episode 10

969 46 0
                                    

     ប្រាវ~ សំឡេងធ្លាក់បែករូបថតរបស់រាងសង្ហារ ជុងហ្គុក បានបង្វែរចំណាប់អារម្មណ៍របស់ ថេហ្យុង ដែលកំពុងតែញាប់ដៃញាប់ជើងរៀបចំម្ហូបអាហារដាក់ចាននោះឱ្យផ្អាកសកម្មភាពរត់មក រកមើលប្រភពសំឡេង ។
« នៅសុខៗ ម៉េចក៏បែបនេះ... » បម្រុងនឹងឱនរើសរូបថតដែលជារបស់ ជុងហ្គុក នោះមកទុករួចទើបទៅរៀបចំរង់ចាំ ជុងហ្គុក ត្រឡប់មកវិញញ៉ាំអាហារជុំគ្នាដូចសព្វដង ។
ពេលវេលាចេះតែដើរទៅមុខ ពីមួយនាទីទៅមួយម៉ោងនៅតែមិនឃើញស្រមោល ជុងហ្គុក ត្រឡប់មកវិញសោះធ្វើឱ្យ ថេហ្យុង បារម្ភជាខ្លាំងតែមិនហ៊ានចេញទៅតាមរកព្រោះ ជុងហ្គុក មិនឱ្យគេចេញទៅណាផ្ដេសផ្ដាសទេនៅពេលយប់បែបនេះនោះ ។ ថេហ្យុង បម្រុងនឹងទៅបន្ទប់ដើម្បី ងូតទឹកប្ដូរសម្លៀកបំពាក់ភ្លាមនោះ:

រ៉ីងៗ~ សំឡេងរោទ៍របស់ទូរស័ព្ទបន្លឺឡើង ថេហ្យុង ក៏បង្វែរទិសដៅទៅរកលើកទូរស័ព្ទដែលនៅ លើសាឡុងវិញ ។
« ហាឡូ! សួស្តីខ្ញុំ គីម ថេហ្យុង និយាយ »
" ហាឡូ សួស្តីពួកយើងខលពីខាងមន្ទីរពេទ្យទៅ តើលោកជាសាច់ញាតិរបស់លោក ចនជុងហ្គុក មែនដែរទេ? "
« បាទ ត្រូវហើយតើមានអ្វីមែនទេ? » ថេហ្យុង
" គឺ..... " មិនទាន់បាននិយាយផងក៏មានមនុស្សមកហៅធ្វើឱ្យ ថេហ្យុង ភ្ញាក់របូតទូរស័ព្ទចេញពីដៃ :
« បងថេហ៍!!! បងថេហ៍!!!ហ្ហឹកៗ » វាជាសម្រែករបស់ ជុងវ៉ុន ដែលស្រែកហៅ ថេហ្យុង តាំងពីនៅមាត់ច្រកមកម្ល៉េះ?
« វ៉ុន? ជុងវ៉ុន? មានរឿងអ្វី?ម៉េចក៏យំ? » ថេហ្យុង សួរនាំទាំងភ័យស្លន់ស្លោ ។
« ហ៊ា...ហ៊ា... ហ្ហឹកៗ ហ៊ា... »
« ជុងហ្គុក កើតអី? ជុងវ៉ុន ប្រាប់មក ហ្ហឹកៗ ជុង កើតអីហាស៎? ជុងវ៉ុន?បងឯងកើតអី? » ថេហ្យុង យំហ៊ូតែម្ដងព្រោះគេភិតភ័យជាខ្លាំង
នៅពេលដែលឮបែបនេះ ។
« ហ៊ា... ហ៊ាជុង ជួបគ្រោះថ្នាក់ចរាចរណ៍ណា បងពេលនេះកំពុងនៅសង្រ្គោះបន្ទាន់... »
« ជុង.... » គ្រាន់តែឮបេះដូងនិងអវយវៈផ្សេងៗ ទៀតហាក់លែងមានចលនាអ្វីទាំងអស់ ទឹកភ្នែកហូរដូចទឹកបាក់ទំនប់ តើគេស្ដាប់ច្រឡំមែនដែរទេ? ជុងហ្គុក មនុស្សល្អរបស់គេម៉េចនឹងអាចជួបរឿងអពមង្គលបែបនេះនោះ?
« បង...  ហ្ហឹកៗ... »
« ហ្ហឹកៗ ឆាប់នាំបងទៅ វ៉ុន ហ្ហឹកៗ បងទៅរក ជុង ហ្ហឹកៗ ឆាប់ឡើង » ថេហ្យុង ទឹកភ្នែករហាមព្យាយាមនិយាយទាំងពិបាកក្នុងខ្លួន ។
« តោះបងខ្ញុំបានប្រាប់បង ជីន និងបង ស៊ុក រួចហើយ » ស្រដីចប់ទាំងពីរនាក់ក៏ចេញដំណើរទៅមន្ទីរពេទ្យយ៉ាងលឿន ។

Title: The End Of Love |✵ទីបញ្ចប់នៃស្នេហ៍ ✵ (ចប់)Where stories live. Discover now