ភាគ ០៦ :

597 53 2
                                    

Sunghoon បាននាំ Sunoo មកដល់ផ្ទះរបស់នាយហើយ រួចនាំគេទៅបន្ទប់មួយនៅជាន់ខាងលើ Sunoo មិនបានប្រកែកអ្វីព្រោះដឹងខ្លួនមិនអាចឈ្នះនាយ ។ ចូលមកដល់បន្ទប់នេះ Sunoo បញ្ចេញទឹកមុខទាំងភ្ញាក់ផ្អើល ព្រោះតែការរៀបទាំងអស់នៅក្នុងបន្ទប់ត្រូវនិងចំណង់ចំណូលចិត្តរបស់គេ ។

" ពេញចិត្តទេ.បងរៀបចំពិសេសសម្រាប់អូន " sunghoon និយាយក្បែរត្រចៀក Sunoo ដាក់មុខរបស់នាយទៅជិតគេ Sunoo ក៏ងាកមកនាយ ប៉ុន្តែក្នុងទីតាំងនេះមុខរបស់ពួកគេងជិតគ្នាខ្លាំងណាស់ ។ sunghoon លួចញញឹមតិចៗនាយសម្លឹងទៅបបូរមាត់ផ្កាឈូករបស់ Sunoo បម្រុងនិងថើបទៅហើយក៏ត្រូវ គេរុញចេញ ។

" លោកឯងចង់យ៉ាងមិច! " Sunoo ខិតខ្លួនឲ្យឆ្ងាយពី sunghoon ខ្លាចគេធ្វើអ្វីផ្ដេសផ្ដាសលើខ្លួន

" គឺបងចង់... " Sunghoon មិនត្រឹមតែនិយាយ នាយឈានជើងតិចៗទៅរក Sunoo រហូតដល់ Sunoo ក៏ត្រូវដើរថយក្រោយដើម្បីគេចពីនាយ តែពេលនេះគេអស់ផ្លូវហើយព្រោះក្រោយខ្នងគេគឺជាជញ្ជាំង sunghoon ដាក់ដៃឃាំង Sunoo ជាប់

" ចេញឲ្យឆ្ងាយពីខ្ញុំទៅ. " Sunoo យកដៃទាំងពីរុញ
Sunghoon ចេញពីខ្លួនប៉ុន្តែហាក់ដូចជាមិនបានផលអីបន្តិច ព្រោះនាយមិនសូម្បីតែកម្រើកខ្លួន

Sunghoon ចាប់ខ្ទាស់ដៃទាំងពីររបស់ Sunoo ទៅជញ្ជាំង ធ្វើឲ្យនាយតូចភ័យជាខ្លាំងឃើញហើយ sunghoon ក៏លួចសើចក្នុងចិត្ត នាយអោនមកកាន់តែជិត រហូតធ្វើឲ្យ Sunoo គេចចេញមុខចេញទាំងបិទភ្នែកជាប់ " ឆាប់ប់ចូលគេងទៅ " sunghoon ខ្សឹបហើយក៏លែងដៃ Sunoo វិញរួចនាយក៏ចេញពីបន្ទប់បាត់ ។ នាយមិនបានគិតចង់ធ្វើអ្វីលើ Sunoo ទេព្រោះបើកាន់តែបង្ខំ គេនិងស្អប់នាយកាន់តែខ្លាំង ។ ក្រោយ sunghoon ចេញផុត Sunoo ដកដង្ហើមទាំងធូរទ្រូង រួចក៏ផ្ដើមសង្កេតគ្រប់យ៉ាងក្នុងបន្ទប់នេះ sunghoon នៅតែជាមនុស្សម្នាក់ដែលយល់ច្បាស់ពីគេ កន្លងទៅយូរហើយនាយមិនដែលភ្លេចពីចំណូលចិត្តរបស់ Sunoo នោះទេ ។

_ ព្រឹកថ្ងៃថ្មី Sunoo ក៏ភ្ញាក់ឡើងក្នុងបន្ទប់នេះដដែល នាយតូចអង្គុយលើពូកទាំងមិនសុខព្រោះកំពុងគឹតរក មធ្យោបាយចេញពីទីនេះ ។ សម្លេងបើកទ្វារបន្លឺឡើងដោយមានវត្តមាន បុរសសង្ហាក្នុងឈុតធ្វើការ បង្ហាញខ្លួននៅមុខ Sunoo ។
Sunoo សម្លឹងមើល sunghoon ដោយរៀងភ្លឹកបន្តិចដោយសារតែនាយពឹតជាសង្ហារដូចជាទេវបុត្រចឹង

 ♥︎ 𝗟𝗼𝘃𝗲 𝗠𝗲 𝗔𝗴𝗮𝗶𝗻 ♥︎ 𝚂𝚞𝚗𝚜𝚞𝚗 ☀︎︎Where stories live. Discover now