« វាប្រហែលជាមានអ្វីមិនប្រក្រតីដូច ជេយ៍ និយាយព្រោះប៉ុន្មានថ្ងៃមុនយើងឃើញពូគីមមកទីនេះ » ហូស៊ុក បន្លឺឡើង ។
« គាត់អាចនឹងមកពិនិត្យសុខភាព... »
« វាមិនអាចចៃដន្យយ៉ាងនេះទេ ជីន មន្ទីរពេទ្យធំៗ ល្បីៗ នៅមិនឆ្ងាយប៉ុន្មានពីភូមិគ្រឹះគីមមានច្រើនណាស់ហើយ ថេហ្យុង ក៏ធ្លាប់ប្រាប់ដែរថាប៉ាម៉ាក់របស់គេមិនចូលចិត្តទៅសម្រាកនៅក្នុងមន្ទីរពេទ្យភាគច្រើនតែងតែឱ្យពេទ្យប្រចាំត្រកូលគីមផ្ទាល់ជាអ្នកមើលថែជំងឺរបស់ពួកគាត់ » ហូស៊ុក រៀបរាប់ពីអ្វីដែលខ្លួនសង្ស័យនិងបានដឹងហើយបន្ថែម:
« ហើយដឹងទេ?គ្រូពេទ្យប្រចាំត្រកូលគីមនោះគាត់ជាដុកទ័រចំណានម្នាក់នៅក្នុងមន្ទីរពេទ្យធំមួយនៃប្រទេសបារាំង » ហូស៊ុក គេមិនត្រឹមតែនិយាយ ថែមទាំងបើកប្រវត្តិរូបរបស់គ្រូពេទ្យម្នាក់នោះឱ្យ ជីន និង ជេយ៍ មើលទៀតផង ។
« ជុងហ្គុក!ត្រូវទៅសួរ ជុងហ្គុក ទើបដឹងថាមានពេទ្យម្នាក់ណាខ្លះដែលចូលទៅចាក់ថ្នាំឱ្យ ថេហ្យុង ព្រោះពេទ្យដែលខ្ញុំឱ្យទៅពិនិត្យ ថេហ្យុង ជាមនុស្សស្រីប្រសិនបើជាអ្នកផ្សេងនោះច្បាស់ណាស់ ថេហ្យុង ត្រូវបានចាក់ថ្នាំរំលាយការចងចាំយ៉ាងពិតប្រាកដ » ជេយ៍ និយាយយ៉ាងជឿជាក់និងច្បាស់ៗ ហេតុអ្វីគេហ៊ាននិយាយបែបនេះ?ក៏ព្រោះតែគេជាដុកទ័រនោះអីត្បិតថាគេមានអាយុត្រឹមតែពាក់កណ្ដាល ៥០ ក៏ពិតមែនប៉ុន្តែគេមានជំនាញច្បាស់លាស់បញ្ចប់ការសិក្សាមកពីសហរដ្ឋអាមេរិចទៀតផងមកទល់នឹងពេលនេះគេមានឈ្មោះជាដុកទ័ររយៈពេល៥ឆ្នាំហើយ ។ អ្វីដែលទាក់ទងនឹងអ្នកជំងឺគេដឹងទាំងអស់បើទោះបីជាមិនបានពិនិត្យក៏គេអាចដឹងតាមរយៈអាការ:របស់អ្នកជំងឺម្នាក់នោះបានដែរ ។
« យើងត្រូវទៅពិនិត្យសារធាតុថ្នាំក្នុងរាងកាយរបស់ ថេហ្យុង សិនចាំទៅនិយាយជាមួយ ជុងហ្គុក នៅថ្ងៃស្អែក »
« ចឹងក៏បាន » បន្ទាប់ពីព្រមព្រៀងគ្នារួចរាល់ហើយមិនរង់ចាំយូរ ជេយ៍ ក៏ទៅចាត់ចែងការងាររបស់គេភ្លាមៗ ដោយមាន ហូស៊ុក និង ជីន តាមប្រកិតពីក្រោយ ។
______ក្រឡេកមកចាប់អារម្មណ៍នឹង ជុងហ្គុក ឯណេះវិញ ក្រោយចេញពីបន្ទប់ដែល ថេហ្យុង សម្រាកនោះរួចគេក៏ត្រូវ ជុងវ៉ុន ចាប់អូសទៅលាងរបួសចេញហើយក៏ត្រឡប់មកផ្ទះវិញ ។
« ហ៊ា!យ៉ាងម៉េចហើយ? »
« បងមិនអីទេ!ឯងទៅមើលហាងទៅ » ជុងហ្គុក គ្រវីក្បាលបញ្ជាក់ប្រាប់ថាខ្លួនមិនអីទេ កុំឱ្យបារម្ភពីគេអី ។
« ខ្ញុំទៅហាងហើយបង សម្រាកទៅ » មិនដេញ ដោលច្រើន ជុងវ៉ុន ក៏សម្រេចចិត្តចេញទៅហាងគេអាចមើលដឹងថា ជុងហ្គុក ត្រូវការនៅម្នាក់ឯង ។
គ្រាន់តែ ជុងវ៉ុន ចេញទៅបាត់ ជុងហ្គុក ប្រញាប់ទៅបន្ទប់របស់ខ្លួនយ៉ាងលឿន ។
YOU ARE READING
Title: The End Of Love |✵ទីបញ្ចប់នៃស្នេហ៍ ✵ (ចប់)
RomanceJeon Jungkook X Kim taehyung Jk top Tae Btt Write by: 🌼ជុងហ្គី៚ហ័ង៚