ល្ងាចឡើងពួកគេក៏នាំគ្នាទៅទទួលទានអាហារនៅភោជនីយដ្ឋានមួយដែលនៅក្នុងសណ្ឋាគារនេះស្រាប់ហើយបន្ទាប់ពីញ៉ាំរួចក៏នាំគ្នាដើរលេងតាមឆ្នេរបន្តណាមួយពេលយប់នៅសមុទ្របែបនេះមិនស្ងាត់នោះទេ តែងតែមានមនុស្សអ៊ូអរមានអ្នកលក់ដូរអីវ៉ាន់ផ្សេងៗ ដូចជាវត្ថុអនុស្សាវរីយ៍អីបែបនឹង ។ ពួកគេបំបែកគ្នាដើរជាក្រុមដោយ ជុងហ្គុក ថេហ្យុង មួយគូ ជីន និង ហូស៊ុក មួយគូផ្សេងចំណែក ជុងវ៉ុន និងមិត្តរបស់គេដើរលេងផ្សេង ។
« ពួកយើងទៅណាបន្ត?បើដើរទៅមុខទៀតច្បាស់ជាទៅឃើញពីរនាក់នោះផ្អែមល្ហែមជាមួយគ្នាជាមិនខាន »
« យើងម៉េចដឹង? » ជីន
« ទៅរកស្អីផឹកល្អជាង មោះ » ថាហើយ ហូស៊ុក ក៏អូសដៃ ជីន ទៅតូបមួយដែលមានលក់ភេសជ្ជៈគ្រប់ប្រភេទ ។
« បងស្រី jinro ខ្ញុំបីបួនដបមក »
« ចាស៎ បានប្អូន » ថាហើយអ្នកលក់ក៏លើកយក មកឱ្យព្រមជាមួយគ្រឿងក្លែមតិចតួចផងដែរ ។
« នេះរបស់អ្នកទាំងពីរ »
« បាទអរគុណ ណេះរបស់ឯង » ហុចឱ្យទៅ ជីន ។
« អរគុណ » ស៊ុកជីន ទទួលយកមកកាន់ប៉ុន្តែគេមិនញ៉ាំនោះទេ ព្រោះគេមិនសូវចេះញ៉ាំ ។
« ហេតុអ្វីមិនញ៉ាំ? »
« អត់ទេ យើងមិនចេះញ៉ាំទេហើយឯង?កើតអី?ខូចចិត្តសង្សារសុំបែកហេស៎? » ជីន និយាយទាំងសើចតិចៗ ។
« អត់ទេ!ប៉ុន្តែយើង... យើងលួចស្រលាញ់គេម្នាក់ ... » ហូស៊ុក និយាយហើយក៏លើកស្រាអកយកៗ ។
« លួចស្រលាញ់គេ?តើ...តើគេជាអ្នកណា? យើងស្គាល់ឬអត់?ហើយតើ...តើឯងត្រូវការឱ្យ យើ-យើង ជួយទេ? » ជីន និយាយទាំងញ័របបូរមាត់ គេសឹងតែរៀបពាក្យនិយាយមិនចេញទៅហើយ ។
« ឯងស្គាល់!ស្គាល់គេច្បាស់ណាស់!!! » ហូស៊ុក ឮសំណួរហើយក៏ងើបមុខសម្លឹងមើលទៅផ្ទៃតូចច្រមិចហើយក៏និយាយ ។
« ពិតមែនហេស៎?តើនាងជាអ្នកណាទៅ? ប្រាប់មកក្រែងយើងអាចជួយឱ្យពួកឯងទាក់ទងគ្នាបានណា » ស៊ុកជីន និយាយទាំងញញឹមស្ញេញ ធ្វើដូចសប្បាយចិត្តខ្លាំងណាស់ចឹង ។
« ឯងចង់ជួយយើងមែនឬ? ជីននី? » ហូស៊ុក ចងចិញ្ចើមសួរទាំងមានអារម្មណ៍ថាខឹងតិចតួចដែរ ចង់ឱ្យគេមានសង្សារណាស់ទៅហេស៎?
« អឹម មែនហើយយើងជាមិត្តនឹងគ្នាមានអ្វីត្រូវចេះ.... អេ៎?ទៅណា?ចាំផង!! » មិនរង់ចាំឱ្យ ជីន និយាយចប់នោះទេគ្រាន់តែឮពាក្យថាមិត្ត ហូស៊ុក ដកលុយដាក់លើតុហើយងើបចេញវឹង ជីន ខំរត់តាមសឹងមិនចង់ទាន់ ។
« នែ៎! ចាំផងមើស៎ ... » ជីន ខំរត់ផងដើរផង ដើម្បីតាមឱ្យទាន់នឹងគេប៉ុន្តែ:
ព្រូស៎!!!
« អួយយ.... អ្ហឹកៗ... » ព្រោះតែខ្លាចមិនទាន់ទើបរត់មិនបានមើលជំពប់ជើងដួលរលាត់ដៃរលាត់ជើងឈាមរហាម ។
« ហឹម...! » ហូស៊ុក ដកដង្ហើមធំហើយក៏ត្រឡប់ក្រោយមកមើលមិត្តចរិតមិនចេះធំរបស់ខ្លួនវិញ ។
« យ៉ាងម៉េចហើយ? » ហូស៊ុក បន្ទន់ជង្គង់សួរនាំតាមធម្មតាប៉ុន្តែធាតុពិតបារម្ភពីគេសឹងតែស្លាប់ទៅហើយ ។
« ឈឺណាស់... » ជីន ពេបមាត់តិចៗនិយាយតបទៅគេវិញយ៉ាងរំអួយ ។
« ឈប់យំហើយឡើងខ្នងយើងមក » ហូស៊ុក បង្វែរខ្នងឱ្យ ជីន ឡើងជិះខ្នងហើយក៏អ៊ាវសំដៅទៅបន្ទប់របស់ពួកគេ ។ ទម្រាំមកដល់បន្ទប់ ជីន គេងលក់ល្មមព្រោះមើលទៅគេដូចជាអស់កម្លាំងជិះឡានផ្លូវឆ្ងាយ ។ ហូស៊ុក ក៏រៀបចំដាក់ឱ្យគេគេងឱ្យស្រួលបួលទើបបន្លឺឡើង:
« គេម្នាក់នោះជាឯងនឹងហើយ » គេនិយាយហើយអង្អែលផ្ទៃមុខរលោងថ្នមៗ រួចទើបសម្រេចចិត្តទាញកន្សែងចូលងូតទឹក បន្ទាប់ពីងូតទឹកស្លៀកពាក់ហើយគេក៏ឡើងមកគេងជិត ជីន ហើយទាញកាយតូចមកឱបជាប់ក្នុងរង្វង់ដៃវាសឹងតែក្លាយជាទម្លាប់ទៅហើយដែល ហូស៊ុក គេងឱប ជីន ព្រោះតែពួកគេនៅខន់ដូជាមួយគ្នា ។
YOU ARE READING
Title: The End Of Love |✵ទីបញ្ចប់នៃស្នេហ៍ ✵ (ចប់)
عاطفيةJeon Jungkook X Kim taehyung Jk top Tae Btt Write by: 🌼ជុងហ្គី៚ហ័ង៚