ពេលវេលាតែងតែដើរទៅមុខមិនដែលរងចាំអ្នកណានោះទេ ប៉ុន្តែពេលខ្លះចិត្តមនុស្សមិនបានរសាត់ទៅតាមពេលវេលាឡើយ ។ ទោះបីគ្រប់យ៉ាងកន្លងផុតទៅយូរប៉ុណ្ណាក៏ក្នុងចិត្តនៅតែមានអារម្មណ៍ដិតដាមមិនអាចបំភ្លេចបាន ។
នៅពេលព្រឹកនៃទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង មានមនុស្សជាច្រើនកំពុងរៀបចំធ្វើដំណើរទៅធ្វើការងារប្រចាំថ្ងៃរៀងខ្លួនៗ ក្រលេកមកមើលតួរឯករបស់យើងវិញម្ដង កំពុងរៀបចំហាងបើកសម្រាប់អញ្ជើញភ្ញៀវ ឲ្យចូលមកផឹកកាហ្វេ ។
នាយតូច ម្នាក់នេះមានឈ្មោះ Kim Sunoo អាយុ23 ឆ្នាំ ស្រស់ស្អាត គួរឲ្យស្រឡាញ់ តែងតែបារម្ភនិងយកចិត្តទុកដាក់ចំពោះគ្រប់គ្នា ប៉ុន្តែគាត់ឯការព្រោះ រាល់ថ្ងៃរស់នៅតែម្នាក់ឯង ប៉ាម៉ាក់លែងលះគ្នាតាំងពីគាត់នៅតូចមកម្ល៉េះ Sunoo បានមកដល់ថ្ងៃនេះសុទ្ធតែជាការខិតខំប្រឹងប្រែងដោយខ្លួនឯង ។
Sunoo កំពុងរៀបចំតុសម្លេងនៃទ្វាបានបន្លឺឡើងបានបង្ហាញឲ្យ ឃើញក្មេងប្រុសសង្ហារម្នាក់ ក្នុងឯកសណ្ឋានសិស្សសាលាកំពុងដើរចូល មកដោយមានអាហារនៅក្នុងដៃ
" Sunoo hyung មើលខ្ញុំទិញអីមកឲ្យ
hyung នែក " ni-ki គឺជាឈ្មោះរបស់គាត់
ni-ki ដើរចូលមកខាងក្នុងដោយស្នាមញញឹមព្រមទាំងលើកស្បោងអាហារបង្ហាញទៅ Sunoo ផងដែរ នាយតូចsunoo ឃើញហើយក៏ញញឹមតបទៅវិញ
" ni-ki ឯងមិនចាំបាច់ទិញអីមក ក៏បានដែរ ត្រឹមឯងមកលេងក៏បងសប្បាយចិត្តហើយ " Sunoo និយាយហើយក៏ដាក់ខ្លួនអង្គុយចុះ នៅលើកៅអីព្រមទាំងមាន ni-ki អង្គុយក្បែរផង
" ព្រោះខ្ញុំបារម្ភពី hyung hyung ឆាប់ញាំទៅ ចាំខ្ញុំជួយរៀបចំហាង " ni-ki រៀបនិងធ្វើទៅហើយ តែsunoo ក៏ឃាត់
" ឈប់សិន ក្រែងឯងត្រូវទៅរៀន មែនទេឆាប់ទៅៗ បងធ្វើខ្លួនឯងបាន " Sunoo ហាមព្រោះបារម្ភមិនចង់ឲ្យ ni-ki ត្រូវខកខានការរៀនដោយសារខ្លួននោះទេ ត្រឹម ni-ki បារម្ភពីគាត់ ក៏ Sunoo សប្បាយចិត្តណាស់ទៅហើយ ព្រោះ ni-ki និងគ្រួសារ គេក៏ជួយគាត់មកច្រើនដែលហើយ" ប៉ុន្តែ ខ្ញុំ . " Ni-ki រៀបនិងបន្តក៏ត្រូវ Sunoo កាត់សម្ដី " គ្មានតែអីទេ ឆាប់ៗទៅ " Sunoo ក៏រុញ ni-ki តិចៗទៅដល់មាត់ទ្វារក៏ញញឹមព្រមទាំងលើកដៃក្រវីទៅកាន់គេ បន្ទាប់មកនាយតូចក៏ចូលមករៀបចំហាងដើម្បីទទួលភ្ញៀវ នៅក្នុងហាងនេះមានតែsunoo ម្នាក់ឯងទេព្រោះហាងនេះមិនសូវធំឡើយត្រឹមគាត់ម្នាក់ឯងក៏ធ្វើបាន ប៉ុន្តែពេលខ្លះក៏មាន ni-ki និងមិត្តភក្តិរបស់គាត់ jungwon មកជួយផងដែរ ។
Skip .
ទីក្រុង New York
នៅលើអគារជាន់ខ្ពស់ ក្នុងបន្ទប់ការិយាល័យដ៏ធំមួយបង្ហាញឲ្យយើងឃើញពីរូបរាងរបស់មនុស្សម្នាក់ កំពុងឈរសម្លឹងទៅកាន់ទីក្រុងទាំងមូល តាមរយៈកញ្ចក់ ភ្លាមៗនោះសម្លេងគោះទ្វារក៏បន្លឺឡើង ហើយក៏មានមនុស្សម្នាក់ដើរចូលមកព្រមទាំងមានកាន់ឯកសារមួយចំនួននៅក្នុងដៃ " ចៅហ្វាយរឿងដែរចៅហ្វាយ ឲ្យខ្ញុំស៊ើបគឺបានដឹងហើយ នេះជាអ្វីដែរខ្ញុំស៊ើបដឹង " នាយជាកូនចៅបានដាក់ឯកសារនៅលើតុ អ្នកដែលជាចៅហ្វាយក៏បានយកមកមើល ហើយយើងក៏បានឃើញ ថាគេមានរូបរាងបែបណា រាងខ្ពស់ សង្ហារ មុខមាំនិងត្រជាក់ ប្រាកដណាស់គេជាមនុស្ស ប្រុស ដែលមនុស្សជាច្រើនប៉ងប្រាថ្នា
" រៀបចំជើងហោះហើរ យើងត្រឡប់ទៅកូរ៉េវិញ " បន្ទាប់ពីមើលឯកសារចប់ គាត់ក៏ដាក់វាចុះ រួចដាក់បញ្ជាទៅកាន់កូនចៅ " បាទ ចៅហ្វាយ " នាយជាកូនចៅក៏បានចាកចេញទៅ
នាយសង្ហារ លូកដៃចូលហោប៉ៅសងខាង បិទភ្នែកបន្តិចរួចក៏និយាយថា " 5 ឆ្នាំហើយ បងនឹកអូន "
Skip .
ចំណាយពេលវេលាមិនយូរ ជើងហោះហើរពី New York ក៏បានមកដល់ ប្រទេសកូរ៉េខាងត្បូង រាងក្រាស់ ក្នុងឈុតពណ៌ខ្មៅព្រម ទាំងមានអង្គរក្សអមដំណើរ ពិតជាធ្វើឲ្យមនុស្សជាច្រើន ចាប់អារម្មណ៍ជាខ្លាំង * 5 ឆ្នាំហើយ គ្រប់យ៉ាងពិតជាបានប្រែប្រួលច្រើនណាស់ សង្ឃឹមថាចិត្តរបស់អូន នៅតែស្រឡាញ់បង Kim Sunoo បងត្រឡប់មកវិញហើយ *
ការបែកបាក់ស្នេហារយៈពេល5ឆ្នាំវាមិនមែនជាពេលវេលាតិចតូចនោះទេ តើចិត្តមនុស្សអាចនិងមិនផ្លាស់ប្តូរដែរទេ ? តើស្នេហាមួយនិងអាចត្រឡប់មកដូចដើមទេ ? បើអ្វីគ្រប់យ៉ាង សុទ្ធតែជាកំហុសរបស់នាយជាអ្នកបង្កើតឡើង ។
រងចាំភាគបន្ត.
Thanks you for reading ❤️
Inn∆✓
______________________________________សញ្ញានេះ * គឺជាការគិតរបស់តួរអង្គ
បើចូលចិត្តកុំភ្លេច comment នៅខាងក្រោមផងណា ឲ្យមានកម្លាំងចិត្តសរសេរបន្តទៀត 🥺💜
YOU ARE READING
♥︎ 𝗟𝗼𝘃𝗲 𝗠𝗲 𝗔𝗴𝗮𝗶𝗻 ♥︎ 𝚂𝚞𝚗𝚜𝚞𝚗 ☀︎︎
Fantasyស្នេហាដែលបានបាត់បង់ទៅរយៈពេល៥ឆ្នាំ នៅសុខៗគេក៏បង្ហាញខ្លួនម្ដងទៀត តើការវិលត្រឡប់មកវិញរបស់គេគឺដើម្បីអ្វី ? Sunghoon Sunoo នាយព្យាយាមធ្វើគ្រប់បែបយ៉ាងដើម្បីបាននាយតូចត្រឡប់វិញ ទោះត្រូវលះបង់អ្វីក៏បាន តើទំនាក់ទំនងនេះអាចដូចដើមទេ ? Park Sunghoon × K...