារតីបេះដូងនាយលូតឌឹបៗ ក្ដីបារម្ភក៏លេចឡើងមកតែម្ដង។ បន្ទាប់ពីព្យាយាមដាស់ហុងអ៉ីច្រេីនដងហេីយនៅតែមិនបានផល អររួយភឹងក៏រូតរះត្រកងកាយស្តេីងសន្លប់ស្តូកស្តឹងឥតកម្រេីក នៅក្នុងរង្វង់ដៃចុះមកជាន់ក្រោម ។
«លោកប្រធានមានរឿងអ្វីនិង?» ឃើញអររួយភឹងបីហុងអ៉ីចុះមកខាងក្រោយប្រញាប់ចេញទៅខាងក្រៅទាំងស្លន់សោមើលទៅដូចជាមានរឿងមិនល្អកើតឡើងឆ្សាងលីន រហ័សរត់មកសួរឡើងទាំងមានចម្ងល់
« ប្អូនប្រុសរបស់ខ្ញុំក្តៅខ្លួនទេីបប្រញាប់យកទៅផ្ទះវិញ...»
« ក្តៅខ្លួនដល់ថ្នាក់សន្លប់? »
« មិនមែនជារឿងនាងទេ ឬមួយច្បាប់ក្រុមហ៊ុននៅទីនេះត្រូវឲកូនចៅមកសួរនាំចៅហ្វាយ?! » ថាហើយនាយក៏ដើរចេញទៅបាត់ដោយទុកឲឆ្សាងលីននាងគាំងស្កុបលែងហ៊ានសួរអ្វីបន្ត
« ........»
/ ម៉ោង3រសៀល/
ក្នុងបន្ទប់គេង....
បន្ទាប់ពីគេងលង់លក់អស់ជាច្រើនម៉ោង ហុងអ៉ី ក៏បម្រះខ្លួនតិចៗត្របកភ្នែកពីរជាន់បើកឡើង កែវភ្នែកថ្លាយង់សម្លឹងមើលពិដានភ្លឹសៗ ទើបដឹងថា នេះជាបន្ទប់គេងរបស់គេ។ រាងតូចស្ទុះងើបអង្គុយធ្មឹងទ្រឹងមួយកន្លែង ខួរក្បាលក៏លេចសំណួរឡើងមកនេះគេមកដល់ផ្ទះបានដោយរបៀបណា?
« នេះ....បងប្រុស » កំពុងតែគិតមិនទាន់ចេញសម្លេងអររួយភឹងឡើងត្រជាក់ស្រេបស្រាប់តែបន្លឺរឡើងចេញពីខាងឆ្វេងនៃបន្ទប់ធ្វើឲគេរហ័សងាកទៅមើលយ៉ាងលឿន
« សម្តែងឆ្អែតហើយឬនៅ? យ៉ាងមិចចង់ទាក់ទាញចំណាប់អារម្មណ៍យេីងណាស់មែនទេ..?» រួយភឹងដែរកំពុងតែអង្គុយលេីសាឡុង ឃើញថាហុងអ៉ីភ្ញាក់នាយក៏ងើបចេញពីសាឡុងដើរជ្រែកខោប៉ៅមកឈរនៅចំពោះមុខរាងតូចៗភ្លាមៗ
« ហាស៎?!...ប-បងប្រុសនិយាយពីអី ? » គេងើយមុខមើលទៅនាយក្រាស់ទាំងឆ្ងល់សម្ដែងអ្វី?គេមិនយល់
« និយាយអីហេស៎? មនុស្សដូចឯងពូកែសម្ដែងយ៉ាងនេះ គិតថាយើងមិនដឹងពីចរិតលាក់ពុតបស់ឯង?» នាយស្រាប់តែតកដៃច្រវ៉ាមកចាប់មុខតូចមួយមួយរំពេចធ្វើឲហុងអ៉ីគេត្រៀមខ្លួនមិនទាន់
