I'm waiting you

127 7 0
                                    

[ បញ្ចាក់: នេះវាគ្រាន់តែជាសាច់រឿងខ្លីមួយតែប៉ុណ្ណោះអញ្ចឹងហើយវាអាចកាត់ៗច្រើនសង្ឃឹមថានឹងអានយល់ បើចង់បានសាច់រឿងពេញស្រម៉ៃខ្លួនឯងថែមហូវ ]

នៅក្នុងបន្ទប់ខុនដូមួយកន្លែង។

    " បង! ស្រឡាញ់អូនអត់? "

     " ស្រឡាញ់ ហើយក៏ស្រឡាញ់ខ្លាំងទៀតផង មានអីមេនទេហេតុអ្វីសុខៗសួបងបែបនឹង? "

     " គ្មាននោះទេ គឺកូនគ្រាន់តែខ្លាច ខ្លាចថាថ្ងៃណាមួយពួកយើងត្រូវឃ្លាតឆ្ងាយគ្នា " គេនិយាយទាំងមុខស្ងួតភ្នែកសម្លឹងឆ្ងាយដោយខួក្បាលកំពុងគិតរឿងមិនល្អ។

     " កុំគិតច្រើនអី បងគ្មានថ្ងៃទៅចោលអូនទេ ទោះមេឃរលំភ្នំរលាយយ៉ាងណាក៏បងនៅក្បែរអូន មើលថែអូននឹងស្មោះស្ម័គ្រតែអូនម្នាក់គត់ "

ពាក្យសម្ដីទាំងនេះវាក៏បានធ្វើឲ្យអ្នកខាងក្រោមទ្រូងធូស្រាលទុកកង្វលនៅក្នុងចិត្តបន្ដិចឡើងវិញ។
     " ចឹងបងសន្យាជាមួយអូនណា ថានៅជាមួយអូនអស់មួយជីវិត កុំបោះបង់អូនចោល ទោះមា នរឿងអ្វីកើតឡើងក៏ដោយ " ហូប៊ីងើបចេញពីទ្រូងម្ចាស់ចិត្តហើយងើយមើលមុខNamjoonនិងលើកម្រាមកូនឡើងដើម្បីធ្វើការសន្យា។
       " បាទ បងសន្យា បងនឹងនៅទីនេះជាមួយអូន ក្បែរអូនពេញមួយជីវិត " Namjoonញញឹមថ្ពក់ដៃសន្យាជាមួយហូប៊ី។

ពួកគេសម្លឹងភ្នែកគ្នាដោយស្នាមញញឹមមានមនោសញ្ចេតនាជ្រាលជ្រៅចំពោះគ្នា។
ពួកគេស្រឡាញ់គ្នាអស់រយះពេល2ឆ្នាំមកហើយ ប៉ុន្ដែគ្មានអ្នកណាម្នាក់ដឹងឡើយ ពួកគេស្រឡាញ់គ្នាដោយប្រើឈ្មោះជាមិត្តមកបិតប៉ាំងការពិតដោយសារតែខ្លាចពិភពលោកមិនទទួលស្គាល់ស្នេហារបស់ពួកគេ។

__________________
មួយខែក្រោយមក

" ណាមជូន នេះជាអ្នកណា? "

" គូដណ្ដឹងបង "

" គូដណ្ដឹង? បងនិយាយលេងសើចអីនឹង!? " ហូប៊ីដំឡើងសម្លេង

" បងមិនបានលេងសើចតែបងនិយាយការពិត យើងបែកគ្នាទៅបងគិតថាវាដល់ពេលហើយ បងចង់មានកូនចង់មានគ្រួសារមួយពេញលេញ បងមិនចង់នៅបន្ដបែបនេះទេ បងសុំទោស! "

✨Short novel💔 ( Hobi btt ,Jin Btt)Where stories live. Discover now