ជុងហ្គុក ចេញពីផ្សារប្រញាប់ធ្វើដំណើរមកផ្ទះព្រោះគេអាចទាញដឹងថាប្រពន្ធនិងប្អូនរបស់គេប្រាកដជាចាំញ៉ាំបាយជុំគ្នាមិនខានទេ ។ មកដល់ផ្ទះគឺដូចអ្វីដែលគេបានគិត ជុងវ៉ុន ចេញពីធ្វើការហើយកំពុងតែរៀបចំតុបាយជាមួយបងថ្លៃរបស់គេខោអាវក៏មិនទាន់ផ្លាស់ដែរ ។
« បងមកវិញហើយ » ចូលមកដល់ក៏និយាយឡើង ។
« បងមកហើយហេស៎? បានអ្វីមកខ្លះ?ហេតុអ្វីយូរម្ល៉េះ? » ថេហ្យុង ដើរមកទទួលកាបូបធ្វើការរបស់ប្ដីទៅទុកហើយទើបសួរនាំ និងឱបឱ្យបាត់នឹក ។
« សឺត បងបានទៅទិញផ្លែឈើខ្លះឱ្យអូននិង ជុងវ៉ុន » ជុងហ្គុក ថើបថ្ងាសប្រពន្ធមួយខ្សឺតហើយទើបឆ្លើយនឹងសំណួររបស់គេហើយក៏បណ្ដើរគ្នាទៅកាន់តុអាហារ ។
« ចឹងអ្នកទាំងពីរឆាប់ទៅងូតទឹកផ្លាស់សម្លៀកបំពាក់ទៅ នឹងបានញ៉ាំបាយជុំគ្នា » ថេហ្យុង
« បាទ / បាទ បងថ្លៃ » ទាំងពីរនាក់ បងប្អូនក៏ទៅបន្ទប់រៀងខ្លួនដើម្បីរៀបចំងូតទឹកប្ដូរសម្លៀកបំពាក់
រីឯ ថេហ្យុង កំពុងតែរៀបចំចិតសំបកផ្លែឈើនិងរៀបចំដាក់ចាន ។ 15 នាទីក្រោយមកទាំងពីរនាក់បងប្អូនក៏ងូតទឹករួចហើយចុះមកវិញ ថេហ្យុង ក៏ចិតផ្លែឈើរៀបដាក់ចានហើយល្មម ។
« មោះ ឆាប់មកញ៉ាំបាយមក »
« បាទ បងថ្លៃអង្គុយទៅ » ជុងវ៉ុន ទាញកៅអីឱ្យបងថ្លៃរបស់គេអង្គុយ ។
« ឆាប់ញ៉ាំទៅទាន់នៅក្ដៅៗ » ថេហ្យុង
« បាទ » ពួកគេក៏ចាប់ផ្តើមញ៉ាំអាហារពេលល្ងាចជាមួយគ្នាយ៉ាងឆ្ងាញ់ ជជែកគ្នាពីនេះពីនោះហើយក៏លេចឮសំឡេងសើចយ៉ាងសប្បាយទៀតផង ។ បន្ទាប់ពីញ៉ាំអាហារពេលល្ងាចរួចរាល់ សមាជិកទាំងបីនាក់ក៏រៀបចំទុកដាក់ចានហើយក៏ មកអង្គុយលេងលើសាឡុង មើលទូរទស្សន៍និងញ៉ាំផ្លែឈើលាងមាត់ផងដែរ ។
« ហេតុអ្វីអូនធ្វើម្ហូបច្រើនម្ល៉េះ? » អង្គុយសុខៗ ជុងហ្គុក ក៏និយាយឡើងឱ្យ ថេហ្យុង ងាកមកមើលមុខគេយ៉ាងលឿនបន្ទាប់ពីឮសំណួរ ។
« គឺអូនគិតថាអ្នកទាំងពីរមកពីធ្វើការហត់នឿយណាស់ទើបអូនធ្វើវាឱ្យច្រើនមុខ បងមិនពេញចិត្តមែនទេ? អូនសុំទោស » ថេហ្យុង និយាយខ្សាវៗ ទាំងឱនមុខចុះគេខំទៅផ្សារដើម្បីទិញបន្លែស្រស់ៗ មកធ្វើម្ហូបដែលប្ដីនិងប្អូនថ្លៃចូលចិត្តគិតស្មានថាពួកគេញ៉ាំដោយក្ដីរីករាយទៅហើយប៉ុន្តែគេបែរជា ខឹង ខ្លួនទៅវិញ ។
« សុំទោសអី? បងមិនបានន័យថាមិនពេញចិត្តឯណា? ហេតុអ្វីអូនត្រូវធ្វើម្ហូបច្រើនបែបនេះ? តើអូនត្រូវឈរយូរប៉ុណ្ណាដើម្បីរៀបចំអាហារទាំងនេះ? បងប្រាប់ថាកុំឱ្យធ្វើដឹងទេ?អូនមិនមែនខ្លួនមួយទេ!ត្រឹមតែយកអាហារឱ្យបងនិងប្អូនរាល់ថ្ងៃនេះវាលើសពេកហើយ ខ្លួនមានពោះមានពង់ផងមិនគិតសម្រាកទេគិតតែពីធ្វើនេះធ្វើនោះរហូត » ជុងហ្គុក ស្ដីឱ្យដោយសំឡេងស្រាលបំផុត ការស្ដីបន្ទោសនេះវាផុសឡើងនូវការព្រួយបារម្ភយ៉ាងជាក់ច្បាស់គេបង្ហាញឱ្យ ថេហ្យុង ដឹងថាគេមិន មែនមិនពេញចិត្តនូវម្ហូបអាហារទាំងអស់នេះនោះ ទេប៉ុន្តែគេមិនពេញចិត្តនៅពេលដែល ថេហ្យុង ត្រូវឈររាប់ម៉ោងដើម្បីចំណាយពេលធ្វើកិច្ចការផ្ទះទាំងនេះ ។
« អូនគ្រាន់តែមិនចេះនៅស្ងៀមៗ ប៉ុណ្ណោះ » ថេហ្យុង ពេបមាត់តិចៗដាក់គេបែបឱ្យគេចិត្តទន់ ឈប់ខឹងខ្លួនទៀត ។ ឃើញដែរទេ?មនុស្សម្នាក់នេះតែងតែស្ដីបន្ទោសឱ្យគេគ្រប់ពេលដែលគេធ្វើអ្វីដែល ជុងហ្គុក ហាម ។ ប៉ុន្តែដឹងទេ?រាល់ពេលស្ដីបន្ទោសនោះគឺស្ដីឱ្យតែមាត់ទេប៉ុន្តែចាំមើលកែវភ្នែករបស់ខ្លួនគេវិញណាគឺវាពោរពេញទៅដោយការព្រួយបារម្ភជាខ្លាំង ។
« ការងារទាំងអស់នេះបងនិង វ៉ុន ធ្វើបានអូនគ្រាន់ តែថែរក្សាមើលថែសុខភាពខ្លួនឯងនិងកូន ឱ្យបានល្អនោះជាអ្វីដែលបងនិងប្អូនថ្លៃរបស់អូន ត្រូវការបំផុត យល់ដែរទេ? » ជុងហ្គុក ក្រសោបមុខតូចដោយដៃមាំរបស់គេឡើងថ្នមៗ ហើយនិយាយរៀបរាប់ដោយសំឡេងស្រទន់ពីរោះ ។
« មែនហើយ ហ៊ានិយាយត្រូវណាស់បងថ្លៃ » ជុងវ៉ុន ដែលអង្គុយមើលទូរទស្សន៍នោះក៏ឯកភាពដែរ ។
« ក៏បានៗ ប៉ុន្តែអូនសុំធ្វើអាហារថ្ងៃត្រង់យកទៅឱ្យបងនិង វ៉ុននី ណា! បានទេ? លោកប្ដីបានទេ? » ថេហ្យុង យល់ព្រមប៉ុន្តែទទូចសុំធ្វើអាហារថ្ងៃត្រង់ព្រោះថាបើឱ្យគេនៅស្ងៀមៗ ពេញមួយថ្ងៃនោះគេច្បាស់ជាស្លាប់មិនខានទេ ។
« បានៗ តាមចិត្តអូនចុះ » ជុងហ្គុក ក៏យល់ព្រមព្រោះណាមួយគេក៏អាចជួបមុខគ្នានៅពេលថ្ងៃដែរបែបនេះទើបមិនសូវនឹកជាពិសេសនោះគេមិនអាចញ៉ាំអាហារខាងក្រៅបាននោះទេ ។ ក្រោយពីព្រមព្រៀងគ្នារួចរាល់ហើយពួកគេក៏បំបែកគ្នាទៅបន្ទប់រៀងខ្លួនព្រោះវាយប់ហើយដែរ ។
YOU ARE READING
Title: The End Of Love |✵ទីបញ្ចប់នៃស្នេហ៍ ✵ (ចប់)
RomanceJeon Jungkook X Kim taehyung Jk top Tae Btt Write by: 🌼ជុងហ្គី៚ហ័ង៚