ភាគ ០២

692 61 3
                                    

   ថ្ងៃនេះជាថ្ងៃចុងសប្តាហ៍ ក្នុងហាងរបស់ Sunoo ពិតជាមមាញឹកខ្លាំងណាស់ សំណាងហើយដែរមាន ni-ki និង jungwon មកជួយ ទើប Sunoo មិនសូវហត់ ។
Sunoo អង្គុយចុះក្បែរ ក្មេងប្រុសទាំងពីរ ព្រមទាំងហុច ភេសជ្ជៈឲ្យពួកគេម្នាក់មួយ " អគុណ ពួកឯងហើយដែលខំមកជួយខ្ញុំសប្បាយចិត្តណាស់ "

" មិនអីទេ ព្រោះថ្ងៃនេះពួកយើងទំនេរត្រូវទេ jungwon hyung " ni-ki លើក ភេសជ្ជៈមកផឹក បន្តិចព្រមទាំងញញឹមយ៉ាងធំទៅកាន់ hyung របស់ខ្លួន
" អឹម.មែនហើយ " Jungwon
" កើតអីមែនទេ wonie មើលទៅឯងមិនសូវសប្បាយចិត្តសោះ មានរឿងអីអាចប្រាប់ពួកយើង
បានណា " Sunoo ចាប់កាន់ដៃ jungwon ថ្នមៗព្រមទាំងញញឹម តិចៗ ទៅកាន់ jungwon 

  ពួកគេស្គាល់គ្នាយូរហើយ ពេលខ្លះគ្រាន់តែការបង្ហាញទឹកមុខ ក៏ធ្វើឲ្យពួកគេដឹងបានដែរ ហើយ sunoo ជាមនុស្សដែលយកចិត្តទុកដាក់ និងអ្នកដទៃណាស់ជាពិសេសគឺ jungwon និង ni-ki
ពួកគេទាំងពីរប្រៀបដូចជាគ្រួសាររបស់ sunoo ចឹង

" គឺ.. ប៉ាម៉ាក់ខ្ញុំ ចង់ឲ្យខ្ញុំ រៀបការ " jungwon
"ហាស!! " ni-ki ស្រែកឡើងទាំងភ្ញាក់ផ្អើល ព្រោះជារឿងមិននឹកស្មានដល់ ចំណែក Sunoo គេក៏ភ្ញាក់ផ្អើលមិនស្ទើរដែល

" ហើយចុះ hyung យល់ព្រមដែលទេ " ni-ki
" ខ្ញុំមិនដឹងធ្វើបែបណា ទេ " jungwon ទម្លាក់ទឹកមុខចុះដោយ ស្រងូតស្រងាត់ ចិត្តរបស់គេ មិនចង់រៀបការទេ ប៉ុន្តែក៏មិនចង់ឲ្យ ប៉ាម៉ាក់ពិបាកដែរ ពេលនេះគេក៏មិនដឹងដោះស្រាយបែបណាឡើយ

" ចុះមនុស្សដែលឯងត្រូវរៀបការជាមួយឯងស្គាល់គេទេ wonie " Sunoo ដែរស្ងាត់ស្ងៀម ក៏ចាប់ផ្ដើមនិយាយ
" ខ្ញុំមិនទាន់បានជួបគេទេ " jungwon ក្រវីក្បាលតិចៗ បញ្ជាក់ថាគេមិនដឹង
" ខ្ញុំយល់ថា ឯងគួរតែជួបគេសិនទៅ បើគេជាមនុស្សល្អគួរតែសាកមើលចិត្តគ្នាទៅ ថាមិនត្រូវគេអាចជាប្រភេទមនុស្សដែលឯងចង់បាន " Sunoo

" អគុណដែលជួយផ្ដល់យោបល់ ខ្ញុំសប្បាយចិត្តវិញហើយ " jungwon ដែលក្រៀមក្រំអំបាញ់មិញ
ប្រែលមកជាញញឹមឡើង យ៉ាងគួរឲ្យស្រឡាញ់ ឃើញ បែប នេះ Sunoo និង ni-ki ក៏សប្បាយចិត្តផងដែរ

" បានហើយឈប់គិតរឿងមិនសប្បាយចិត្ដទៅ តោះ Cheers  មួយ " ពួកគេទាំងបីក៏លើក ភេសជ្ជៈមកជល់ព្រមទាំងសើចយ៉ាងសប្បាយរីករាយ

 ♥︎ 𝗟𝗼𝘃𝗲 𝗠𝗲 𝗔𝗴𝗮𝗶𝗻 ♥︎ 𝚂𝚞𝚗𝚜𝚞𝚗 ☀︎︎Where stories live. Discover now