ភាគ ០៨ :

619 49 6
                                    

ពេលនេះ sunghoon និង Sunoo អ្នកទាំងពីរកាន់តែមានភាពល្អប្រសើរឡើង sunghoon ក៏លែងឃាត់ Sunoo មិនឲ្យចេញក្រៅដែល គ្រាន់តែពេលទៅណាគឺមានអង្គរក្សនៅជាមួយ ។ ពេលនេះនាយមិនសូវបារម្ភរឿងខ្លាច Sunoo ចាកចេញទេ តែនាយខ្វល់ថា Hojin អាចនិងគិតធ្វើអ្វីមិនល្អលើ Sunoo ។

_ ការងាររបស់ sunghoon មួយរយៈនេះមានបញ្ហាច្រើនសំណាងហើយនាយជាមនុស្សឆ្លាត ឆាប់ដោះស្រាយបាន ហើយអ្នកដែលមានចេតនាអាក្រក់លើនាយនោះ គេគឺ Jung Hojin ព្រោះតែ sunghoon បានបញ្ជាកូនចៅឲ្យ ស៊ើបទើបបានដឹងគ្រប់យ៉ាង។

Sunghoon អង្គុយធ្វើការក្នុង ការិយាល័យដូចធម្មតាប៉ុន្តែដោយសារនាយផ្ចង់អារម្មណ៍លើការងារពេកមិនបានដឹងពីវត្តមានមនុស្សដែលចូលមក ។
" លោកដូចជាខំប្រឹងពេកហើយ សម្រាកញាំបាយសិនទៅ " Sunoo ដើរមករក sunghoon ព្រមទាំងមានអាហារក្នុងដៃបង្ហាញទៅនាយ
ចំណែក sunghoon ដឹងថាជាអ្នកណានាយក៏ញញឹមឡើង

" បើបងមិនខំប្រឹងបានអីចិញ្ចឹមប្រពន្ធ ខ្លាចអ្នកដទៃដណ្ដើមយកណាស់ "

" លោកគឹតថាខ្ញុំជាជ្រូកហេស៎! ទើបខ្លាចចិញ្ចឹមខ្ញុំមិនរស់ ខ្ញុំមិនញាំច្រើនដល់ម្លឹងទេ " Sunoo សម្លក់ទៅកាន់ sunghoon រួចក៏ទៅអង្គុយចុះលើសាឡុង sunghoon ដឹងថាគេខឹងប្រញាប់ចូលមកក្បែរដើម្បីលួង

" បងនិយាយលេងទេ កុំខឹងអីណាប្រពន្ធសម្លាញ់ "
Sunghoon ចូលទៅអោប Sunoo ដាក់ចង្កាលើស្មានាយតូចនិយាយលួងគេ Sunoo ក៏លួចញញឹមតែមិនឲ្យ sunghoon ដឹងនោះទេព្រោះមិនចង់ឲ្យនាយបានចិត្ត

" បានហើយ ញាំបាយទៅខ្ញុំត្រូវត្រឡប់ទៅវិញ " Sunoo រុញ sunghoon ចេញពីខ្លួនរួចក៏រៀបចំបាយម្ហូបឲ្យនាយ

" នៅទីនេះកំដរបងហើយ ឃើញមុខអូនទើបបងមានកម្លាំងធ្វើការ " sunghoon សម្លឹងមុខនាយតូច
ក្នុងន័យឲ្យ sunoo យល់ព្រម Sunoo ក៏ងក់ក្បាលព្រមនៅ ព្រោះតែគេមិនដាច់ចិត្តដោយសារគេដឹង sunghoon ខំប្រឹងណាស់ មួយរយៈនេះនាយគេងយប់ជ្រៅរហូតធ្វើឲ្យមុខនាយស្លក់ខ្លាំងណាស់ ។

__ ថ្ងៃនេះ sunghoon ត្រូវ ចូលរួមកម្មវិធីជប់លៀងមួយ នាយក៏បាននាំ Sunoo ទៅផងដែរ ដំបូងឡើយ Sunoo ប្រកែកប៉ុន្តែដោយសារមិនឈ្នះ sunghoon ទើបគេត្រូវទៅដដែល ។

 ♥︎ 𝗟𝗼𝘃𝗲 𝗠𝗲 𝗔𝗴𝗮𝗶𝗻 ♥︎ 𝚂𝚞𝚗𝚜𝚞𝚗 ☀︎︎Where stories live. Discover now