Sunoo អង្គុយនៅផ្ទះតែម្នាក់ឯងទាំងពិបាកចិត្ត ព្រោះតែម្ចាស់ហាងដែល Sunoo ជួលសម្រាប់បើកកាហ្វេពេលនេះគាត់លែងជួល ឲ្យគេបន្តហើយ ដោយសារមានអ្នកផ្សេងបានទិញពីគាត់ក្នុងតម្លៃថ្លៃគាត់ក៏លក់ឲ្យគេ ។
" Sunoo-hyung មិចនៅផ្ទះ hyung មិនទៅបើកហាងទេហេស៎ " ni-ki គឺអ្នកជិតខាងរបស់ Sunoo ដោយសារតែឃើញគាត់នៅគេឆ្ងល់ទើបចូលមកសួរ
" ម្ចាស់ហាងនោះឈប់ជួលបងហើយ ពេលនេះបងមិនដឹងត្រូវធ្វើយ៉ាងមិចទេ " Sunoo និយាយទាំងពិបាកចិត្ត ហាងកាហ្វេនោះគេខិតខំប្រឹងប្រែងណាស់ដើម្បីវា តែពេលនេះបែរជាបែបនេះទៅវិញ
" ចឹង hyung សាកជួលកន្លែងផ្សេងទៅ ចាំខ្ញុំជួយ hyung " ni-ki និយាយទាំងញញឹម ដើម្បីកុំឲ្យ Sunoo បាក់ទឹកចិត្ត
" ម្ចាស់ហាងបានឲ្យអាសយដ្ឋាន របស់ម្ចាស់ថ្មីមកបងដែល តែបងមិនដឹងថាគួរទៅឬអត់ " Sunoo យកក្រដាសអាសយដ្ឋាន មកកាន់មើល
" ចឹង hyung ទៅជួបគេសិនទៅ ប្រហែលគេអាចនិងឲ្យបងជួលបន្ត " ស្ដាប់ ni-ki និយាយហើយ sunoo ក៏គិតបន្តិចសម្រេចចិត្តថានិងទៅ បើគេយល់ព្រមជួលបន្តក៏ល្អ តែបើមិនបានមានតែរកកន្លែងថ្មី ។
_ មិនយូរ Sunoo បានមកដល់ផ្ទះមួយតាម អាសយដ្ឋានក្នុងក្រដាស តែបើមើលទៅវាមិនមែនជាធម្មតាទេព្រោះ ផ្ទះធំណាស់ ហើយក៏មានអង្គរក្ស ឈរយាមទៀតផង ឃើញហើយ sunoo ដូចជាចង់ត្រឡប់ទៅវិញ ព្រោះតែគេមានអារម្មណ៍មិនស្រួលទាល់តែសោះ ។
បម្រុងនិងចាកចេញទៅវិញហើយ ក៏មានសម្លេងមកឃាត់ " អ្នកប្រុស Kim Sunoo មែនទេ " អង្គរក្សម្នាក់បាននិយាយមកកាន់ Sunoo
" បាទ.គឺខ្ញុំ " Sunoo ចាប់ផ្ដើមភ័យបន្តិចដោយសារ តែគាត់ស្គាល់់ឈ្មោះរបស់ខ្លួន
" ចៅហ្វាយខ្ញុំកំពុងរងចាំអ្នកប្រុស សូមអញ្ជើញ " នាយអង្គរក្ស បោះដៃទៅខាងក្នុង ឲ្យ sunoo ទៅតាម Sunoo ចង់ចាកចេញណាស់ ប៉ុន្ដែដោយសារសារតែខ្លាចគេបង្ខំទើបគេក៏សម្រេចចិត្តចូលទៅ
មកដល់ខាងក្នុង អង្គរក្សនោះក៏បានចាកចេញទៅ បន្សល់ទុក Sunoo ឲ្យនៅទីនេះ ពេលនោះសម្លេង ព្យាណូបន្លឺឡើងទាក់ចិត្តរបស់ Sunoo បទភ្លេងនោះជាបទដែលគេស្រឡាញ់បំផុត ។ Sunoo បានដើរតាមសម្លេងក៏បានឃើញអ្នកដែលកំពុងអង្គុយលេងព្យាណូ ហើយ Sunoo ស្គាល់យ៉ាងច្បាស់ថាជាអ្នកណា Park Sunghoon ។
YOU ARE READING
♥︎ 𝗟𝗼𝘃𝗲 𝗠𝗲 𝗔𝗴𝗮𝗶𝗻 ♥︎ 𝚂𝚞𝚗𝚜𝚞𝚗 ☀︎︎
Fantasyស្នេហាដែលបានបាត់បង់ទៅរយៈពេល៥ឆ្នាំ នៅសុខៗគេក៏បង្ហាញខ្លួនម្ដងទៀត តើការវិលត្រឡប់មកវិញរបស់គេគឺដើម្បីអ្វី ? Sunghoon Sunoo នាយព្យាយាមធ្វើគ្រប់បែបយ៉ាងដើម្បីបាននាយតូចត្រឡប់វិញ ទោះត្រូវលះបង់អ្វីក៏បាន តើទំនាក់ទំនងនេះអាចដូចដើមទេ ? Park Sunghoon × K...