episode 8

913 42 0
                                    

« ស្មោះស្ម័គ្រស្អីជាមួយវាសម្បើមម្ល៉េះ?ឆាប់មកភ្លាម » និយាយលោកគីមក៏ចូលទៅទាញដៃ ថេហ្យុង ប៉ុន្តែគេ:
« អត់ទេ! ហ្ហឹកៗ អត់ទេប៉ា ហ្ហឹកៗ ជុង ជួយអូន ផង លែងកូនទៅប៉ា អ្ហាយយ ជុងង.... » ថេហ្យុង យំស្រែកស្រវេស្រវាឱបកាយមាំរបស់ ជុងហ្គុក យ៉ាងណែនទឹកភ្នែកហូររហាមគួរឱ្យអាណិតអាសូរប៉ុន្តែវាមិនបានជ្រាបដល់ក្រឳបេះដូង អ្នកដែលមាននាមជាឪពុកនោះទេ ។
« ថេហ្យុង!!! ឆាប់មកណេះមកកុំឱ្យប៉ាឯងខឹងកាន់តែខ្លាំងអីកូន » អ្នកស្រីគីម ព្យាយាមលួងលោមចិត្តកូនព្រោះបើបណ្ដោយបែបនេះលោកគីម ខឹងកាន់តែខ្លាំងជាមិនខាន ហើយគាត់ដឹងច្បាស់ណាស់ថាលោកគីមខឹងអាក្រក់ប៉ុណ្ណានោះ ។
« ទេម៉ាក់!ខ្ញុំមិនទៅណាទេ ខ្ញុំរឹតតែមិនបែកគ្នាជាមួយគេ ជុងហ្គុក ជាមនុស្សតែម្នាក់ដែលយល់ចិត្ដខ្ញុំ មិនទុកខ្ញុំចោល មិននិយាយស្តីសម្លុតគំរាមកំហែង មិនដូចប៉ាដែលតែងតែគំរាមកំហែងដល់ខ្ញុំគ្រប់ពេល » ថេហ្យុង តឹងសរសៃក. ដាក់វិញគេមិនព្រមបែកនោះទេព្រោះថា ជុងហ្គុក ជាមនុស្សដែលស្រឡាញ់នឹងឱ្យតម្លៃចំពោះខ្លួនខ្លាំងណាស់គេមិនដែលទុកខ្លួនឱ្យនៅឯកានោះទេ ។
« ថេហ៍... »
« ពួកឯងឆាប់ចូលមកចាប់យកអាម្នាក់នេះចេញពីផ្ទះយើងភ្លាមទៅ » ជុងហ្គុក និង ថេហ្យុង ដែលកំពុងតែប្រតោងប្រទាមឱបគ្នាយ៉ាងស្អិតនោះភ្លាមៗ លោកគីមស្រាប់តែហៅអង្គរក្សរបស់គាត់មកឱ្យជួយចាប់បំបែកពួកគេចេញពីគ្នា ។
« បងថេហ៍ អត់ទេលែងខ្ញុំ... ឌឹបៗ ... » ព្រោះតែ ជុងហ្គុក ចាប់ផ្តើមរើបម្រះរហូតដល់ពួកគេចាប់មិនឈ្នះទើបពួកគេចាប់ផ្ដួល ជុងហ្គុក ទៅលើដីហើយវាយយកៗ លើរាងកាយរបស់ ជុងហ្គុក យ៉ាងដំណំ ។
« ទេ ជុង!! លែងណាលែង ហ្ហឹកៗ អ្ហាយយ អត់ទេ ជុងហ្គុក ឆាប់ឱ្យគេមកខ្ញុំវិញ ហ៊ឺ... ហ្ហឹកៗៗ លោកប៉ាដោះលែងពួកយើងទៅកូនសុំអង្វរ ហ្ហឹកៗ លោកប៉ា... អត់ទេ កុំវាយគេអីបានហើយ លែងណា!!! » ថេហ្យុង រើបម្រះស្រែកចាចព្រោះតែត្រូវគេចាប់បំបែកពីដើមទ្រូងដ៏កក់ក្តៅរបស់សង្សារបណ្តូលចិត្ត ភ្លាមៗ មិនដឹងធ្វើអ្វីបានគេក៏កញ្ជ្រោលទៅឱបជើងលោកឪពុកសុំ អង្វរគាត់ប៉ុន្តែគាត់បែរជាក្រវាសរុញច្រានគេចេញមិនឱ្យប៉ះពាល់គាត់នោះឡើយ ក្រោយមកក៏ក្រឡេកឃើញរាងកាយសង្សាររបស់ខ្លួនត្រូវគេវាយយ៉ាងដំណំនោះ ថេហ្យុង ប្រមូលកម្លាំងទាំងអស់ក្នុងខ្លួនរត់បំបុកពួកអង្គរក្សទាំងនោះរហូតបានចូលទៅដល់រាងក្រាស់ដែលដេកលើដីនោះ ។
« ជុង! ជុងហ្គុក!យ៉ាងម៉េចហើយ?ឈឺខ្លាំងដែរទេ ហឹម? » ថេហ្យុង ត្រកងកាយមាំឡើងមកឱបក្នុងដៃហើយសួរនាំទាំងទឹកភ្នែកសើមជោកថ្ពាល់ដែលធ្លាប់តែរលោងស្អាត ។
« ទេ! ខ្ញុំមិនអីទេបងកុំបារម្ភអី ឆាប់ចូលទៅក្នុងផ្ទះទៅកុំឱ្យលោកប៉ាស្ដីឱ្យ ឆាប់ទៅ » ជុងហ្គុក គ្រវីក្បាលបញ្ជាក់ចម្លើយនិងនិយាយប្រាប់ទៅសង្សារខ្លួនដោយសំឡេងខ្សាវៗ ។
« អត់ទេ! អ្ហឹកៗ អត់ទៅទេ » ថេហ្យុង ចាប់ផ្តើមយំខ្លាំងម្ដងទៀត យំលក្ខណៈបែបរំអួយដើម្បីកុំឱ្យ ជុងហ្គុក ដេញគេទៅ ។
« ថេហ្យុង ឯងឆាប់ចូលមកក្នុងផ្ទះវិញភ្លាម បើមិនចឹងទេកុំថាយើងដាច់ធម៌មេត្តាឱ្យសោះ » លោកគីម បោះសម្ដីយ៉ាងដាច់ខាតទៅកាន់កូនប្រុសតែម្នាក់គត់របស់ខ្លួន យ៉ាងណាគេក៏នឹងត្រឡប់មករកគាត់វិញ ត្រឡប់មកធ្វើតាមបញ្ជារបស់គាត់វិញជាក់ជាមិនខាន ។ ប៉ុន្តែគ្រប់យ៉ាងផ្ទុយស្រឡះ ថេហ្យុង :
« ទេ! ខ្ញុំមិនទៅវិញនោះទេ! » ថេហ្យុង និយាយយ៉ាងច្បាស់ៗ តបទៅកាន់អ្នកជាឪពុកវិញមុននឹងគ្រា ជុងហ្គុក ឡើងហើយបម្រុងនឹងបោះជំហានទៅមុខហើយប៉ុន្តែលោកគីម និយាយបង្អាក់:
« បើឯងហ៊ានតែបោះជំហានមួយជំហានទៀត យើងនឹងកាត់កាលឯងចោលលុបឈ្មោះឯង ចេញពីត្រកូលគីម ជាក់ជាមិនខាន »
« ...... » ថេហ្យុង ស្ដាប់ចប់គេមិនបានតបឬងាកក្រោយទៅមើលមុខគាត់អ្វីនោះទេគឺគេគ្រា ជុងហ្គុក ដើរទៅមុខបន្តដោយមិនខ្វល់ពីអ្វីទាំងអស់ ។
« ថេហ៍ បង...? » ជុងហ្គុក និយាយមិនទាន់ចប់ផង ថេហ្យុង ក៏និយាយកាត់:
« ចាំទៅដល់ផ្ទះ ចាំនិយាយ តាក់ស៊ី!!! » ថេហ្យុង
« .... » ជុងហ្គុក ក៏មិនសួរនាំអ្វីបន្តទៀតព្រោះគេដឹងថា ថេហ្យុង កំពុងតែមានអារម្មណ៍មិនល្អដូច្នេះកុំនិយាយច្រើនល្អជាង ។

Title: The End Of Love |✵ទីបញ្ចប់នៃស្នេហ៍ ✵ (ចប់)Where stories live. Discover now