You're my world

725 20 2
                                    

[ ឯងចង់ទៅណាបងនាំទៅបានទាំងអស់ ]

នៅក្នុងទីក្រុងមួយដែលសម្បូទៅដោយជនពាលនិងពួកនាក់លេង ទីក្រុងនោះត្រូវបានគេដាក់ឈ្មោះថាជាទីក្រុងនៃប្រភពថ្នាំញៀន ព្រោះតែឈ្មួញលក់ថ្នាំធំៗជាច្រើនសុតសឹងតែចេញមកពីទីក្រុងនោះ ហើយក៏គ្មានពូលីសណាចូលទៅបង្ក្រាបដែរព្រោះថាបើហ៊ានតែចូលមកច្បាស់ជាគ្មានជីវិតចេញមកវិញច្បាស់ណាស់។ នៅក្នុងហ្វូងមនុស្សអាក្រក់ក៏តែងតែមានមនុស្សល្អបង្កប់ខ្លួន ក៏ដូចជាគ្រួសារមួយនេះអញ្ចឹង។ អ្នកស្រី ឆាងហ៊ីនិងកូនប្រុសបាននាំគ្នារត់កេចខ្លួនពីការតាមសម្លាប់របស់ពួកសត្រូវមកពួនលាក់ខ្លួននៅក្នុងទីក្រុងនៃប្រភបថ្នាំញៀន ក៏ដូចដែលគេនិយាយអញ្ចឹងថា កន្លែងដែលគ្រោះថ្នាក់បំផុតគឺជាកន្លែងដែលសុវត្ថិភាពបំផុត។អញ្ចឹងហើយទើបគាត់សម្រេចចិត្តថានាំកូនប្រុសតែម្នាក់មករស់នៅទីនេះ ហើយការងារប្រចាំថ្ងៃរបស់គាត់ក៏គ្មានអីក្រៅពីការងារខុសច្បាប់ដែរ គឺគាត់រស់នៅបន្លំខ្លួនជាបងធំដោយដាក់ឈ្មោះថ្មីថា " កាងអិ ឆិនតូ " ហើយទិញថ្នាំនឹងលក់តទៅឲ្យជនជាតិជប៉ុន គាត់ក៏មានជួញដូមនុស្សដែរ។
« ម៉ាក់! កូនមកពីសាលាហើយ » សម្លេងខ្សាវៗរបស់ហូប៊ីដែលត្រូវជាកូនរបស់កាងអិ គេដើរអោបកាតាបចូលក្នុងផ្ទះទាំងអោនមុខចុះហាក់ដូចជាកំពុងលាក់ប៉ាំងរឿងអ្វីមួយ។
« ឈប់សិន! » កាងអិងើបពីកៅអីហើយដើរមកជិតកូនប្រុស។ « អ្នកណាជាអ្នកធ្វើ? » កាងអិចាប់ផ្ងើយមុខកូនឡើង ក៏ឃើញថានៅលើផ្ទៃមុខហូប៊ីមានស្នាមជាំនិងស្នាមបែកទើបគាត់សួទៅហូប៊ីទាំងខឹង។
« វាជាការយល់ច្រឡំទេម៉ាក់ កុំទៅរករឿងគេអី » ហូប៊ីចាប់ដៃម៉ាក់របស់គេហើយធ្វើទេកមុខកំសត់ព្រោះមិនចង់ឲ្យគាត់ទៅបង្ករឿងនៅសាលារបស់គេទៀត។
« ចឹងឯងក៏ទ្រាំឲ្យគេធ្វើបាបឯងរាល់ថ្ងៃចឹងអ្ហេស៎?! ស្រួលខ្លួនណាស់មេនទេពេលត្រូវគេវៃ ហ្អាស៎!! » គាត់ស្រែកខ្លាំងៗដាក់ហូប៊ីព្រោះខឹងពេលកូនប្រុសមិនដើរតាមកន្លងគាត់និងមិនរឹងមាំដូចជាគាត់។
កាងអិ ឆិនតូ គឺជាម្ដាយដែលរឹងមាំនិងក្លាហ៊ានមានអំណាចឲ្យគេកោតខ្លាច គាត់មិនមេនជាឆាងហីុដែលទន់ខ្សោយចេះតែសម្រក់ទឹកភ្នែកពេលឃើញគេធ្វើបាបកូននោះទេ កាងអិ ឆិនតូនេះនឹងសងទៅពួកវាវិញភ្លាមបើហ៊ានតែប៉ះកូនរបស់គាត់ ហើយគាត់ក៏ចង់ឲ្យហូប៊ីក្លាយដូចជាគាត់ មិនចង់ឃើញគេទន់ខ្សោយ ចេះតែសម្រក់ទឹកភ្នែកនឹងរត់កេចដូចរាល់ថ្ងៃនេះឡើយ។
« វាជារឿងយល់ច្រឡំមេនណាម៉ាក់ ម៉ាក់កុំធ្វើបាបគេអី កូនមិនចង់ឃើញដៃម៉ាក់ប្រលាក់ឈាមទៀតនោះទេ! » ហូប៊ីរៀបរាប់អង្វរអ្នកម្ដាយទាំងទឹកភ្នែកព្រោះគេពិតជាមិនចង់ឃើញម៉ាក់គេសម្លាប់មនុស្សទៀតមេន 10ឆ្នាំមកនេះដៃម៉ាក់គេប្រលាក់ឈាមច្រើនពេកហើយ។
« ដោយសារតែឯងទន់ខ្សោយបែបនេះហើយ ទើបពួកវាចេះតែមានប្រៀបធ្វើបាបឯងនោះ!! »
« ហឹក ម៉ាក់!... »
« ប៉ាឯងក៏បែបនេះហើយ ទើបគេត្រូវស្លាប់យ៉ាងវេទនា ម៉ាក់មិនព្រមឲ្យឯងដូចជាប៉ារបស់ឯងដាច់ខាត » កាងអិនិយាយមួយៗដោយមុខស្មើធេងរួចក៏ចាកចេញទៅ ទោះបីហូប៊ីយំហើយឃាត់គាត់យ៉ាងណាក៏គាត់មិនស្ដាប់នោះដែរ គាត់នឹងមិនឲ្យអ្នកដែលធ្វើបាបកូនគាត់រួចខ្លួនជាដាច់ខាត។
គាត់ធ្លាប់ឈឺចាប់ដោយសារបាត់បង់ប្ដីម្ដងហើយ គាត់មិនព្រមមកឈឺចាប់ដោយសារបាត់បង់កូនទៀតនោះទេ។
ហូប៊ីមានអាយុទើបតែ17ឆ្នាំប៉ុណ្ណោះគេមានចរឹកស្លូតបូត រួសរាយ ស្មោះត្រង់និងទន់ខ្សោយកាត់ទៅតាមប៉ាគេទាំងអស់នៅសាលាគេតែងតែត្រូវមិត្តធ្វើបាបហើយមកដល់ផ្ទះក៏តែងតែត្រូវម្ដាយស្ដីឲ្យព្រោះតែគេស្លូតពេកនេះហើយ។កាងអិស្លាញ់កូនណាស់ហើយក៏ស្ដីឲ្យកូនណាស់ដែល។
[...]
ពេលរសៀល។
ជាធម្មតាហូប៊ីតែងតែមកអង្គុយចាំមើលថ្ងៃលិចនៅមាត់ទន្លេម្នាក់ឯងហើយថ្ងៃនេះក៏ដូចគ្នា។ហូប៊ីចូលចិត្តមើលថ្ងៃលិចណាស់ព្រោះវាស្អាត និងធ្វើឲ្យអារម្មណ៍គេស្រស់ស្រាយឡើងវិញពេលបានឃើញ។
ហូប៊ីអង្គុយអោបជង្គង់មើលថ្ងៃលិចបណ្ដើរគិតរឿងមួយចំនួនក្នុងចិត្តបណ្ដើរ ថ្ងៃនេះមិនស្រស់ស្រាយដូចរាល់ថ្ងៃសោះរាល់មួយនាទីគេដកដង្ហើមធំចង់10ដង មិនដឹងថាគិតអ្វីនោះទេទឹកមុខមិនស្រស់សោះតែម្ដង។

✨Short novel💔 ( Hobi btt ,Jin Btt)Where stories live. Discover now