ការជួបគ្នានៅយប់នោះ អ្នកទាំងពីរនៅមិនទាន់បាន ដោះស្រាយរឿងគ្រប់យ៉ាងនៅឡើយទេ sunghoon ព្យាយាមចង់និយាយជាមួយ sunoo ណាស់ប៉ុន្ដែ នាយតូចមិនព្រមស្ដាប់ ព្រមទាំងដេញ sunghoon ទៀតផង នាយក្រាស់ គ្មានជម្រើសមានតែចាកចេញ ប៉ុណ្ណោះ ។
ពេលព្រឹក Sunoo ក៏មកបើកហាងដូចធម្មតា មកដល់ក៏ឃើញ sunghoon ឈរនៅទីនោះ ព្រមទាំងមានបាច់ផ្កានៅក្នុងដៃទៀតផង។
Sunoo ក៏ដើរជៀស ធ្វើជាមើលមិនឃើញ sunghoon តែក៏ត្រូវនាយក្រាស់ចាប់ដៃជាប់
" Sun. បងសុំទោស.អូនស្ដាប់បងនិយាយសិនបានទេ " sunghoon ទាញ Sunoo បង្វែរមករកខ្លួន
" លែងដៃទៅ! " Sunoo សម្លឹងមើលដៃដែល sunghoon កាន់រួចក៏សម្លឹងមុខនាយវិញម្ដង ដោយកែវភ្នែកមុតស្រួច" Sun...បង " សម្ដីរបស់ sunghoon ត្រូវបានកាត់ផ្តាច់ ព្រោះ Sunoo បានកន្រ្តាក់ដៃចេញពីនាយមួយទំហឹង ព្រមទាំងទាញបាច់ផ្កាក្នុងដៃ sunghoon យកមកវាយលើនាយខ្លាំងៗ
" ខ្ញុំមិនចង់ជួបមុខលោកទេ ចេញឲ្យឆ្ងាយ
ពីទីនេះទៅ " Sunoo ស្រែកខ្លាំងៗដាក់ sunghoon រួចក៏ទម្លាក់បាច់ផ្កាដែលពេលនេះត្រូវខ្ទិចអស់ទៅហើយ sunghoon បានត្រឹមតែឈរនៅស្ងៀមឲ្យ Sunoo បញ្ចេញកំហឹងបន្ទាប់មកនាយតូចក៏ចូលទៅក្នុងហាង បន្សល់ទុក sunghoon ដែលរញ៉េរញ៉ៃពេញខ្លួន ឲ្យនៅម្នាក់ឯង
ភ្លាមៗទូរស័ព្ទនាយក៏រោទ៍ ជាលេខកូនចៅជំនិត ខលមកប្រាប់នាយអំពីកិច្ចប្រជុំសំខាន់ sunghoon ដាក់ទូរស័ព្ទ ចុះសម្លឹងទៅកាន់ ហាងរបស់នាយតូច
* បងនិងត្រឡប់មកវិញ*Sunoo ក៏បានឈរមើល sunghoon ចាកចេញ
ដែល ក្នុងចិត្តរបស់គេ ពេលនេះពិតជារញ៉េរញ៉ៃណាស់ ព្រោះតែការត្រឡប់មកវិញ របស់ sunghoon ចិត្តមួយគឺស្អប់ ប៉ុន្តែចិត្តមួយទៀតគឺនឹកនាយខ្លាំងណាស់ ។ 5ឆ្នាំហើយដែលនាយ ចាកចេញ ហេតុអ្វីពេលនេះត្រឡប់មកវិញ ? ធ្វើឲ្យរបួសចាស់ចាប់ផ្ដើមឈឺម្ដងទៀត ។_ ក្រោយប្រជុំចប់ sunghoon ក៏ត្រឡប់មកការិយាល័យវិញ នាយទម្លាក់ខ្លួនចុះផ្អែកនិងសាឡុង រួចក៏ទាញក្រវាត់កបន្ធូរបន្តិច sunghoon ពិតជាស្មុគស្មាញណាស់ ព្រោះតែរឿងក្រុមហ៊ុន និងរឿងផ្ទាល់ខ្លួន ត្រូវតែឲ្យនាយដោះស្រាយ ។
សម្លេងទូរស័ព្ទរបស់ sunghoon ក៏បន្លឺឡើងបង្ហាញពីលេខ ដែលមាន save ពាក្យថា ' ប៉ា ' sunghoon ដកដង្ហើមធំបន្តិច រួចក៏ចុចទទួល
' ឯងមកកូរ៉េប៉ុន្មានថ្ងៃហើយ មិនគិតមកជួបយើងទេហេស៎! '
" ខ្ញុំគ្មានពេលទៅជួបប៉ាទេ "
' ឯងគ្មានពេលមកជួបយើង តែក៏មានពេលទៅរកក្មេងនោះ! ' គ្រាន់តែលឺហើយ sunghoon ក៏ស្ទុះងើបពីសាឡុងភ្លាមៗតែម្ដង
" ប៉ាតាមដានខ្ញុំ! ប៉ាកុំភ្លេចឲ្យសោះពីអ្វីដែលប៉ាធ្លាប់សន្យាជាមួយខ្ញុំ "
' ថ្ងៃនេះឯងត្រូវតែមកជួបយើង! យើងមានរឿងសំខាន់ត្រូវនិយាយ ' សម្លេងទូរស័ព្ទក៏បានដាច់ sunghoon ជ្រោងសក់ឡើងទាំងធុញថប់ ព្រោះតែពាក្យសម្ដីរបស់ប៉ាខ្លួន ។ តាមស្ដាប់ការសន្ទនា យើងក៏អាចដឹងថាទំនាក់ទំនងប៉ាកូនទាំងពីរ មិនសូវចុះសម្រុងនិងគ្នានោះទេ ។Skip.
ក្នុងបន្ទប់ភោជនីយដ្ឋាន ដ៏ល្បីពេលនេះ កំពុងមានវត្តមានរបស់ jungwon និងប៉ាម៉ាក់ របស់គេ ថ្ងៃនេះ គេត្រូវមកជួបគូដណ្ដឹង ។ jungwon អង្គុយធ្វើមុខស្អុយ ព្រោះតែមិនសប្បាយចិត្ត សុខៗក៏មក ឲ្យជួបគ្នាទាំងដែលគេនៅមិនទាន់ត្រៀមខ្លួននៅឡើយទេ។
" Jungwon កូនញញឹមបន្តិចទៅ ថ្ងៃនេះត្រូវជួបគូរដណ្តឹងផង " ម៉ាក់របស់ jungwon អង្អែលដៃកូនថ្នមៗជាការលួងលោម ឲ្យគេសប្បាយចិត្ត
" គេជាកូនប្រុស ត្រកូល Park កូនមិនអាចធ្វើឲ្យគេទាស់ចិត្តបានទេ " គ្រាន់តែលឺ ត្រកូល Park
ហើយ jungwon ហាក់ដូចជាមានអារម្មណ៍ចម្លែក តែភ្លាមៗនោះ គំនិតទាំងអស់ក៏ត្រូវបានរសាត់ ដោយសារវត្តមានមនុស្សដែលចូលមក Jungwon បើកភ្នែកធំៗព្រោះតែភាពភ្ញាក់ផ្អើល និងមនុស្សដែលចូលមក ជាមនុស្សដែលគេធ្លាប់ស្គាល់ ហើយស្គាល់ច្បាស់ទៀតផង ។បន្ត❤️
Inn∆√ thanks you for reading 🥰❤️
_____________________________________
តោះទាយលេងៗមើលថាគូដណ្ដឹង jungwon ជាអ្នកណា 😘
YOU ARE READING
♥︎ 𝗟𝗼𝘃𝗲 𝗠𝗲 𝗔𝗴𝗮𝗶𝗻 ♥︎ 𝚂𝚞𝚗𝚜𝚞𝚗 ☀︎︎
Fantasyស្នេហាដែលបានបាត់បង់ទៅរយៈពេល៥ឆ្នាំ នៅសុខៗគេក៏បង្ហាញខ្លួនម្ដងទៀត តើការវិលត្រឡប់មកវិញរបស់គេគឺដើម្បីអ្វី ? Sunghoon Sunoo នាយព្យាយាមធ្វើគ្រប់បែបយ៉ាងដើម្បីបាននាយតូចត្រឡប់វិញ ទោះត្រូវលះបង់អ្វីក៏បាន តើទំនាក់ទំនងនេះអាចដូចដើមទេ ? Park Sunghoon × K...